ក្រុមការងារ​ក្រុមគ្រូពេទ្យ​ស្ម័គ្រចិត្ត​សម្តេច​តេ​ជោ​មួយ​ក្រម​ចុះមក​ពិនិត្យ​និង​ព្យាបាល​ជំងឺ​ជូន​ពលរដ្ឋ​ដាច់ស្រយាល​ដោយ​មិន​គិតថ្លៃ​

0

ខេត្តបន្ទាយមានជ័យ​៖​ក្រុមការងារ​ក្រុមគ្រូពេទ្យ​ស្ម័គ្រចិត្ត​របស់​សម្តេច​តេ​ជោ​ចុះមក​ពិនិត្យ​និង​ព្យាបាល​ជម្ងឺ​ជូន​ពលរដ្ឋ​នៅ​ដាច់ស្រយាល​ដោយ​មិន​គិតថ្លៃ ។​ក្រុមគ្រូពេទ្យ​ដឹកនាំ​កម្លាំង​ដោយ​លោក​គឹម​មង្គល​ភ​ក្ភី ជា​ប្រធាន​ក្រុមយុវជន​ស្ម​គ្រ័​ចិត្ត​សម្តេច​តេ​ជោ​និង​ក្រុមការងារ​គ្រូពេទ្យ​ស័​imageគ្ម្រ​ជាច្រើនរូប​។​ការចុះ​ព្យាបាល​ជំងឺ​ទូទៅ​ជូន​ពលរដ្ឋ​នៅក្នុង​បរិវេណ​វត្ត​អូរឫស្សី​ក្រុង​ប៉ោយ​ប៉​ត្រ​នៅ​ព្រឹក​ថ្ងៃទី​២៨ ខែមីនា​ឆ្នាំ​២០១៥​ខេត្តបន្ទាយមានជ័យ​។​លោក​គឹម​មង្គល​ភ​ក្ភី បាន​ថ្លែង​ឲ្យ​ដឹងថា ថ្ងៃនេះ​យើង​បាន​នាំយក​ក្រុមការងារ​គ្រូពេទ្យ​ស្ម័គ្រចិត្ត​ថ្នាំពេទ្យ​ដើម្បី​មក​ពិនិត្យ​និង​ព្យាបាល​ជំងឺ​ពលរដ្ឋ​រស់នៅ​ដាច់ស្រយាល រយៈពេល​២​ថ្ងៃ​ចាប់ពី​ថ្ងៃទី​២៨ ដល់​ថ្ងៃទី​២៩ ខែមីនា ឆ្នាំ​២០១៥ ក្នុង​ខេត្តបន្ទាយមានជ័យ ហើយ​នៅ​ថ្ងៃស្អែក​យើង​ទៅ​ព្យាបាល​ជម្ងឺ​នៅក្នុង​ស្រុក​មង្គល​បូរី ខេត្តបន្ទាយមានជ័យ​បន្តទៀត​បន្ត​។​លោក​បាន​បន្តថា ថ្នាំ​ទាំងអស់នេះ​គឺ លោកជំទាវ ហ៊ុន ម៉ា​ណែ​ត និង​ស្តាំ​ផ្ញើ​សួរសុខទុក្ខ ជំនួស​សម្តេច​តេ​ជោ ហ៊ុន សែន និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ផងដែរ​។​លោក​បាន​បន្ថែមថា​ការចុះ​ជួយ​និង​ព្យាបាល​ជំងឺ​ពលរដ្ឋ​គឺមាន​គោលបំណង​ដើម្បី​ឲ្យ​ពួកគាត់ ស្វែងយល់​ពី​សុខភាព​របស់​ពួកគាត់ និង​ការរស់នៅ​មាន​អនាម័យ ដើម្បី​បញ្ជៀ​សការ​មាន​ជំងឺ ប្រចាំកាយ​របស់​ពួកគាត់​ផងដែរ​។​ជា​ចុងក្រោយ លោក​បាន​ផ្តាំផ្ញើ​ដល់​ពលរដ្ឋ​ទាំងអស់​ឲ្យ​ដឹងថា​រាជរដ្ឋាភិបាល​តែងតែ​យកចិត្តទុកដាក់​ដល់​ប្រជាជន​ទាំងអស់គ្នា​មិន​ថា​ទីណា​កន្លែង​ណា​ឡើយ​ទោះបី​មានពេលខ្លះ ខ្វះចន្លោះ​បន្តិចបន្តួច​នៅតាម​ទីជនបទ​ដាច់​ឆ្ងាយ​តែ​ដរាបណា​មាន​ក្រុម​យើង អាច​ចូលទៅ​ដល់ទី​តាំង ទោះបី​ឆ្ងាយ​យ៉ាងណា គឺមាន​ក្រុមយុវជន​គណបក្ស​ប្រជា​កម្ពុជា ក្រុម​កុលបុត្រ​សម្តេច​តេ​ជោ​ក្រុមគ្រូពេទ្យ​ស្ម័គ្រ​ចុះទៅពិនិត្យ​និង​ព្យាបាល​ដោយ​មិន​គិតពី​ថវិកា​និង​មិន​គិតពី​កម្លាំងកាយ​ចិត្ត ការនឿយហត់​យ៉ាងណាក៏ដោយ​។​លោក​បាន​កោស​សរសើរ​ដល់​ក្រុមយុវជន​កុលបុត្រ សម្តេច​តេ​ជោ មកពី​ទីក្រុង​ភ្នំពេញ និង ក្រុមយុវជន​កុលបុត្រ​សម្តេច​តេ​ជោ​មកពី​ខេត្តបន្ទាយមានជ័យ បាន​សហការ ជា​ក្រុមយុវជន​ក្រុង ប៉ោយប៉ែត​យើង​ដែរ បាន​ខិតខំ​យកចិត្តទុកដាក់​ទៅលើ​សុខភាព​ប្រជាពលរដ្ឋ​យើង រស់នៅក្នុង​មូលដ្ឋាន​ដាច់ស្រយាល​ខាងលើនេះ​៕image (1)​គង្គា​