គិតមកដល់ថ្ងៃទី៣ ខែមេសា ឆ្នាំ ២០១៤ គឺរយៈពេល២៧ថ្ងៃកន្លងផុតចាប់ តាំងពីយន្ដហោះMH-370 បាត់ខ្លួនហើយ ការខិតខំរុករកត្រូវបានគេវាយតម្លៃថា ចំណាយប្រាក់ច្រើនបំផុតក្នុងប្រវត្ដិសាស្ដ្រ អាកាសចរណ៍ ប៉ុន្ដែមិនទាន់រកឃើញ លទ្ធផលណាមួយឡើយ ។ ការខិតខំរុករក ដោយ
មានការចូលរួមពីរាប់សិប ប្រទេស និងឧបករណ៍ទំនើបៗ តែនៅ មិនទាន់ឃើញ ។ នៅសល់រយៈពេលតែ ៤ថ្ងៃទៀតប៉ុណ្ណោះ បើរកមិនឃើញទេ នោះ អាថ៌កំបាំងយន្ដហោះដែលបាត់ខ្លួន ស្ថិតនៅជាអាថ៌កំបាំងជារៀងរហូត ដោយប្រអប់ខ្មៅយន្ដហោះមិនអាចរក្សា ទិន្នន័យហោះហើរលើសពីមួយខែឡើយ។
ប្រព័ន្ធផ្សព្វផ្សាយម៉ាឡេស៊ីបានឱ្យដឹង ថា ពេលនេះការរុករកយន្ដហោះផ្ដោត សំខាន់ទៅលើបរិវេណរុករក៣១៩ពាន់ គីឡូម៉ែត្រក្រឡាដែលមានចម្ងាយពីទី ក្រុងPurk ប្រទេសអូស្ដ្រាលី១៨០០គីឡូ ម៉ែត្រជាទីតាំងដែលគេរុកឃើញបំណែក ជាច្រើនសង្ស័យថាជារបស់យន្ដហោះ MH-370 ។ ប្រសិនបើបំណែកទាំងនោះ ពិតជារបស់យន្ដហោះនឹងជួយបង្រួបរុក រកបានឆាប់រហ័ស ។
ពាក់ព័ន្ធនឹងសកម្មភាពរុករកនោះ ដែរអង់គ្លេសបានបញ្ជូននាវាមុជទឹកដើរ ដោយថាមពលបរមាណូជួយរុករកយន្ដ ហោះ MH-370 ។ រដ្ឋមន្ដ្រីក្រសួងការ ពារជាតិអង់គ្លេសបានប្រកាសឱ្យដឹងថា នាវាមុជទឹកដើរដោយថាមពលបរមាណូ HMS Tireless របស់ប្រទេសនេះ បានបញ្ជូនទៅកាន់មហាសមុទ្រឥណ្ឌា ចូលរួមរុករកយន្ដហោះដឹកអ្នកដំណើរ ដែលបាត់ខ្លួន ។
នាវាមុជទឹកដើរដោយថាមពល បរមាណូខាងលើនឹងជួយរុករកប្រអប់ខ្មៅ យន្ដហោះនៅបាតសមុទ្រ ។ នាវាមុជទឹក និងមានឧបករណ៍កំណត់សញ្ញាប្រអប់ ខ្មៅខណៈដែលប្រអប់ខ្មៅនោះនៅតែ បញ្ចេញសញ្ញាក្នុងរយៈពេល៣០ថ្ងៃគិត ចាប់ពីពេលហោះហើរ ។ នៅពេលដែល ការរុករកលើសពី៣០ថ្ងៃ ប្រអប់ខ្មៅនោះ មិនអាចផ្ដល់សញ្ញាទៀតឡើយ ហើយបើ រកឃើញទិន្នន័យហោះហើរក៏នឹងត្រូវ បាត់បង់ ទាំងនោះធ្វើឱ្យអាថ៌កំបាំងស្ថិត នៅតែជាអាថ៌កំបាំងដដែល ។
បើទោះបីគេបានឃើញបំណែកជា ច្រើនសង្ស័យថា ជារបស់យន្ដហោះ MH-370 ប៉ុន្ដែរហូតមកទល់ពេលនេះ មិនទាន់មានបំណែកណាមួយបានស្រង់ ចេញពីទឹកនៅឡើយ ។ លោក Angus Houston អ្នកទទួលបន្ទុករុករកយន្ដហោះ របស់ទាហានអាកាសអូស្ដ្រាលីបាន ប្រកាសថា “យើងមិនទាន់ស្រង់បាន បំណែកណាមួយដែលពាក់ព័ន្ធនឹងយន្ដ ហោះ MH-370 នោះឡើយ” ។ លោក បន្ដទៀតថា ការរុករកក៏ដូចជាស្រង់ បំណែកសង្ស័យត្រូវប្រើរយៈពេលយូរ ដោយសារពេលនេះ អាកាសធាតុមិន អំណោយផល ។
នាយករដ្ឋមន្ដ្រីម៉ាឡេស៊ី លោកណា ជីព រ៉ាសាក់ បានធ្វើដំណើរទៅកាន់ទីក្រុង Purk ប្រទេសអូស្ដ្រាលីកាលពីថ្ងៃទី១ ខែ មេសា ដើម្បីតាមដានសកម្មភាពរុករក យន្ដហោះដឹកអ្នកដំណើរ២៣៩នាក់ដែល បាត់ខ្លួន ។ លោករ៉ាសាក់ ក៏បានថ្លែង អំណរគុណដល់សហគមន៍អន្ដរជាតិ ដែលបានជួយជ្រោមជ្រែងក្នុងការរុករក យន្ដហោះនោះ៕