ពិធី​សម្ភោ​ធ​សមិទ្ធិផល​នានា​ក្នុង​វត្ត​ស្រី​ទេព ខ្លោងទ្វា កុដិ​

0

 

​កំពង់ធំ​= ឯកឧត្តម បណ្ឌិត ជីវ កេង សមាជិក​ក្រុម​ប្រឹក្សាជាតិ​ប្រឆាំង​អំពើពុករលួយ និង​ជា​អនុប្រធាន​តុលាការ​កំពូល និង លោកជំទាវ ឆាយ ស៊ីណា បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​សម្ភោ​ធ​សមិទ្ធិផល​នានា​ក្នុង​វត្ត​ស្រី​ទេព ស្ថិតនៅក្នុង​ឃុំ​សំបូរ ស្រុក​ប្រាសាទ​សំបូរ​កាលពី​ព្រឹក​ថ្ងៃទី​២៩ Image29ខែមីនា ឆ្នាំ​២០១៥ ដោយមាន​ចូលរួម​ពី​មន្ត្រីរាជការ​និង​ប្រជាពលរដ្ឋ​សរុប​៤៧២​នាក់​។​
​ក្រោយពី លោក ខៀវ ប៉ាង អភិបាលស្រុក​ប្រាសាទ​សំបូរ បាន​អាន​របាយ​ការ​ណ៏​ស្វា​គម​ន៏​ស្តីពី​ការរីកចំរើន​នូវ​សមិទ្ធផល​នានា​នៅក្នុង​វត្ត​ស្រី​ទេព រួមមាន​កុ​ដ្ឋ​១​ខ្នង​ធ្វើ​អំពី​ថ្ម​អស់​ទឹកប្រាក់​ចំនួន​២៦៧៨៨$ និង​ខ្លោងទ្វារ​១​អស់​ទឹកប្រាក់​ចំនួន​ជាង​៧០០០$ សរុប​ទាំងអស់​ចំនួន​ជាង​៣០០០០$​រួចមក​!

Image18
​ឯកឧត្តម បណ្ឌិត ជីវ កេង សមាជិក​ក្រុម​ប្រឹក្សាជាតិ​ប្រឆាំង​អំពើពុករលួយ និង​ជា​អនុប្រធាន​តុលាការ​កំពូល​បាន​មាន​ប្រសា​ស​ន៏​ថា កាលពី​សម័យ​៣​ឆ្នាំ ៨​ខែ និង​២០​ថ្ងៃ​ក្នុង​ស​ម័​
​យ​បន​ក្បត់​ប្រល័យ​ពូជ​សាស​ន៏ ប៉ុល ពត ប្រជាពលរដ្ឋ​ខ្មែរ​រស់នៅ​រងទុក្ខវេទនា​ត្រូវ​ពួក​ទ​ម្មិ​លអ​ន្តិ​រ​ថី​យ៏​វាយ​ធ្វើបាន និង​កាប់សម្លាប់​ឥតមាន​ត្រា​ប្រណី ចំណែក​ទីវ​ត្ត​អារាម​ត្រូវគេ​វាយ​កំទេចចោល និង​យកទៅ​ធ្វើជា​ឃ្លាំង​ដាក់​សម្ភារៈ ឬ​ជា​កន្លែង​ឃុំឃាំង​មនុស្ស បើ​កុំ​តែ​បាន​គុណ​រណៈសិរ្ស​សាមគ្គី​សង្គ្រោះ​ជាតិ ដែល​ដឹកនាំ​ដោយ​សម្តេច​ទាំងបី មាន​សម្តេច ជា ស៊ីម សម្តេច ហេង សំរិន និង​សម្តេច ហ៊ុន សែន ក្រោកឈរឡើង​ចលនា​ប្រជាជន ដោយមាន​ការគាំទ្រ​ពី​Image17

សំណាក់​កងទ័ព​ស្ម័គ្រ​វៀតណាម​ផង​នោះ ទើប​អាច​រំដោះ​ប្រទេសជាតិ​ឲ្យ​រួច​ពី​ឋាននរក​អ​វចី​យ៏​នេះ​! លោក​ក៏​សូម​សម្តែង នូវ​ការសប្បាយរីករាយ​ឥតឧបមា​ចំពោះ ព្រះគ្រូ​ចៅអធិការ លោកតា​អាចារ្យ គ​ណះ​កម្ម​ការ ពុទ្ធ​បរស័ត​ចំណុះជើងវត្ត ព្រមទាំង​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់ ដែលមាន​ស​ធ្ធា​រ្យ ជ្រះថ្លា​នៅក្នុង​ព្រះពុទ្ធសាសនា រួមគ្នា​ក៏​សាង​នូវ​សមិទ្ធិផល​ជាច្រើន​នៅក្នុង​វត្ត​នេះ ដើម្បី​តំកល់ទុក​ក្នុង​ព្រះ ពុទ្ធសាសនា​!​ក្នុងនោះដែរ​ឯកឧត្តម និង​លោកជំទាវ មាន​សទ្ធារ​ជ្រះថ្លា​បាន​ចូល​ប​ច្ឆ័​យ ចំនួន​៣​លាន​រៀល ជួយឧបត្ថម្ភ​សាលាស្រុក​ចំនួន​២ លាន​រៀលImage28

សាលាឃុំ​១​លាន​រៀល លោកតា លោកយាយ​ជាង​៣០០​នាក់​ក្នុង​ម្នា​ក់អាវ​១ ថវិការ​៥០០០​រៀល យុវ​សិស្ស​កាយា​រិ​ទ្ធ​១០០ ក្នុង​ម្នាក់​សៀវភៅ​២​ក្បាល​ប៊ិច​១​និង​ថវិការ​១​ម៉ឺន​រៀល លោកគ្រូ អ្នកគ្រូ​១៧​នាក់​ក្នុង​ម្នាក់ៗ​ទទួលបាន​ថវិការ​២​ម៉ឺន​រៀល​ផងដែរ ចុងក្រោយ​គណអធិបតី​អញ្ជើញ​កាត់​ខ្សែបូរ​សម្ភោ​ធ​សាលា​កុដិ​ដាក់​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ​នូវ​សមិទ្ធិផល​ក្នុង​វត្ត​ស្រី​ទេព​ចាប់ពី​ថ្ងៃនេះ​ទៅ​៕
​ ​ ​ ​ ​ ​ ​ ​ប៊ុន​រិទ្ធី​

Image21Image20