​កូរ៉េ​ខាងជើង​នឹង​ព្រហារ​ជីវិត​អ្នក ស្និទ្ធ​លោក​ចាង សុង​ទិក​២០០​នាក់​

​កូរ៉េខាងជើង​ត្រៀម​កាត់ទោស​ប្រហារ  ជីវិត​មន្ដ្រី​២០០​នាក់​ស្ថិតនៅក្រោម ឱវាទ និង​ស្មោះត្រង់​ជាមួយ​អតីតមន្ដ្រី ជាន់ខ្ពស់​ទី​ពីរ និង​ជា​ឪពុកមា​ថ្លៃ​គីម ជុង អ៊ុន លោក​ចាង សុង​ទិក ត្រូវ​ប្រហារជីវិត កាល​ពេលកន្លងមក ។​

​សារព័ត៌មាន ចូ​សាន់ បាន​ដកស្រង់ ប្រភពព័ត៌មាន​ដែល​មិន​បញ្ចេញ​ឈ្មោះ បានឱ្យ​ដឹង​នៅ​ថ្ងៃទី​១ ខែ​មេសា​ថា ក្រៅពី សាច់ញាតិ មន្ដ្រី​ដែល​ស្មោះត្រង់​នឹង លោក​ចាង​ជាង​២០០​នាក់​នៅ​មាន​អ្នក ស្និទ្ធ​ជាង​១​ពាន់​នាក់​ទៀត​ក៏​ត្រូវ​ជាប់ឃុំ ធ្វើ​ពលកម្ម​ផងដែរ ។
​ក្រោយពេល​មេដឹកនាំ​កូរ៉េខាងជើង លោក​គីម ជុង​អ៊ុន​បើក​យុទ្ធនាការ​ជីក ទាំង​ឫសគល់​អ្នក​ដែល​គាំទ្រ​អតីត​មេ​ដឹក នាំ​ទី​ពីរ​ចាង សុង​ទិក មជ្ឈមណ្ឌល​សន្ដិ សុខ​ជាតិ​កូរ៉េ​ខាងជើង​បាន​បញ្ជាក់​ថា មន្ដ្រី​ដែល​ស្និទ្ធិ​ជាមួយ​លោក​ចាង អាច ត្រូវ​កាត់ទោស​ប្រហារជីវិត​មាន​រហូត ដល់​២០០​នាក់ និង​អ្នក​ជាប់​ពាក់ព័ន្ធ​ជាង ១​ពាន់​នាក់​ទៀត ។ តុលាការ​ជាន់ខ្ពស់ ប្រជាជន​កូរ៉េ​ខាងជើង​បាន​កាត់ទោស ដោយ​សម្ងាត់ ។
​មន្ដ្រី​ដែល​ជា​ដៃ​ជើង​របស់​លោក​ចាង សុង​ទិក សរុប​ជាង​២០០​នាក់​ដែល​មាន នៅក្នុង​បក្ស​ពលករ​ក្នុង​ជួរ​រដ្ឋាភិបាល និង​ជួរ​កម្លាំង​ទាហាន​ត្រូវ​កាត់ទោស ប្រហារជីវិត​ព្រម​គ្នា ហើយ​ការ​ប្រហា​រ ជីវិត​នឹង​ធ្វើឡើង​នៅ​មជ្ឈមណ្ឌល​ហ្វឹក ហ្វឺន​យោធា​កាងកុន ក្រោម​ការត្រួត ពិនិត្យ​ពី​មន្ដ្រីជាន់ខ្ពស់​របស់​គីម ជុង​អ៊ុន​។  
​កន្លងមក កូរ៉េ​ខាងជើង​ក៏​បាន​កាត់ ទោស​ប្រហារជីវិត​ដោយ​បើកចំហរ​នូវ មន្ដ្រីជាន់ខ្ពស់​មួយ​ចំនួន​ដើម្បី​គំរាម កំហែង​ដល់​មន្ដ្រី​ដទៃ​ទៀត​ឱ្យ​គោរព​ស្ដាប់ តាម​មេដឹកនាំ​គីម ជុង​អ៊ុន៕

rith-06-03-14-f