គ្មានសញ្ញាបង្ហាញឲ្យឃើញថា វីរុសអេបូឡា ផ្លាស់ប្ដូររហូតដល់លែងគ្រប់គ្រងបាននោះទេ
មិនមានសញ្ញាណាមួយដែលបង្ហាញឲ្យឃើញថា វីរុសមរណៈអេបូឡា កំពុងតែផ្លាស់ប្ដូរ ហើយក៏កំពុងតែបង្កើនល្បឿនចម្លងរបស់វានោះតទៅទៀតឡើយ ខណៈពេលដែលទាំងវ៉ាក់សុំាង និងឱសថកំពុងស្ថិតនៅក្រោមការអភិវឌ្ឍ កំពុងតែស្ថិតនៅក្នុងភាពសាកល្បងផង។ អ្នកសិក្សាស្រាវជ្រាវបានលើកយកមកនិយាយដូច្នេះកាលពីថ្ងៃព្រហស្បតិ៍ បើទោះជាមានការភ័យខ្លាចមួយចំនួនកាលពីពេលថ្មីៗនេះ។
ការវិភាគបានបង្ហាញដល់អ្នកជំនាញឯកទេសមួយចំនួនថា វីរុសអាចកំពុងតែផ្លាស់ប្ដូរដោយបង្កើនអត្រារបស់វាដល់ទៅទ្វេដង នេះព្រោះតែតាមការសង្កេតឃើញ ពីការរាលដាលកាលពីពេលមុននោះ ដែលបង្កឲ្យកើតមានការភ័យខ្លាចកាន់តែខ្លាំងឡើងថា វាជាវីរុសដ៏គ្រោះថ្នាក់ជាទីបំផុត។
ប៉ុន្ដែការសិក្សាមួយទៀតក្រោយមកដែលធ្វើឡើងដោយវិទ្យាស្ថានជាតិផ្នែកសុខភាពរបស់សហរដ្ឋអាមេរិក និងបានធ្វើការចេញផ្សាយនៅលើព្រឹត្ដិបត្រវិទ្យាសាស្ដ្របានរកឃើញថា វីរុសនោះកំពុងតែផ្លាស់ប្ដូរមែន ប៉ុន្ដែវាមិនមែនមានអត្រាខ្ពស់ដូចកាលពីពេលដែលទើបតែរីករាលដាលនោះឡើយ។
ការចម្លងរាលដាលដ៏ខ្លាំងក្លាបំផុតនៃវីរុសអេបូឡា គឺកើតមាននៅក្នុងតែ៣ប្រទេសក្នុងតំបន់អាហ្វ្រិកខាងលិចតែប៉ុណ្ណោះ ហើយបានសម្លាប់មនុស្សដល់ទៅជាង១០,០០០នាក់រួចមកហើយ ប៉ុន្ដែនៅពេលនេះវិញវាកំពុងតែបង្ហាញឲ្យឃើញពីសញ្ញានៃការធ្លាក់ចុះរួចបាត់ទៅហើយ។
ក្រុមអ្នកសិក្សាស្រាវជ្រាវបានធ្វើការវិភាគទៅលើព័ត៌មានហ្សេនរបស់វីរុសពីសំណាកដែលយកមកកាលពី៩ខែមុនក្នុងឆ្នាំទៅ ពីអ្នកជំងឺនៅប្រទេសហ្គីណេ នាខែមីនា អ្នកជំងឺនៅប្រទេសសៀរ៉ាឡេអូន កាលពីចុងខែមិថុនា និងអ្នកជំងឺនៅប្រទេសម៉ាលី ដែលរងការចម្លងនៅក្នុងប្រទេសហ្គីណេ នៅក្នុងខែវិច្ឆិកា។ ការពិនិត្យនិងវិភាគបានបង្ហាញឲ្យឃើញថា ការប្រែប្រួលហ្សេនរបស់វា បង្ហាញថា មានការប្រែប្រួលក៏ពិតមែន ប៉ុន្ដែវាមិនមានឥទ្ធិពលដ៏ខ្លាំងក្លាតាមការធ្វើតេស្ដចំពោះរោគលក្ខណៈ និងប្រសិទ្ធភាពរបស់វានោះឡើយ នៅពេលដែលវ៉ាក់សុំាង និងឱសថព្យាបាលអេបូឡា កំពុងតែស្ថិតនៅក្នុងដំណាក់កាលពិសោធន៍ និងសាកល្បងនោះ៕
4