​ក្រុមចម្រុះ​ច្រើន​ប្រទេស​ដឹកនាំ​ដោយ​អា​រ៉ា​ប៊ិ​សា​អ៊ូ​ឌី​ត ធ្វើ​ប្រតិបត្តិការ​យោធា​នៅ​យេ​ម៉ែន​ប្រឆាំង​

0

​ក្រុមចម្រុះ​ច្រើន​ប្រទេស​ដឹកនាំ​ដោយ​អា​រ៉ា​ប៊ិ​សា​អ៊ូ​ឌី​ត ធ្វើ​ប្រតិបត្តិការ​យោធា​នៅ​យេ​ម៉ែន​ប្រឆាំង​ពួក​ហ៊ូ​ធី​ដែល​វាយ​រុល​មក​ក្រុង​អាដេ​ន​​ពួក​ឧទ្ទាម​ស៊ី​អី​ុ​ត​យេ​ម៉ែន ហ៊ូ​ធី កាលពី​ថ្ងៃទី​២៨ មីនា វាយ​ដណ្តើម​យកបាន​ព្រលានយន្តហោះ​អន្តរជាតិ​ក្រុង​អាដេ​ន ក្រោយពី​ពួក​ជីវពល​កុលសម្ព័ន្ធ f2

បាក់ទ័ព​ដកថយ​ចេញពី​ទីនោះ រួច​បាន​វាយប្រហារ​លើ​វិមាន​ប្រធានាធិបតី ខណៈ​ប្រធានាធិបតី លោក Abd Rabbo Mansour Hadi រត់​ចេញពី​ទីក្រុង​នេះ​ទៅកាន់​កន្លែង​សម្ងាត់​មួយ ។​​ចំណែក​បណ្តា​យន្តហោះ​ប្រយុទ្ធ​របស់​ពួក​ហ៊ូ​ធី នា​ថ្ងៃទី​២៥ មីនា បាន​បាញ់​គ្រាប់​រ៉ុក្កែត​៣​គ្រាប់​លើ​អគារ​វិមាន​ប្រធានាធិបតី​នៅ​ក្រុង​អាដេ​ន ។​​ប្រភពព័ត៌មាន​សន្តិសុខ​មូលដ្ឋាន​និយាយថា ពួក​ជីវពល​កុលសម្ព័ន្ធ ជា​សម្ព័ន្ធមិត្ត​របស់លោក Hadi បាន​ចាក​ចេញពី​បណ្តា​ទីតាំង​ពួកគេ​នៅ​ជុំវិញ​ព្រលានយន្តហោះ​ក្រុង​អាដេ​ន ហើយ​លើកគ្នា​ទៅកាន់​ខេត្ត Abyan ។​​ក្រោយពី​ពួកនេះ​ចាកចេញ កងកម្លាំង​របស់​ពួក​ហ៊ូ​ធី ដែល​លុក​ចូលក្នុង​ជំរំ​យោធា​មួយចំនួន​ក្នុង​ក្រុង​អាដេ​ន ក៏​ចូល​ត្រួតត្រា​ព្រលានយន្តហោះ​ដែរ ។​ប្រជាជន​ក្រុង​អាដេ​ន​ជាច្រើន​រយ​នាក់ បាន​លើកគ្នា​លុក​ចូល​អគារ​រដ្ឋាភិបាល ព្រមទាំង​ក្នុង​បណ្តា​អគារ​វិមាន​ប្រធានាធិបតី ដើម្បី​ប្រមូលយក​របស់របរ​ផ្សេងៗ ។​ទន្ទឹមនឹងនេះ ការប្រយុទ្ធ​គ្នា​យ៉ាង​សាហាវ​នៅ​បន្ត​រវាង​ពួក​ឧទ្ទាម​ហ៊ូ​ធី គាំទ្រ​ដោយ​កងកម្លាំង​សន្តិសុខ និង​ពួក​ជីវពល​ស្និទ្ធ​លោក Hadi ក្នុង​ខេត្ត Lahij ជាប់​ក្រុង​អាដេ​ន ។

f4

នា​ថ្ងៃ​ដដែល​នោះដែរ ពួក​ឧទ្ទាម​ហ៊ូ​ធី​វាយ​ដណ្តើម​ត្រួតត្រា​ទាំងស្រុង​នូវ​មូលដ្ឋាន​អាកាសចរណ៍​យោធា​យុទ្ធសាស្ត្រ​នៅ Lahij ហើយ​ចាប់ខ្លួន​រដ្ឋមន្ត្រី​ការពារ​ប្រទេស​យេ​ម៉ែន ព្រមទាំង​អ្នកទទួលខុសត្រូវ​ជាន់​ខ្ពស់​ច្រើន​រូប​ទៀត របស់​កងទ័ព​ដែល​ស្មោះត្រង់​នឹង​លោក Hadi ។​​ចំណែក​យន្តហោះ​ប្រយុទ្ធ​របស់​ពួក​ឧទ្ទាម​ហ៊ូ​ធី បាន​បាញ់​គ្រាប់​រ៉ុក្កែត​៣​គ្រាប់ ប្រឆាំង​អគារ​វិមាន​ប្រធានាធិបតី​ក្រុង​អាដេ​ន នាំឱ្យមាន​ផ្សែងខ្មៅ​ហុយ​ចេញពី​វិមាន​ប្រធានាធិបតី​នោះ ។​​ប្រភព​យោធា​មួយ​និយាយថា កង​ឆ្មាំ​ប្រធានាធិបតី​បាន​ប្រើ​កាំភ្លើង​ធំ​ការពារ​អាកាស ដើម្បី​បណ្តេញ​យន្តហោះ​ប្រយុទ្ធ​ទាំងនេះ ដែល​ហោះ​ពី​ក្រុង​សា​ណា មក ។​​ក្រុមចម្រុះ​នាំមុខ​ដោយ​

f1

អារ៉ាប៊ីសាអ៊ូឌីត ធ្វើ​ប្រតិបត្តិការ​យោធា​នៅ​យេ​ម៉ែន​​ប្រទេស​អារ៉ាប៊ីសាអ៊ូឌីត បាន​ឆ្លើយតប​តាម​ការអំពាវនាវ​សុំ​ជំនួយ​របស់​ប្រធានាធិបតី​យេ​ម៉ែន លោក Hadi ។ ប្រទេស​នេះ កាលពី​ថ្ងៃទី​២៥ មីនា បាន​បើក​ធ្វើ​ប្រតិបត្តិការ​យោធា​មួយ​នៅ​យេ​ម៉ែន ចូលរួម​ដោយ​ប្រទេស​ជាង​១០ ដើម្បី​ការពារ​លោក Hadi ។ នេះ​ជាការ​ប្រកាស​របស់​ឯក​អគ្គរាជទូត​អារ៉ាប៊ីសាអ៊ូឌីត ប្រចាំ​ក្រុង​វ៉ា​សុ​ី​ន​តោន លោក Del Al-Jubeir ។​​ក្រោយ​ការប្រកាស​នេះ​បន្តិច ប្រជាជន​ក្រុង​សា​ណា រដ្ឋធានី​យេ​ម៉ែន រៀបរាប់​ពី​ការទម្លាក់​គ្រាប់បែក​លើ​តំបន់​ព្រលានយន្តហោះ​ក្រុង​សា​ណា ត្រួតត្រា​ដោយ​ពួក​ហ៊ូ​ធី ។​​ទោះបីយ៉ាងណា ឯកអគ្គរាជទូត​រូបនេះ ពុំ​បញ្ជាក់​ឈ្មោះ​បណ្តា​ប្រទេស​ដែល​ចូលរួម​ក្នុង​ប្រតិបត្តិការ​នេះឡើយ តែ​បញ្ជាក់ថា បាន​ពិគ្រោះគ្នា​ជាមួយ​សម្ព័ន្ធមិត្ត​ជាច្រើន ពិសេស​សហរដ្ឋអាមេរិក ។​​ទន្ទឹមនឹងនេះ ប្រទេស​៤​នៅ​តំបន់​ឈូង​សមុទ្រ​ពែ​រ្ស៍ គឺ​កាតា គុយ​វ៉ែត បា​រ៉ែ​ន និង​អេ​មី​រ៉ា​ត​អារ៉ាប់​រួម ឱ្យដឹង​កាលពី​ថ្ងៃទី​២៥ មីនា ថា ពួកគេ​សម្រេច​ឆ្លើយតប​តាម​ការអំពាវនាវ​រប​ស់លោក Hadi ជួយ​ការពារ​ប្រទេស​យេ​ម៉ែន និង​ប្រជាជន​ប្រទេស​នេះ ប្រឈមមុខ​នឹង​ការឈ្លានពាន​របស់​ពួក​ជីវពល​ហ៊ូ​ធី ។​ប្រតិបត្តិការ​យោធា​បរទេស​នេះ ធ្វើឡើង​ខណៈដែល​ពួក​ជីវពល​ស៊ី​អី​ុ​ត ហ៊ូ​ធី គាំទ្រ​ដោយ​អុ​ី​រ៉ង់ កំពុង​វាយ​រុល​ឆ្ពោះទៅ​ដណ្តើម​កាន់កាប់​ក្រុង​អាដេ​ន ។ អ្នកនាំពាក្យ​ម្នាក់​របស់​ពួក​ហ៊ូ​ធី និយាយថា ការវាយប្រហារ​កាន់កា​ប់​ក្រុង​កំពង់ផែ​ធំ​នេះ ប្រើពេល​តែ​រាប់​ម៉ោង​ប៉ុណ្ណោះ ។ អ្នកនាំពាក្យ​រូបនេះ​អះអាង​ពី​ការផ្តល់​រង្វាន់​ប្រមាណ​ជា​១០០.០០០​ដុល្លារ សម្រាប់​ការចាប់ខ្លួន​លោក Hadi ។​​បណ្តា​រដ្ឋមន្ត្រីការបរទេស​អារ៉ាប់ ត្រូវ​រួម​ប្រជុំគ្នា​នា​ថ្ងៃទី​២៦ មីនា នៅ​ទីក្រុង​គែរ ដើម្បី​ពិភាក្សា​ពី​វិបត្តិ​នៅ​យេ​ម៉ែន ៕