សហរដ្ឋអាមេរិក ផ្ដល់រថយន្ដយោធា ជាផ្នែកនៃជំនួយមួយ ទៅឱ្យអ៊ុយក្រែន
សហរដ្ឋអាមេរិកបានផ្ដល់ រថយន្ដយោធា (Humvee) ដែលមិន បំពាក់គ្រឿងសព្វាវុធចំនួន១០គ្រឿងជា ផ្នែកមួយនៃកិច្ចព្រមព្រៀងយោធានៅ ក្នុងតម្លៃ៧៥លានដុល្លារ ទៅឱ្យប្រទេស អ៊ុយ
ក្រែន ។នាខែក្រោយរថយន្ដសរុបចំនួន២៣០គ្រឿងនឹងត្រូវបញ្ជូនទៅកាន់តំបន់ដែលមានជម្លោះដើម្បីផ្ដល់ជំនួយ ទៅកាន់ក្រុមកងកម្លាំងយោធាអ៊ុយក្រែន ដើម្បីទប់ទល់នឹងការវាយ ប្រហារដោយក្រុមបំបែករដ្ឋគាំទ្រដោយរុស្ស៊ី នៅភាគខាងកើតប្រទេស ។សហរដ្ឋអាមេរិកធ្លាប់បានបញ្ជូនរួចមកហើយនូវវ៉ែនតាមើលឃើញ ពេលយប់បច្ចេកវិទ្យាខ្ពស់, យន្ដហោះ, យន្ដហោះគ្មានមនុស្សសម្រាប់តាមដានត្រួតពិនិត្យនិងប្រព័ន្ធទំនាក់ ទំនងមួយប្រកបដោយសុវត្ថិភាព ។ នេះជាផ្នែក មួយនៃការប្ដេជ្ញាផ្ដល់ជំនួយឱ្យអ៊ុយក្រែន។
ប្រធានាធិបតីអ៊ុយក្រែនលោក ប៉េត្រូប៉ូរ៉ូសេនកូ ( Petro Poroshenko) បាននិយាយថា “តាមបទពិសោធន៍របស់ខ្ញុំ នៅក្នុងរថយន្ដHumvee ខ្ញុំគិតថា វាជាយានយន្ដមួយ ដែលប្រកបដោ ប្រសិទ្ធភាពអំណាចខ្លាំងក្លានិងយ៉ាងប្រសើរមួយ ដែលកងកម្លាំងដែនអាកាសកងកម្លាំងពិសេស និងកងកម្លាំង យោធាអ៊ុយក្រែនកំពុងរង់ចាំនាពេលសព្វថ្ងៃ”។លោកបានប្រាប់ទៅសារព័ត៌មាន Ukraine ថា “នៅក្នុងឋានៈជាប្រធានាធិបតីអ៊ុយក្រែន និងអគ្គមេបញ្ជាការ និងប្រជាជនអ៊ុយក្រែនខ្ញុំសូមថ្លែងអំណរគុណសហរដ្ឋអាមេរិក សម្រាប់គោលជំហរពេញលេញ និងរឹងមាំ ពាក់ព័ន្ធនឹងការដោះស្រាយជម្លោះនៅ Donbass សម្រាប់ការទទួលស្គាល់ ប្រទេស រុស្ស៊ីដែល ភាគីគឃ្លើនមួយដែលបានទន្ទ្រានយកតំបន់ ក្រេមា (Crimea) និងដែលបានបញ្ចេញភាព គឃ្លើនយោធាដោយផ្ទាល់នៅក្នុងតំបន់ ក្រុងដូញែត (Donetsk) និងឡូហាន ( Luhansk)