ពេល​រដ្ឋ​អឺរ៉ុប​ភាគច្រើន​នៅ​តែ​គ្មាន​ការងា​ធ្វើ​

​យោង​តាម​ស្ថិតិ​ចេញ​ដោយ ការិយាល័យ​ស្ថិតិ​អឺរ៉ុប កាលពី​ថ្ងៃ​២​មេសា បានឲ្យដឹងថា នៅក្នុង​តំបន់​អឺរ៉ុប តាម​ការប៉ាន់ប្រមាណ ទៅលើ​អត្រា​អ្នកគ្មានការងារ​ធ្វើ គឺ​តែ​បន្ត​កើនឡើង និង​មាន​អត្រា ខ្ពស់​ដដែល​  ។ ប៉ុន្តែ គិត ក្នុង​ខែ​តុលា ឆ្នាំ​២០១៣ អត្រា​អ្នកគ្មានការងារ​ធ្វើ នៅ​ថេរ ។

​​តួលេខ​ចេញ​ដោយ​ការិយាល័យ​ស្ថិតិ​បាន​បញ្ជាក់ថា ក្នុងចំណោម​ប្រទេស ដែល​ជា​សមាជិក​ចំនួន ២៨​ប្រទេស គិត​ក្នុង​ខែ​កុម្ភៈ ឆ្នាំ​២០១៤ អត្រា​អ្នកគ្មានការងារ​ធ្វើ មាន​ចំនួន​១០,៦​ភាគរយ ខណៈ​ដែល​ក្នុង​ខែ​មករា មាន​ចំនួន ១០,៧​ភាគរយ ។​
​ក្នុងចំណោម​ប្រទេស​ទាំងអស់​ដែល ជា​សមាជិក នៅក្នុង​ប្លុក​អឺរ៉ុប​នោះ មាន​អត្រា​អ្នកគ្មានការងារ​ធ្វើ ទាប​ជាង​គេ ៤,៨​ភាគរយ អាល្លឺម៉ង់​មាន ចំនួន​៥,១​ភាគរយ ឡុច​ហ្ស៊ាំ​ប៊ួ មាន​៦,១​ភាគរយ ។ រីឯ​ប្រទេស​ដែល​មាន​អត្រា អ្នក គ្មាន​ការងារ​ធ្វើ​ខ្ពស់​ជាងគេ វិញ​នោះ រួមមានៈ ក្រិច ២៧,៥​ភាគរយ គិត​ត្រឹម​ខែ​ធ្នូ ឆ្នាំ​២០១៣ និង​ប្រទេស​អេ​ស្ប៉ា​ញ មាន​អត្រា​អ្នកគ្មានការងារ ធ្វើ​ចំនួន​២៥,៦​ភាគរយ ៕​

job