​មន្ត្រី​គណៈ​ពង្រឹង​មូលដ្ឋាន ភូមិ ត្រើយ​ស្លា និង ឃុំ​ត្រើយ​ស្លា ត្រូវបាន​ប្រកាស​កែសំរួល និង តែងតាំង​ថ្មី​

0

​ពិធី​ប្រកាស​កែសំរួល និង តែងតាំង​មន្ត្រី​គណៈ​ពង្រឹង​មូលដ្ឋាន ឃុំ និង​ភូមិ នៃ​ឃុំ​ត្រើយ​សា្ល​ ​បាន​ប្រព្រឹត្តិ​ទៅ​នៅក្រោម​អធិបតីភាព ឯកឧត្តម​ ​ប្រាក់​ ​សុខុន​ ​រដ្ឋមន្ត្រីក្រសួង​ប្រៃសណីយ៍  ​និង ទូរ​គម​នា​គម និង​ជា ប្រធាន​គណៈអចិន្ត្រៃយ៍​គ​ណៈ​ពង្រឹង​មូលដ្ឋាន​ស្រុក​ស្អាង​ ​នៅ​ថ្ងៃទី​ ២៩ ​ខែ​មិនា​ ​ឆ្នាំ​២០១៥  មូលដ្ឋាន​ស្រុក​ស្អាង ខេត្តកណ្តាល​។​
អញ្ជើញ​ចូលរួម​ក្នុង​ពិធី​ដ៏​មហោឡា​រឹក​នេះ​ ​រួមមាន​ឯកឧត្តម​ ​អស់លោក លោកស្រី​ជា​សមាជិក​ក្រុមប្រឹក្សាភិបាល​ស៊ីម៉ាក់​ ​ព្រមទាំង​មន្ត្រី បុគ្គលិក​ស៊ីម៉ាក់​យ៉ាងច្រើន​កុះករ​។​
​បន្ទាប់ពី​លោក ខឹម ច័ន្ទ​គី​រី អភិបាលស្រុក​ស្អាង បាន​អាន​របាយការណ៍​សង្ខេប​ស្តីពី សកម្មភាព​ការងារ​របស់​ក្រុមប្រឹក្សាភិបាល​ស៊ីម៉ាក់​រួចមក​  លោក ព្រំ ឈឺ​ន អនុប្រធាន​ប្រចាំការ​គណៈបក្ស​ស្រុក​ ​បាន​ឡើង​អាន​សេចក្តីសំរេច ស្តីពី​ការកែសំរួល​ភារកិច្ច និង តែងតាំង​គណៈ​ពង្រឹង​2

មូលដ្ឋាន និង​លេខាធិការដ្ឋាន​ឃុំ​ត្រើយ​ស្លា ស្រុក​ស្អាង ដែលមាន ឯកឧត្តម ខូវ មករា ជា​ប្រធាន ឯកឧត្តម តុល​ញ៉​ក់ អនុប្រធាន​ទី​១ លោក ជំទាវ​លឹប លឿង អនុប្រធាន​ទី​២ ឯកឧត្តម ព្រំ សុ​ន្ថា​រ អនុប្រធាន​ទី​៣ ។​5
​ក្នុង​ឳ​កាស​ដ៏​មហោឡា​រឹក​នេះ​ ​ឯកឧត្តម​ ​ប្រាក់​ ​សុខុន​  ខុន​ ​រដ្ឋមន្ត្រីក្រសួង​ប្រៃសណីយ៍  ​និង ទូរ​គម​នា​គម និង​ជា ប្រធាន​គណៈអចិន្ត្រៃយ៍​គ​ណៈ​ពង្រឹង​មូលដ្ឋាន​ស្រុក​ស្អាង​ ​ឯកឧត្តម​បាន​មានប្រសាសន៍​សំណេះសំណាល  ​និង​អបអរសាទរ​ដល់​សមា​សភាព​គណៈ​ពង្រឹង​មូលដ្ឋាន1

ដែល​ទើបត្រូវ​បាន​តែង តាំង​អោយទទួល​តំណែង​ថ្មី ព្រមទាំង​កោតសរសើរ​ដល់​សកម្ម​ភាព​របស់​គណៈ​ពង្រឹង​មូលដ្ឋាន​រយៈពេល​កន្លងមក ហើយ​ឯកឧត្តម ក៏បាន​ជំរុញ ឲ្យ​គណៈ​ពង្រឹង​មូលដ្ឋាន​ទាំងអស់ បំពេញភារកិច្ច​ប្រកបដោយ​ការទទួលខុសត្រូវ ៕6