​ព្រះវិហារ​ថ្មី​មួយ រួមទាំង​សមិទ្ធផល​ជាច្រើន ក្នុង​វត្ត​សំរោង​ក្នុង ដែល​កសាង​អស់​ជា​ទឹកប្រាក់​ប្រមាណ​ជិត ៧០​ម៉ឺន​ដុល្លារ ក្នុងស្រុក​ឯក​ភ្នំ ខេត្តបាត់ដំបង ត្រូវបាន​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់ ជា​ផ្លូវការ​ហើយ​ក្នុង​វិស័យ​ពុទ្ធចក្រ

0

​ ​
​ ​ព្រះវិហារ​ថ្មី​ដ៏​ធំ​ស្កឹមស្កៃ​ជាងគេ ព្រមទាំង​កសាងឡើង​តាមបែប​រចនាបថ​ខ្មែរ និង​ក្បូរក្បាច់​គួរ​ឲ្យ​ស្ញប់ស្ញែង ស្ថិតនៅ​ក្នុងភូមិ​-​ឃុំ​សំរោង​ក្នុង ស្រុក​ឯក​ភ្នំ ខេត្តបាត់ដំបង ដែលមាន​តម្លៃ​ទឹកប្រាក់​សរុប ក្នុង​ការកសាង​ប្រមាណ​៦៩០,៦៤៤​ដុល្លារ​អាមេរិក ដែល​បានចាប់ផ្តើម​កសាង នៅក្នុង​អំឡុង​ខែសីហា ឆ្នាំ​២០០២​ស្ថិត​លើ​ខ្នងភ្នំ​សិប្ប​និមិត្ត ដែលមាន​ទំហំ​៣.៦០០​ម៉ែត្រក្រឡា ព្រះវិហារ​បណ្តោយ​២៨​ម៉ែត្រ ទទឹង​១៥​ម៉ែត្រ និង​កំពស់​១៧​ម៉ែត្រ ក្រោម​គំនិត​ផ្តួចផ្តើម​ស្ថាបនា​ឡើង​ដោយ ឯកឧត្តម ឆា​ត់ លឿម សមាជិក​ព្រឹទ្ធសភាជាតិ និង​ការយកចិត្តទុកដាក់ ពី​ឯកឧត្តម ស ខេង អ្នកតំណាងរាស្ត្រ​មណ្ឌល​ខេត្តបាត់ដំបង និង​ជា​ប្រធាន​ក្រុមការងារ​ថ្នាក់ជាតិ​ចុះជួយ​5

ខេត្ត ព្រមទាំង​ព្រះសង្ឃ​គណៈកម្មការ និង​ពុទ្ធបរិស័ទ​ទីជិត​ឆ្ងាយ​ទាំងអស់ ត្រូវ​បានដាក់​សម្ពោធ​ឲ្យ​ប្រើប្រាស់ និង​កាត់​ឬ​សសី​មា កាលពី​ព្រឹក​ថ្ងៃទី​២៩ ខែមីនា ឆ្នាំ​២០១៥ ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់ ឯកឧត្តម ស ខេង នាយករដ្ឋមន្ត្រី​ស្តីទី ។​2
​ ​តាម​ការលើកឡើង នូវ​ប្រវត្តិ​កកើតឡើង​វត្ត​សំរោង​ក្នុង ពី​លោក មៀ​ច សុំ អភិបាលស្រុក​ឯក​ភ្នំ បាន​ឲ្យ​ដឹងថា វត្ត​នេះ​បាន​កសាងឡើង ក្នុងអំឡុង​ឆ្នាំ​១៧០៧ ។ ទីតាំង​វត្ត​នេះ កាលដើមឡើយ គឺ​ជាទី​ស្មសាន ប្រកបដោយ​ព្រៃ​ដើមឈើ​ធំៗ ហើយ​ក្នុងនោះ មាន​ដើម​សំរោង​មួយ​ដើម​ធំជាងគេ មាន​បន្ទាត់​ផ្ចឹ​ត​២​ម៉ែត្រ ។ ពេល​កសាង​វត្ត​នេះ​ឡើង ដូនតា​បាន​យកតាម​លំនាំ​ដើម​សំរោង​នេះ ដោយ​ដាក់ឈ្មោះ​វត្ត​នេះ​ថា​៖ “ វត្ត​សំរោង​ក្នុង ”​។7
​ ​ឯកឧត្តម ស ខេង បាន​ថ្លែង​នូវ​ការកោតសរសើរ ដល់​ព្រះសង្ឃ គណៈកម្មការ​អាចារ្យវត្ត ដល់​អ្នក​ស្ថាបនិក និង​គំនិត​ផ្តួចផ្តើម ក្នុង​ការកសាង​ព្រះវិហារ​ដ៏​ធំជាងគេ ក្នុង​ខេត្តបាត់ដំបង ប្រកបដោយ​ក្បូរក្បាច់ និង​មាន​រចនាបថ​ខ្មែរ ជា​ប្រវត្តិសាស្ត្រ​នេះ​ឡើង សម្រាប់​ជា​គុណប្រយោជន៍ ក្នុង​វិស័យ​ព្រះពុទ្ធសាសនា ។6
​ ​ឯកឧត្តម ក៏បាន​សំដែង​អំណរគុណ ដល់​សប្បុរសជន​ទាំង​ក្នុង និង​ក្រៅប្រទេស ដែល​បាន​បរិច្ចាគ នូវ​ធនធាន​ទ្រព្យសម្បត្តិ ប្រាក់កាស ក្នុងការ​កសាង​នូវ​សមិទ្ធផល​នានា ទាំង​វិស័យ​ពុទ្ធចក្រ និង​អាណាចក្រ ក្នុង​ទី​អារាម​នេះ ៕