​លោក​អភិបាលខណ្ឌ​ពោធិ៍​សែន​ជ័យ រួមទាំង​មន្ត្រីក្រោមឱវាទ ចុះសួរសុខទុក្ខ និង​យក​អំណោយ​មួយចំនួន ទៅ​ប្រគល់ជូន​ដល់​កងកម្លាំង​នគរបាល វរៈ​៧៩៣ ដែល​កំពុងតែ​ឈរជើង នៅ​ច្រក​អានសេះ

0

ខេត្តព្រះវិហារ​​ដើម្បី​ផ្សារភ្ជាប់​ទំនាក់ទំនង រវាង​សមរភូមិ​មុខ និង​សមរភូមិ​ក្រោយ ក៏ដូចជា​ការលើកទឹកចិត្ត ដល់​វីរៈ នៃ​កម្លាំងប្រដាប់អាវុធ ដែល​កំពុង​ឈរជើង​ការពារ​ទឹកដី​យ៉ាង​អង់អាច មិន​ខ្លាច​នឿយហត់ បូជាជីវិត ដើម្បី​ជាតិ​មាតុភូមិ​នោះ ទើប​អាជ្ញាធរ​ខណ្ឌ​ពោធិ៍​សែន​ជ័យ ដឹកនាំ​ដោយ​លោក ហែម ដា​រិ​ទ្ធិ អភិបាល នៃ​គណ​អភិបាល ខណ្ឌ​ពោធិ៍​សែន​ជ័យ ចុះទៅ​សាកសួរ​សុខទុក្ខ និង​បាន​នាំទៅ​ជាមួយ នូវ​គ្រឿង​ឧបភោគបរិភោគ និង​ថវិការ​មួយចំនួន ប្រគល់ជូន​ដល់​នគរបាល​ការពារ​ព្រំដែន វរៈ​លេខ​៧៩៣ ប្រចាំ​នៅ​ច្រក​អានសេះ ។​4
ពិធី​ប្រគល់​អំណោយ​នេះ បានធ្វើ​ឡើង​កាលពី​ព្រឹក​ថ្ងៃទី​២៨ ខែមីនា ឆ្នាំ​២០១៥ នៅ​ចំណុច​ច្រក​អានសេះ ក្នុងស្រុក​ជាំ​ក្សាន ខេត្តព្រះវិហារ ដោយមាន​ការចូលរួម ពី​លោក សេង គន្ធ អភិបាលរង លោក ឃឹម ស៊ុន​សូ​ដា អភិបាលរង លោក កែវ សុធា អភិបាលរង និង​លោក ម៉ម វុ​ធី អធិការ​ង តំណាង​ឲ្យ​លោក យឹម សារ៉ាន់ អធ​ក​ការ​នគរបាល ខណ្ឌ​ពោធិ៍​សែន​ជ័យ និង​មានការ​ចូលរួម​ពី​មន្ត្រីក្រោមឱវាត ប្រមាណ​ជា​៧៦​នាក់ ត្រូវបាន​ទួទ​ល​ស្វាគមន៍​យ៉ាង​កក់ក្តៅ ពី​កម្លាំង​នគរបាល​វរៈ​ការពារ​ព្រំដែន លេខ​៧៩៣​ផងដែរ ។​3
​បើតាម​តំណាង​នគរបាល ការពារ​ព្រំដែន​វរៈ​៧៩៣ បានលើកឡើង​នៅក្នុង​របាយ​ការ របស់ខ្លួន​ថា នាពេល​កន្លងមក ភាគី​ថៃ​ធ្លាប់បាន​បិទ​ច្រក​អានសេះ​នេះ ជា​ឯកតោ​គា​គី ប៉ុន្ដែ​យើង​បានធ្វើការ​អត់ធ្មត់ មិន​បង្ក​ជំលោះ​នោះទេ ហើយ​នៅ​ទីបំផុត ភាគី​ថៃ​បាន​បើក​ច្រក​នេះ​ឡើងវិញ​ដោយ​ខ្លួនឯង ដែលជា​មោទនភាព​មួយ ដែល​យើង​បញ្ចៀស​បាន​នូវ​ជំលោះ​ជាយថាហេតុ ហើយ​នៅពេលនេះ យើង​ក៍​នៅតែ​ប្រកាន់​ជំហរ​អត់ធ្មត់​ដដែល ដើម្បី​សន្ដិភាព នៅតាម​ព្រំដែន ។​2
​ក្នុងឱកាស​នោះដែរ​លោក ហែម ដា​រិ​ទ្ធិ ក៏បាន​ថ្លែង​ទៅកាន់​បងប្អូន នៅ​វរៈ​ការពារ​ព្រំដែន​៧៩៣​ថា ក្នុងនាម​លោក​ជា​អាជ្ញាធរ​ខណ្ឌ ក៏ដូចជា​បងប្អូន​ប្រជាពលរដ្ឋ ក្នុង​ខណ្ឌ​ពោធិ៍​សែន​ជ័យ សូម​កោតសរសើរ​ចំពោះ​វីរៈភាព ដ៏​អង់អាច​របស់​បងប្អូន​ជា​កម្លាំង​នគរបាល ក្នុង​ការពារ​បូរណភាព​ទឹកដី នៅ​តំបន់​ប្រាសាទព្រះវិហា ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ ទទួល​សុខសន្តិភាព ដូច្នេះ​កា​ត្វ​កិច្ច​ការពារជាតិ​មាតុភូមិ នៅ​សមរភូមិ​មុខ គឺ​បងប្អូន​ជា​អ្នក​ឈរជើង​ការ ប៉ុន្តែ​អ្នក​នៅ​សមរភូមិ​ក្រោយ ក៏​មិន​ភ្លេច​នូវ​គ្រឿង​ឧបត្ថម្ភ​ផងដែរ ទាំង​កម្លាំងចិត្ត និង​សម្ភារៈ ជាពិសេស​រាជរដ្ឋាភិបាល​កម្ពុជា ដែលមាន​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ជា​ប្រមុខ គឺ​បាន​យកចិត្តទុកដាក់​យ៉ាងខ្លាំង ចំពោះ​កងកម្លាំងប្រដាប់អាវុធ​ទាំងអស់ និង​បាន​ជម្រុញ​ឲ្យ​អាជ្ញាធរខេត្ត ក្រុង ខណ្ឌ ត្រូវ​ផ្សាភ្ជាប់​ជាមួយ​បងប្អូន ឧបត្ថម្ភ​ទាំង​កម្លាំងចិត្ត និង​សម្ភារៈ ។​1
​អំណោយ​ដែល​លោក​អភិបាល ខណ្ឌ​ពោធិ៍​សែន​ជ័យ នាំយកទៅ​ប្រគល់ជូន​នៅពេលនោះ រួមមាន ថវិការ​ចំនួន​២​លាន​រៀល ជូ​ល​ទៅ​អង្គភាព​វរៈ​៧៩៣ ជូន​ដល់​មេបញ្ជាការ​ថវិកា ចំនួន​៥០​ម៉ឺន​រៀល សិស្សានុសិស្ស ចំនួន​២៨​នាក់​ក្នុង​ម្នាក់ៗ បាន​មួយ​ម៉ឺន​រៀល ជូន​អ្នកគ្រូ​ពីរ​នាក់ ម្នា​ក់បាន​៤​ម៉ឺន​រៀល ជួយ​ស្ដារ​ស្រះ​ទឹក​២​លាន​រៀល គ្រឿងឧបភោគ​បរិភោគ រួមមាន មី​២០០​2

កេស ទឹកស៊ីអ៊ីវ​៥០​យួរ ទឹកត្រី​៥០​យួរ ត្រីខកំប៉ុង​៦​កេស​ធំ ស័​ង្គ​សី​៨០​សន្លឹក រួមទាំង​ឱសថ​ចំនួន​១៦​មុខ និង​បន្លែបង្ការ​ជាច្រើន​មុខ​ទៀតផង​ដែរ ។ ជាមួយគ្នា​នោះដែរ លោក​ឧកញ៉ា នី សម្បត្តិ ក៏បាន​ជួយឧបត្ថម្ភ ដល់​នគរបាល​ប៉ុស្ដិ៍​ចំនួន​៦ នៅតាម​ព្រំដែន នូវ​ថវិការ​ចំនួន ៤​លាន​៨០​ម៉ឺន​រៀល ផងដែរ ៕