​សម្តេច ព្រះមហា​សុមេធាធិបតី ន​ន្ទ ង៉េ​ត អ​ញ្ចើ​ញ​ជា​អធិបតី សម្ភោ​ធ ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ​នូវ​ឧ​ប​ត្ថ​ដ្ឋា​ន​សាលា​វត្ត​ថ្ម​គ្រែ ស្រុក​ចិត្រ​បុរី

0

​ក្រចេះ​៖ ឧ​ប​ត្ថ​ដ្ឋា​ន​សាលាឆាន់​១​ខ្នង​នៅ​វត្ត​ថ្ម​គ្រែ​ស្រុក​ចិត្រ​បុរី ត្រូវបាន សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ​ហើយ​កាលពី​ព្រឹក​ថ្ងៃទី​២៩ ខែ​មិនា ឆ្នាំ​២០១៥ ដែល​បាន​ចំណាយ​ថវិកា​ប្រើប្រាស់​អស់​ចំនួន ៣៩៨,៨១២​ដុល្លារ​សហរដ្ឋអាមេរិក ។​
ពិធី​សម្ភោ​ធ​នេះ ស្ថិតក្រោម​អធិបតីភាព សម្តេច ព្រះមហា​សុមេធាធិបតី ន​ន្ទ ង៉េ​ត សម្តេចព្រះ​សង្ឃនាយក​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​មានការ​អញ្ជើញ​ចូលរួម​ពី​ព្រះគ្រូ​មហា​វី​រោ​សោ​ភ​ណ័​ពុ​ទ្ឋិ​គុណ ព្រះគ្រូ​ចៅអធិការ​វត្ត​ពុ​ទ្ឋិ​គុណ​ប្រទេស​សិង្ហ​បុរី លោក សរ ចំ​រ៉ុង អភិបាលខេត្ត​ក្រចេះ និង​ព្រះសង្ឃ អាជ្ញាធរ​មូលដ្ឋាន មន្ត្រីរាជការ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និង​បងប្អូន​ប្រជាពលរដ្ឋ ផងដែរ ។​13
បន្ទាប់ពី​មតិ​ស្វាគមន៍ របស់ លោក ហង្ស ចាន់​ឌី អភិបាលស្រុក​ចិត្រ​បុរី​រួចមក ព្រះ​តេជគុណ ប៉ាវ ពិ​សិទ្ឋិ ព្រះ​គ្រូសូត្រស្តាំ និង​ជាទី​ប្រឹក្សា​ផ្ទាល់​សម្តេច ព្រះមហា​សុមេធាធិបតី ន​ន្ទ ង៉េ​ត សម្តេចព្រះ​សង្ឃនាយក​នៃ​ព្រះរាជាណាចក្រ​កម្ពុជា មាន​សង្ឃដីកា​រថា ឧ​ប​ត្ថ​ដ្ឋា​ន​សាលាឆាន់​១​ខ្នង​នេះ មាន ទទឹង​១៩​ម៉ែត្រ បណ្តោយ​៤០​ម៉ែត្រ កំពស់​ពី​ជាន់ បាន​កសាង​រួចរាល់​និង​ចំណាយ​14

ថវិការ​អស់ ៣៩៨,៨១២​ដុល្លារ​សហរដ្ឋអាមេរិក បានមកពី​ការចូលរួម​ពី សប្បុរសជន ក្នុងស្រុក​និង​មួយចំនួនទៀត បានមក​កៀកគរ​ពី​សំណាក់​សប្បុរសជន​នានា​ពី ប្រទេស​សិង្ហ​បុរី តាមរយះ​ព្រះសង្ឃ ព្រះគ្រូ​មហា​វី​រោ​សោ​ភ​ណ័​ពុ​ទ្ឋិ​គុណ ចៅអធិការ​វត្ត​ពុ​ទ្ឋិ​គុណ​ប្រទេស​សិង្ហ​បុរី នាំយក​ថវិការ ចូលរួម​ដើម្បី​ជួយ​កសាង​បង្ហើយ​នូវ​ឧ​ប​ត្ថ​ដ្ឋា​ន​សាលាឆាន់​១​ខ្នង​នេះ ។​12
ថ្លែង​នៅក្នុង​ឱកាស​នោះ​ព្រះគ្រូ​មហា​វី​រោ​សោ​ភ​ណ័​ពុ​ទ្ឋិ​គុណ ព្រះគ្រូ​ចៅអធិការ​វត្ត​ពុ​ទ្ឋិ​គុណ​ប្រទេស​សិង្ហ​បុរី​រួម​និង​ប្រតិភូ​អមដំណើរ​បាន​សំដែង​នូវ​ទឹកចិត្ត​សប្បាយរីករាយ​ចំពោះ​សមិទ្ធិផល​ថ្មី​មួយ​នេះ ដែលជា​ការខិតខំ​ប្រឹង​ប្រែង​របស់ ព្រះគ្រូ​ចៅអធិការ លោក​ព្រឹទ្ធាចារ្យ គ​ណះ​កម្ម​ការ រូ​ម​និង​ពុ​ទ្ឋ​បរិ​ស​ទ្ឋ័​ចំណុះជើងវត្ត​ថ្ម​គ្រែ​ទាំងមូល ។ ក្នុងនោះ​ព្រះគ្រូ​មហា​វី​រោ​សោ​ភ​ណ័​ពុ​ទ្ឋិ​គុណ​ប្រទេស​សិង្ហ​បុរី ក៍បាន​សន្យា​គាំទ្រ​បន្ត​ជួយ​នូវ​គំរោង​ផែនការ​សាងសង់​បន្តរ នូវ​បន្ទប់​ប្រជុំ​ឬ​បន្ទប់​ឃ្លាំង​ជាន់​ខាង់ក្រោម ដើម្បី​ជួយ​ដល់​ក្មេង​កំព្រារ​ស្នាក់នៅ​ផងដែរ​ហើយ​ព្រះគ្រូរ សង្ឃឹមថា​សមិទ្ធិផល​មួយ​នេះ​និង​ជួយ​អោយ​ពុ​ទ្ឋ​បរិ​ស​ទ្ឋ័ ប្រជាពលរដ្ឋ​ខ្មែរ​មាន​សេចក្តីសុខ​ជាមួយនិង​ការធ្វើ​បុណ្យ​ធ្វើ​ទាន​ផងដែរ ។
លោក សរ ចំ​រ៉ុង អភិបាលខេត្ត​ក្រចេះ មាន​ប្រសា​ន៍​ថា សមិទ្ធិផល​មួយ​នេះ​បានបង្ហាញ​អោយឃើញ​នូវ​ប្រពៃណី​សាមគ្គីភាព​យ៉ាង​ស្អិតរ​មួ​ត​ក្នុង​ជំនឿរ​យ៉ាង​មុតមាំ​របស់​ប្រជ​ពលរដ្ឋ នៅក្នុង​វិស័យ​ព្រះ​ពុ​ទ្ឋ​សាសនា ក្នុងនោះ​ឯកឧត្តម ក៍បាន​ថ្លែងអំណរគុណ​ចំពោះ​ព្រះគ្រូ​មហា​វី​រោ​សោ​ភ​ណ័​ពុ​ទ្ឋិ​គុណ ប្រទេស​សិង្ហ​បុរី​ដែល​បាន​ជួយ​ឧបត្ថម​ក្នុង​កសាង ឧ​ប​ត្ថ​ដ្ឋា​ន​សាលាឆាន់​១​ខ្នង​នេះ ដែលជា​កា​រួមចំណែក​យ៉ាង​ធំធេង ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា អោយ មានការ​រីកចម្រើន​ក្នុង​វិស័យ​ព្រះ​ពុ​ទ្ឋ​សាសនា សម្រាប់​ជាទី​កន្លែង​គោរព​ជាទី​សក្កា​រះ​របស់​ប្រជាពលរដ្ឋ​ខ្មែរ ។