ដើម្បីពង្រឹង និងពង្រីកនូវចំណងមិត្តភាព សាមគ្គីភាពជាប្រពៃណី និងកិច្ចសហប្រតិបត្តិការណ៍ រវាងគណបក្ស រដ្ឋាភិបាល និងប្រជាជន នៃប្រទេសទាំងពីរ (កម្ពុជា-វៀតណាម) នៅរសៀល ថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៥ លោកជំទាវ ម៉ែន សំអន បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់គណបក្សប្រជាជនកម្ពុជា ទៅបំពេញទស្សនកិច្ចជាមិត្ត នៅសាធារណរដ្ឋសង្គមនិយមវៀតណាម។មន្ត្រីជាន់ខ្ពស់ នៃគណបក្សប្រជាជនកម្ពុជា នៅរសៀលថ្ងៃទី២៩ខែមីនា បានមានប្រសាសន៍ថា លោកជំទាវ ម៉ែន សំអន សមាជិកគណៈអចិន្ត្រៃយ៍ នៃគណៈ
គណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា ឧបនាយករដ្ឋមន្ត្រី និងជា រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងព្រឹទ្ធសភាព រដ្ឋសភា និងអធិការកិច្ច បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់គណបក្សប្រជាជនកម្ពុជា មានសមាសភាព ៨ រូប ទៅបំពេញទស្សនកិច្ចជាមិត្ត នៅសាធារណរដ្ឋសង្គមនិយមវៀតណាម។
នៅក្នុងអំឡុងពេលនៃដំណើរទស្សនកិច្ចនេះ លោកជំទាវ ឧបនាយករដ្ឋមន្ត្រី ម៉ែន សំអន នឹងជួបពិភាក្សាការងារជាមួយ សមភាគីវៀតណាម ព្រមទាំងជួបសម្តែងការគួរសម ជាមួយថ្នាក់ដឹកនាំបក្ស និងរដ្ឋ នៃសាធារណរដ្ឋសង្គនិយមកវៀតណាម ផងដែរ។
គណៈប្រតិភូ នឹងធ្វើមាតុភូមិនិវត្តន៍មកព្រះរាជាណាចក្រកម្ពុជាវិញ នៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១៥ ខាងមុខនេះ៕



































