ធ្រាត្រ មិន បាន ក៏ផ្ទុះកំហឹងទាញចង្ក្រានហ្គាស និងសាំងដុតផ្ទះខ្លួនឯងឆេះខ្ទេចអស់ ធ្វើឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ដល់ប្រជាពលរដ្ឋ ដែលរស់ជិតខាង និងសមត្ថកិច្ចចុះទៅជួយពន្លត់ ប៉ុន្តែជួយពុំទាន់ ត្រូវបានអគ្គិភ័យឆាបឆេះអស់ គ្មានសល់ ។
ហេតុការណ៍ខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង៤នាទីទៀបភ្លឺ ថ្ងៃទី២៩ ខែមិនា ឆ្នាំ២០១៥ នៅចំណុចភូមិព្រែកស្លែង ឃុំព្រែកស្លែង ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ។
បើតាមព័ត៌មានពីនគរបាល បានឲ្យដឹងថា ជនរងគ្រោះត្រូវជាម្តាយឈ្មោះ ប៉ូ សំអុល អាយុ៦២ឆ្នាំ មានមុខរបរជាកសិករ រស់នៅភូមិឃុំកើតហេតុខាងលើ ចំណែកឯជនសង្ស័យ ត្រូវជាកូនឈ្មោះ សាំ សីហា ភេទប្រុស អាយុ២៧ឆ្នាំ រស់នៅជាមួយគ្នា ។
នគរបាលបានបន្តថា មុនពេលកើតហេតុ ជនរងគ្រោះជាម្តាយ កំពុងតែសំរាននៅលើផ្ទះម្នាក់ឯង ចំណែកជនសង្ស័យដែលជាកូនបង្កើត បានដេកនៅក្នុងបន្ទប់ខាងក្រោមផ្ទះ លុះដល់ម៉ោងកើតហេតុ ជនសង្ស័យបានឡើងទៅលើផ្ទះ ដើម្បីសុំលុយពីម្តាយ ចំនួន៣ម៉ឺនរៀល ដោយប្រាប់ថា មានការសំខាន់ តែម្តាយមិនមានលុយឲ្យ ធ្វើឲ្យជនសង្ស័យខឹង រករឿងជេរបញ្ចោទៅលើម្តាយរបស់ខ្លួនបង្កើត និងគំរាមដុតផ្ទះសំលាប់ម្តាយខ្លួនឯងចោលទៀតផង។
ប៉ុន្តែពេលនោះម្តាយ ពុំបានចាប់អារម្មនោះទេ ក៏ចូលសំរានវិញ ចំណែកឯជនសង្ស័យជាកូន បានចុះមកក្រោមផ្ទះវិញ ហើយបានទាញចង្ក្រានហ្គាស់ដាក់លើផ្ទះ ហើយបានបើកភ្លើងយ៉ាងខ្លាំង និងយកសាំងប្រហែលកន្លះលីត្រ ចាក់ស្រោចលើចង្ក្រាននិងក្តា បណ្តាលឲ្យឆះយ៉ាងសន្ធោរសន្ធៅ ពេលនោះជនរងគ្រោះ បានភ្ញាក់ស្ទុះរត់ចុះមកក្រោម ហើយស្រែកហៅឲ្យអ្នកជិតខាងជួយ ប៉ុន្តែជួយមិនទាន់នោះទេ ពីព្រោះភ្លើងបានឆេះពេញបន្ទុកទៅហើយ និងបានបន្តឆាបឆេះរហូតទាល់តែអស់ទាំងស្រុងតែម្តង ។
ប្រភពខាងលើបានបញ្ជាក់ថា ផ្ទះដែលរងការឆាបឆេះនោះ ធ្វើពីឈើប្រកក្បឿង មានបណ្តោយ៧ម៉ែត្រ ទទឹង៦ម៉ែត្រ និងមានដំបូលបុកចេញ3ម៉ែត្រ បន្ទប់ក្រោមធ្វើពីជញ្ជាំងឈើ ហើយសម្ភារៈដែលឆះនៅក្នុងផ្ទះ រួមមានទូកញ្ចក់ចំនួន២ ទូឈើចំនួន ២ គ្រែឈើចំនួន២ គ្រែដែក២ ពូក២ សាឡុងឈើ១ឈុត បង់ថ្ម១ឈុត សំបុត្រកំណើត៥ច្បាប់ សំបុត្រអាពាហ៍ពិពាហ៍១ច្បាប់ អត្តសញ្ញណបណ្ណ័១សន្លឹក និងសំលៀកបំពាក់មួយចំនួន ។ ក្រោយពេលកើតហេតុភ្លាមៗនោះដែរ កម្លាំងនគរបាល បានឃាត់ខ្លួនជនសង្ស័យ យកទៅចាត់ទៅតាមផ្លូវច្បាប់ ៕
មួយចំនួនហើយ និងកំពុងធ្វើការស្រាវជ្រាវតាមប្រម៉ាញចាប់ខ្លួនជនដៃដល់ និងបក្ខពួកយ
កមកផ្តន្ទាទោសតាមបញ្ញាត្តិច្បាប់មិនអោយពួកគេរួចខ្លួនបានឡើយ៕



































