​សម្តេច​តេ​ជោ ហ៊ុន សែន បានធ្វើ​មាតុភូមិ​និវត្ត​មកដល់​ប្រទេស​កម្ពុជា វិញ​ហើយ បន្ទាប់ពី ដឹកនាំ​ប្រតិភូ​ទៅ​ចូលរួម​គោរព​វិញ្ញាណក្ខន្ធ​សព លោក លី​ខ្វាន់​យូ​

0

 

សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បានធ្វើ​មាតុភូមិនិវត្តន៍ មកដល់​កម្ពុជា​វិ​ហើយ កាលពី ល្ងាច​ថ្ងៃទី ២៩ ខែ​មិនា ឆ្នាំ​២០១៥ បន្ទាប់ពី ទៅ​ចូលរួម​គោរព​វិញ្ញាណក្ខន្ធ​សព ឯកឧត្តម លី​ខ្វាន់​យូ អតីត​នាយករដ្ឋមន្ត្រី សិង្ហបូរី ។​
​សូមបញ្ជាក់​ផងដែរ​ថា ឯកឧត្តម លី​ខ្វាន់​យូ ជា​ស្ថាបនិក​របស់​ប្រទេស​សិង្ហបូរី​នេះ បានទទួល​មរណៈភាព​កាលពី​ថ្ងៃទី​២៣​ខែមីនា​កន្លងទៅ ក្នុង​ជន្មាយុ​៩១​ឆ្នាំ​។ ឯកឧត្តម លី​ខ្វាន់ យូ បាន​កាន់តំណែង​ជា​នាយករដ្ឋមន្ត្រី​ទី​១​របស់​សិង្ហបូរី អស់​រយៈពេល​៣​ទសវត្ស មាន​ចក្ខុវិស័យ​ធ្វើឱ្យ​សកលលោក​បានទទួល​ស្គាល់ គឺ ការ​ប្រែក្លាយ​ប្រទេស​សិង្ហបូរី​ពី​កោះ​មួយ ដែល​ពុំមាន​អ្វី​3

ឱ្យទទួល​បានការ​រីកចំរើន​មកដល់​សព្វថ្ងៃ​។ ក្នុងឋានៈ​ប្រទេស​កម្ពុជា​ដែលជា​ប្រទេស​ដំបូង​បានទទួល​ស្គាល់​សិង្ហបូរី​នៅ ក្រោយពេល​ប្រកាស​ឯករាជ្យ​ពី​ចក្រភព​អង់គ្លេស ទំនាក់ទំនង​របស់​ក​ម្ពុ​ជា​ជាមួយ​សិង្ហបូរី គឺមាន​ភាពល្អប្រសើរ​ណា​ស់​។ នេះ​ជាការ​សំដែង​នូវ​សាមគ្គីភាព2

ក៏ដូចជា​ចូលរួម​រំលែក​ទុក្ខ​ជាមួយ​រដ្ឋាភិបាល និង​ប្រជាជន​សិង្ហបូរី ហើយ​ក្នុងនោះ មានការ​ចូលរួម​ពី​ប្រមុខរដ្ឋ ប្រមុខ​រដ្ឋាភិបាល ជាច្រើន​ប្រទេស ដែរ​រួមមាន​ប្រធានាធិបតី​ឥណ្ឌូនេស៊ី ,​ប្រធានាធិបតី​កូរ៉េខាងត្បូង ,​ស្តេច​របស់​ម៉ាឡេស៊ី​,​ប្រធានាធិបតី​មី​យ៉ាន់​ម៉ា​, នាយករដ្ឋមន្ត្រី​ឡាវ​, វៀតណាម ,​ថៃ​,​ជប៉ុន ,​ឥណ្ឌា​,​អតីត​នាយករដ្ឋមន្ត្រី​សហរដ្ឋអាមេរិក ប៊ិ​ល ក្លី​ន​តុ​ន​, នាយករដ្ឋមន្ត្រី​អូស្ត្រាលី , នាយករដ្ឋមន្ត្រី​អង់គ្លេស​,​កាណាដា​,​អនុ​ប្រធានាធិបតី​ចិន​,​រួមទាំង​ថ្នាក់ដឹកនាំ​សំខាន់ៗ មកពី​ប្រទេស​ផ្សេងៗ​ជាច្រើន​ទៀត ៕1 5 6