អ្នកភូមិភ្នំក្រិញ ប្រមាណ៥០នាក់ បានលើកគ្នាមកឈរតវ៉ា នៅមុខស្នងការ នគរបាលខេត្តប៉ៃលិន រយៈពេល២ថ្ងៃ ហើយសុំឲ្យដោះលេងតំណាងពលរដ្ឋ រឿងទំនាស់ដីធ្លី នៅភ្នំក្រិញ ប្រុស ស្រី៤នាក់វិញ បន្ទាប់ពីប៉ូលិសចុះទៅចាប់ខ្លួនតំណាងពួកគេជាបន្តបន្ទាប់យកមកដាក់ឃុំ ។ ប៉ុន្តែ
ការចាប់ខ្លួនតំណាងពលរដ្ឋ ទំនាស់ដីធ្លី៤នាក់នេះ ប៉ូលិសខេត្តប៉ៃលិន ហាក់មានការលាក់បាំង មិនប្រាប់ពីមួលហេតុ ឬដើមបណ្ដឹងឡើយតាំងពីរសៀលថ្ងៃ៣១ ខែមីនា ដល់ថ្ងៃទី២ ខែមេសា ឆ្នាំ២០១៤នេះ ។
ប្រភពពីប្រជាពលរដ្ឋ រស់ភូមិភ្នំក្រិញ ប្រមាណ៥០នាក់ ដែលលើកគ្នាមកអន្តរាគម តវ៉ាសុំទាមទារឲ្យប៉ូលិសដោះលេងតំណាងពួកគេវិញនោះ បាននិយាយប្រាប់ថា មនុស្សប្រុសស្រី៤នាក់ ដែលប៉ូលិសចាប់ខ្លួនមកនេះគឺពុំដឹងពីមួលហេតុថាមានកំហុសអ្វីពិតប្រាកដទេហើយដើមបណ្ដឹងក៏មិនដឹងថាជានណាម្នាក់ដែលបានប្ដឹងតំណាងពួកគាត់ទៀត។
ប្រភពនេះបានបញ្ជាក់ថា កាលពីវេលាម៉ោង៣រសៀលថ្ងៃទី៣១ ខែមីនា កម្លាំងប៉ូលិសខេត្តប៉ៃលិន បានចុះទៅចាប់ខ្លួនមនុស្ស៣នាក់ ដល់ក្នុងផ្ទះនៅភូមិភ្នំក្រិញ គឺទី១ឈ្មោះ អោម សំអាត ភេទស្រី អាយុ៤៣ឆ្នាំ ទី២ឈ្មោះ អោម សំអុល ភេទស្រី អាយុ៣១ឆ្នាំ ទី៣ឈ្មោះ ពេជ្រ សុធា ភេទប្រុស អាយុ៤៧ឆ្នាំ ។ ទាំង៣នាក់នេះរស់នៅភូមិភ្នំក្រិញ ឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ។ ប្រភពពីពលរដ្ឋ បានបន្តថា ពួកគាត់បានលើកនាំគ្នាមកអន្តរាគម និងសុំឲ្យប៉ូលិសដោះលេងតំណាងពួកគាត់វិញ នៅថ្ងៃទី០១ ខែមេសា ឆ្នាំ២០១៤ នៅមុខសាលាខេត្តប៉ៃលិន និងមុខស្នងការដ្ឋាននគរបាលខេត្តប៉ៃលិន រហូតដល់ពេលម៉ោង៥រសៀល ថ្ងៃទី០១ ខែមេសា ស្រាប់តែប៉ូលិសខេត្តប៉ៃលិន ចាប់ខ្លួនបុរសម្នាក់ទៀត ឈ្មោះ ស៊ួត ម៉ាក់ អាយុ៤៦ឆ្នាំ នៅលើសួនច្បារមុខសាលាខេត្តប៉ៃលិនតែម្ដង ។ ក្រោយការចាប់ខ្លួនទាំង៤នាក់នេះ ពួកគាត់បានសុំជួប ឬសួរនាំពីមួលហេតុត់តំណាងពួកគាត់មានរឿងរ៉ាវអ្វីអ្នកណាជាដើមបណ្ដឹងហើយតវ៉ាសុំឲ្យដោះលេងតំណាងពួកគេមកវិញរហូតបីថ្ងៃហើយពួកអ្នករវ៉ានៅឈរនៅមុខសាលាខេត្តប៉ៃលិននិងមុខស្នងការដ្ឋាននគរបាលខេត្តប៉ៃលិនដដែល។
ប្រភពពីប្រជាពលរដ្ឋបានលើករឿងមកបញ្ជាក់ប្រាប់ឲ្យដឹងថាពួកគាត់ម្នាក់ៗមិនហ៊ានប្រាប់ឈ្មោះឲ្យដឹងទេដោយខ្លាចប៉ូលិសចាប់ខ្លួនដូចតំណាង៤នាក់នោះ។ពលរដ្ឋបានរំលឹងរឿងរ៉ាវប្រាប់ថាពួកគាត់មានរឿងទំនាស់ដីធ្លីដែលអាជ្ញាធរខេត្តប៉ៃលិនបានរុះរើផ្ទះយកដីពួកគាត់ប្រមាណជាង៦០០ហិកតាដែលប្រជាពលរដ្ឋប្រមាណ១៤៧គ្រួសាររស់នៅ៤ភូមិក្នុងឃុំស្ទឹងត្រង់ដែលមានទំនាស់តាំងពីឆ្នាំ២០០៨កន្លងមក។នៅក្នុងខែមីនា ពួកគាត់ដែលមានតំណាងពលរដ្ឋ៥នាក់ក្នុងមាន៤នាក់ដែលប៉ូលិសចាប់ខ្លួនបានលើកគ្នាមកដាក់លិខិតសុំអន្តរាគមពីអាជ្ញាធរខេត្តប៉ៃលិននិងសុំឲ្យផ្ដល់ដីធ្លីមានទំនាស់កាន់កាប់ជាកម្មសិទ្ធិកាលណោះតំណាងសាលាខេត្តប៉ៃលិនចេញមកទទួលលិខិតស្នើរសុំនោះហើយសន្យាថានិងមានទំនាស់ស្រាយ។កន្លងមកប្រមាណមិនទាន់បានកន្លះខែផងនិងមិនទាន់មានការដោះស្រាយយ៉ាណាទេ ស្រាប់តែនៅថ្ងៃទី៣១ខែមីនានោះប៉ូលិសចុះទៅចាប់ខ្លួនតំណាងគេ៣នាក់យកមកហើយបាននាំគ្នាមកតវ៉ាសុំអន្តរាគមដោះលេងតំណាងគេនៅថ្ងៃទី០១ខែមេសា ស្រាប់តែប៉ូលិសចាប់ខ្លួនឈ្មោះស៊ួត ម៉ាក់ម្នាក់ទៀតនៅលើសួនច្បារមុខសាលាខេត្តប៉ៃលិន។បើប៉ូលិសមិនដោះលេងតំណាងគេទេគឺពួកគាត់មិនវិលត្រឡប់ទៅផ្ទះវិញឡើយ។
ពាក់ពាន់ករណីការចាប់ខ្លួននេះ ប៉ូលិសព្រហ្មទណ្ឌកម្រិតស្រាលខេត្តប៉ៃលិនម្នាក់បាននិយាយប្រាប់ថាពួកគេមិនហ៊ានប្រាប់អ្វីទេឬបង្ហាញពីមួលហេតុរឿងរ៉ាវពីការចាប់ខ្លួនឡើយ។ប៉ុន្តែប៉ូលិសបាននិយាយថាប៉ូលិសចុះទៅចាប់ខ្លួនមនុស្សគឺមានដីការពីតុលាការមិនហ៊ានធ្វើអ្វីខុសឆ្គងនិងច្បាប់ឡើយ។ចំណែកលោកជា ចាន់ឌិនស្នងការងទទួលបន្ទុកនគរបាលយុត្តិធម៍ប៉ូលិសខេត្តប៉ៃលិនបានប្រាប់អ្នកយកព័តមានថាការចាប់ខ្លួនគឺអនុវត្តតាមដីការចាប់ខ្លួនរបស់ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តប៉ៃលិន។បើអ្នកយកព័តមានចង់ដឹងរឿងរ៉ាវអ្វីគឺទាក់ទងទៅលោកព្រះរាជអាជ្ញាទៅ ៕