ពោធិ៍សាត់ ៖រថយន្តប្រភេទហ៊ីយ៉ាន់ដាយមួយគ្រឿងបានដឹកប្រេងបើកទៅបុកគោយន្តកន្រៃ្ទពីក្រោយមួយទំហឹង បណ្ដាលឲ្យធ្លាក់ផ្លូវចូលទៅស្រែ ខូចខាតទាំងសងខាង ឯម្ចាស់គោយន្តកន្រៃ្តម្នាក់ដែលបើកបបានរងរបួសត្រូវបានបញ្ជូនទៅកាន់មន្ទីពេទ្យបង្អែកអន្សាចំបក់សង្គ្រោះ
ដោយសាតែរថយន្តនោះនោះប្រើប្រាស់ល្បឿនលឿន។ ហែតុការណ៍នេះបានកើតឡើងត្រង់ចន្លោះគីឡូម៉ែត្រ១៤៩-១៥០ កាលពីវេលាម៉ោង៤និង៤៥នាទីទៀបភ្លឺថ្ងៃទី៣០ ខែមិនា ឆ្នាំ២០១៥ ស្ថិតក្នុងភួមិឈើទាលខ្ពស់ ឃុំក្បាលត្រាច់ ស្រុកក្រគរ ខេត្តពោធិ៍សាត់ ។
បើតាមលោក ខៀវ សុខា នាយប៉ុស្ត៍រដ្ឋបាលឃុំក្បាលត្រាចបានឲ្យដឹងក្រោយពេលលោកទៅដល់កន្លែងកើតហែតុដែលទទួលបានពីសាក្សីឃើញហែតុការណ៍នេះនិយាយថា៕ មានរថយន្តប្រភេទហ៊ីយ៉ាន់ដាយមួយគ្រឿងពណ៍ខៀវពាក់ស្លាកលេខភ្នំពេញ 2F 69-70 បើកបរដោយឈ្មោះ ប៉ក់ យុីម ភេទប្រុសអាយុ៣០ឆ្នាំមានទីលំនៅភួមិព្រៃស្មាច់ ឃុំព្រៃល្វា ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ។ បានបើកដឹកប្រេងទិសដៅពីកើតទៅលិចដោយប្រើប្រាស់ល្បឿនលឿន ក៍បានវេចង្កូតទៅបុកនិងគោយន្តកន្រៃ្តដែលកំពុងបើកបរដោយឈ្មោះ តុ ប៊ិន ភេទប្រុសអាយុ២៥ឆ្នាំ នៅភួមិសានស ស្រុកក្រគរ ខេត្តពោធិ៍សាត់ កំពុងតែបើកនៅស្របទិសខាងមុខនោះ ចំពីក្រោយបណ្ដាលឲ្យធ្លាក់ស្រែខូចខាតរថយន្តនិងគោយន្តថាកន្រៃ្តទាំងសងខាងតែម្ដង ឯអ្នកបៀកគោយន្តនោះបានរងរបួសត្រូវបានបញ្ជូនទៅសង្គ្រោះទៅកាន់មន្ទីពេទ្យបង្អែកមណ្ឌលសុខភាពអនកសាចំបក់តែម្ដង។
នគរបាលចរាចរណ៍ស្រុកបានឲ្យដឹងថា មូលហែតុគ្រោះថ្នាក់នេះដោយសាតែអិនកបើកបររថយន្តបង្ករនោះប្រើប្រាស់ល្បឿនលឿនលើផ្លូវជាតិដែលកំពុងធ្វើចរាចរណ៍ ក៍បានវគ្គនិងគោយន្តខាងមុខស្របទិស អត់មានឱកាសបន្ថយល្បឿនភាំងស្មារតីក៍គ្រោះថ្នាក់បែបនេះតែម្ដង។នគរបាលបានបញ្ជាក់ថា វត្ថុតាំងទាំងពីរថយន្តនិងគោយន្តកន្រៃ្ត ត្រូវបាននគរបាលយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកក្រគររងចាំកាដោះស្រាយគ្នាជាក្រោយ៕




































