ស្រវឹងស្រា​ហើយ​ទៅ​បើករថយន្ត ថែមទាំង​បើក​ក្នុង​ល្បឿន​លឿន ក៏​ជ្រុល​ទៅបុក​រថយន្ត​មួយគ្រឿង​ទៀត ពេល​កំពុងបើក​ចេញពី​ខារ៉ាអូខេ យីហោ ស្ពាន​នាគ ក្នុង​សង្កាត់​ស្រះចក ខណ្ឌដូនពេញ

0

ភ្នំពេញ៖​ ​រថយន្ត​កូរ៉ូឡា​មួយគ្រឿង បើក​ក្នុង​ល្បឿន​យ៉ាង​លឿន ទាំង​អ្នកបើកបរ​ស្ថិតក្នុង​ស្ថានភាព​ស្រវឹង​ស្រា​ជោគជាំ បាន​ទៅបុក​ជាមួយនឹង​រថយន្ត​តា​កូ​ម៉ា ខ​ណះ​ដែល​កំពុងបើក​ចេញពី​ខារ៉ាអូខេ​យីហោ ស្ពាន​នាគ ហើយ​រថយន្ត​កូរ៉ូឡា បាន​វិល​មួយ​ជុំ រង​ការខូចខាត​និង​3បណ្តាលឱ្យ​នារី​ម្នាក់ ដែល​ជិះ​ក្នុង​រថយន្ត​របួស​បាក់ដៃ ។ ហេតុការណ៍​នេះ​បានកើត​ឡើង កាលពី​វេលា​ម៉ោង​១២​នឹង​១០​នាទី​រំលង​អា​ធ្រា​ត ឈានចូល​ថ្ងៃទី​២៨ ខែ​មិនា ឆ្នាំ​២០១៥ មុខ​ខារ៉ាអូខេ ស្ពាន​នាគ ខាងជើង​នឹង​ស្ពាន​ជ្រោយចង្វារ តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៥ ស្ថិតក្នុង​សង្កាត់​ស្រះចក ខណ្ឌដូនពេញ ។​
​ ​សាក្សី​នៅ​កន្លែងកើតហេតុ បានឱ្យដឹងថា គេ​បានឃើញ​បុរស​ម្នាក់ បើករថយន្ត​កូ​រ៉​ឡា​ពណ៍​ទឹកប្រាក់ ពាក់​ស្លាក​លេខ ភ្នំពេញ 2G-1512 ក្នុងនោះ​មាន​ប្រុស​ស្រី​៣​នាក់ រួម​ដំណើរ​ជាមួយ បើកបរ​ក្នុង​ល្បឿន​យ៉ាង​លឿន បាន​រេ​ចង្កូត​ទៅបុក​រថយន្ត​តា​កូ​ម៉ា ពណ៍​ទឹកប្រាក់​មួយគ្រឿង ពាក់​ស្លាក​លេខ ភ្នំពេញ 2X-6719 ខ​ណះ​ដែល​កំពុងបើក​ចេញពី​ខារ៉ាអូខេ យីហោ ស្ពាន​នាគ យ៉ាង​ពេញទំហឹង វិលត្រឡប់​ក្បាល​មក​ក្រោយ​វិញ បណ្តាលឱ្យ​រង​ការខូចខាត​យ៉ាងដំណំ និង​នារី​ម្នាក់ ដែល​ជិះ​ក្នុង​រថយន្ត​កូរ៉ូឡា​នោះ របួសធ្ងន់​បាក់ដៃ​ម្ខាង និង​៣​នាក់​ទៀត​របួសស្រាល ។​4
​ប្រភព​ដដែល​បាន​បន្តថា ក្រោយ​កើតហេតុ សមត្ថកិច្ច​មូលដ្ឋាន បាន​ចុះមក​អន្តរាគមន៍​ដល់​កន្លែងកើតហេតុ និង​បាន​សហការ​ជាមួយ​ជំនាញ ស្ទូច​យក​រថយន្ត​ទាំង​២​គ្រឿង និង​ឃាត់ខ្លួន​ជនបង្ក ទៅ​ការិយាល័យ​ចរាចរណ៍​ជើងគោក រាជធានី​ភ្នំពេញ រង់ចាំ​ដោះស្រាយ​នាពេល​ក្រោយ ៕1
​ ​