ម៉ូតូ​២​គ្រឿង​ជិះ​បញ្ច្រាសទិស​បុក​គ្នា​ពេញទំហឹង បណ្តាលឱ្យ​របួសធ្ងន់​ស្រាល​៣​នាក់

0

ភ្នំពេញ៖តាម​បណ្តោយ​ផ្លូវ​វេ​ង​ស្រេង ភូមិ​ត្រពាំង​ថ្លឹង សង្កាត់​ចោមចៅ​
​ ​យុវជន​២​នាក់​បាន​រងរបួស​ធ្ងន់​ធ្ង​រ និង​ម្នាក់ទៀត​របួសស្រាល ត្រូវបាន​រថយន្ត​សាមុយ​ដឹក​យកទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ភ្លាមៗ ដោយសារតែ​ពួកគេ​ជិះ​ម៉ូតូ​បុក​គ្នា​យ៉ាង​ពេញទំហឹង នៅ​1ចំណុច​មុខ​បុរី​ពិភពថ្មី តាម​បណ្តោយ​ផ្លូវ​វេ​ង​ស្រេង ស្ថិត​ក្នុងភូមិ​ត្រពាំង​ថ្លឹង សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ កាលពី​វេលា​ម៉ោង​១១​នឹង​០៥​នាទី​យប់ ថ្ងៃទី​២៩ ខែ​មិនា ឆ្នាំ​២០១៥ ។​
​ ​ប្រភព​ពត៌មាន​នៅ​កន្លែងកើតហេតុ​បានឱ្យដឹងថា មុនពេល​កើតហេតុ​គេ​បានឃើញ​យុវជន​២​នាក់​ជិះ​ម៉ូតូ ស្តុ​ប​ពី​ពណ៍​ខៀវ​ស​មួយគ្រឿង ពាក់​ស្លាក​លេខ ភ្នំពេញ 1BQ-7073 ជិះ​ឌុប​គ្នា​តាម​បណ្តោយ​ផ្លូវ​វេ​ង​ស្រេង ទិសដៅ​ពី​កើ​តទៅ​លិច​ក្នុង​ល្បឿន​យ៉ាង​លឿន ពេលនោះ​មាន​យុវជន​ម្នាក់ទៀត​ជិះ​ម៉ូតូ​សង​កូរ៉េ​ពណ៍​ក្រហម ពាក់​ស្លាក​លេខ សៀមរាប 1F-1807 ទិសដៅ​បញ្ច្រាសទិស​ក្នុង​ល្បឿន​លឿន​ដូចគ្នា មកដល់​ចំណុចកើតហេតុ ក៏បាន​បុក​គ្នា​ពេញទំហឹង បណ្តាលឱ្យ​រងរបួស​ធ្ងន់​២​នាក់ និង​ម្នាក់ទៀត​របួសស្រាល ត្រូវបាន​រថយន្ត​សាមុយ​ដឹក យកទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ទាំង​៣​នាក់ ។2
​ ​ក្រោយមក​សមត្ថកិច្ច​មូល​ដ្ឋា​ន​បាន​ចុះមក​អន្តរាគមន៍​ធ្វើការ​វាស់វែង យក​ម៉ូតូ​ទាំង​២​គ្រឿង​ទៅ​រក្សាទុក​នៅ អធិការដ្ឋាន​នគរបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ រង់ចាំ​ដោះស្រាយ​នាពេល​ក្រោយ ៕3