ខេត្តបន្ទាយមានជ័យ៖នៅព្រឹកថ្ងៃទី៣០ខែមិនា ឆ្នាំ២០១៥ នៅរង្វង់មូលស្រីគ្រប់លក្ខ័ស្ថិតនៅភូមិ៣ សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណខេត្តបន្ទាយមានជ័យនៅរង្វង់មូលស្រីគ្រប់ល័ក្ខគេសង្កេតឃើញមានព្រះសង្ឈគ្រប់ព្រះអង្គ លោកអាចារ្យ គណកម្មាធិការ អាជីវករ ឧបាសក ឧបាសិកា និងពុទ្ធបរិស័ទជាច្រើននាក់បានមូលមតិគ្នាជាឯកឆ្ឆ័ន្ទបានប្រារព្ធធ្វើពីធីបុណ្យបួងសួងសុំសេចក្កីសុខសេចក្កីចំរើនដល់ប្រជាពលរដ្ឋរស់នៅក្នុងខេត្តបន្ទាយមានជ័យទាំងមូល។ពិធីបុណ្យបួងសួងនេះមានការផ្តួចផ្តើមពីលោកកែវហេងនិងអ្នកស្រីនួមគឹមចៀននិងពុទ្ធបរិស័ទជាច្រើននាក់ លោកកែវហេងនិងអ្នកស្រីនួមគឹមចៀនបាននិយាយថាពិធីបុណ្យបួងសួងសុំសេចក្តីសុខនិងសេចក្តីចំរើននៅរង្វង់មូលស្រីគ្រប់ល័ក្ខនេះជារៀងរាល់ឆ្នាំគេតែងតែធ្វើពីធីបុណ្យបួងសួងនេះនៅមុនចូលឆ្នាំខ្មែរជារៀងរាល់ឆ្នាំតែឆ្នាំនេះគេធ្វើដូចឆ្នាំមុនដែរតែឆ្នាំនេះគេធ្វើធំជាងឆ្នាំមុនៗ។លោកហេងបានបញ្ជាក់ទៀតថាប្រជាពលរដ្ឋរស់នៅក្នុងខេត្តបន្ទាយមានេជ័យនេះគេចូលចិត្តធ្វើពិធីបួងសួងនៅចំណុចរង្វង់ស្រីគ្រប់ល័ក្ខនេះមូលហេតុរយះពេលកន្លងមកនៅកន្លែងចំរង្វង់មូលស្រីគ្រប់ល័ក្ខនេះមានគ្រោះថ្នាក់ចរាចរណ៍ស្លាប់និងរបួសមនុស្សអស់ជាច្រើនកន្លែងរង្វង់មូលនេះកម្រគ្មានគ្រោះថ្នាក់ចរាចរណ៍ឡើយទើបប្រជាពលរដ្ឋនាំគ្នាធ្វើពិធីបួងសួងនេះឡើង។លោកហេងនិងអ្នកស្រីចៀនបាននិយាយបញ្ជាក់ទៀតថាក្រោយពេលដែលប្រជាពលរដ្ឋបានធ្វើពិធីបួងសួងជារៀងរាល់ឆ្នាំរួចមកនៅរង្វង់មូលស្រីគ្រប់ល័ក្ខនេះគ្រោះថ្នាក់ចរាចរណ៎៍មានការថយចុះយ៉ាងច្រើន។លោកហេងបានបញ្ជាក់ទៀតថាពិធីបុណ្យបុណ្យបួងសួងសុំសេចក្តីសុខនេះគឺជាពិធីបុណ្យមួយដ៏កម្រសម្រាប់ពុទ្ធសាសន៍និកជនជាតិខ្មែរតាំងពីយូរលង់ណាស់មកហើយដោយមានការបំផ្លិចបំផ្លាញក្នុងរបបប៉ុលពតពិធីបួងសួងនេះត្រូវរលាយអស់លុះឆ្នាំ១៩៧៩ក្រោមការរំដោះនិងដឹកនាំដោយសម្តេចទាំង៣ជាពិសេសសម្តេចតេជោហ៊ុនសែនរហូតមកដល់សព្វថ្ងៃនេះធ្វើឲ្យវត្តអារាមនិងកំពុងកសាងវិហាធំៗរីកដូចផ្សិតពេញទាំងប្រទេសនិងប្រជាពលរដ្ឋក៏បាននាំគ្រាធ្វើពិធីបួងសួងនេះសារជាថ្មីលោកហេ ងនិងអ្នកស្រីនួមគឹមចៀនបានមានប្រសាសន៍ថាលោកបានកោតសរសើរដោយស្មោះចំពោះពុទ្ធសាសនិកជនដែលមកពីជិតឆ្ងាយដែលបានចូលរួមសទ្ធាជ្រះថ្លាមានដូចជាលុយយ៉ាងច្រើនសណ្ធឹកសណ្ធាប់យកចូលក្នុងពិធីបុណ្យបួងសួងនេះដោយសារមានប្រជាពលរដ្ឋចេះរួបរួមសាមគ្គីគ្នាយ៉ាងដូចច្នេះធ្វើឲ្យវិស័យព្រះពុទ្ធសាសនារីកចំរើនឥតឈប់ឈរយ៉ាងដូច្នេះ៕គង្គា