ប្រើល្បិច​ថា​ឱ​ពុក​ចង់​ជួប​តាម​ទូរស័ព្ទ​ចាប់​នាងក្រមុំ​អាយុ​២២​ឆ្នាំ​រំលោភ​បានសម្រេច​ជាប់​ខ្នោះ​ប៉េអឹម​

0

​បន្ទាយ​មាន​ជ័​យ៖​បុរស់​ម្នាក់​ត្រូវ​កំលាំង​អាវុធហត្ថ​ខេត្តបន្ទាយមានជ័យ​ធ្វើការ​ឃាត់ខ្លួន​ក្កាលពី​ព្រឹក​មិញ​បន្ទាប់ពី​ប្រើល្បិច​ពេល​ឱ​ពុក​ម្តាយ​ក្មេងស្រី​រងគ្រោះ​មិន​នៅ​ហើយ​ឱ​ពុក​ចង់​ជួប​តាម​ទូរស័ព្ទ​ក៍​ចាប់រំលោភ​បានសម្រេច​និង​ផ្ទះ​ជនរងគ្រោះ​តែម្តង​។​unnamedលោក ជា ពិសី មេបញ្ជាការ​អាវុធហត្ថ​ស្រុក​អូរជ្រៅ​បានអោយដឹងថា​បុរស់​ដែល​ចាប់រំលោភ​សេ​ពស​ន្ថ​វះ​លើ​ក្មេងស្រី អាយុ​២២​ឆ្នាំមាន​ទីលំនៅ​ភូមិ​យាង​ថ្មី​ឃុំ​កូប​ស្រុក​អូរជ្រៅ​ខេត្តបន្ទាយមានជ័យ​មានឈ្មោះ ម៉ាន ហ៊ាន អាយុ​៣៨​ឆ្នាំ​ជា​អ្នក​នៅ​ជិតខាង​និង​ផ្ទះ​ក្មេងស្រី​រងគ្រោះ​បានធ្វើ​សកម្មភាព​ចាប់​រំលោក​ភរ​ហូត​បានសម្រេច​ចំនួន​មួយ​លើក​នៅ​និង​លើផ្ទះ​ក្មេងស្រី​រងគ្រោះ​កាលពី​ថ្ងៃទី​២៥​មីនា​២០១៥​វេលា​ម៉ោង​១០​យប់​។​មុនពេល​ចាប់រំលោភ​ជនសង្ស័យ​បាន​ប្រើល្បិច​ទៅ​ហៅ​ក្មេងស្រី​រងគ្រោះ​អោយ​បើកទ្វារ​អោយ​ដោយ​និយាយថា​ឱ​ពុក​ម្តាយ​នាង​ដែល​បាន​ទៅ​ស្រុក​សំពៅ​លូន​ខេត្តបាត់ដំបង​ចង់​ជួប​តាម​ទូរស័ព្ទ​លុះ​ពេល​នាងក្រមុំ​បើកទ្វារ​ស្រាប់តែ​ចាប់​នាង​បង្ខំ​រំលោភ​រហូត​បានសម្រេច​រហូតដល់​ឱ​ពុក​ម្តាយ​នាង​មកវិញ​ក៍​ប្តឹង​សមត្ថកិច្ច​អោយ​ចាប់ខ្លួន​តែម្តង​។unnamed (1)
ក្រោយពី​ទទួលបាន​ពាក្យបណ្តឹង​អាវុធហត្ថ​ស្រុក​អូរជ្រៅ​ដឹកនាំ​ដោយ​លោក​ជា ពិសី បាន​ចាប់ខ្លួន​ជនសង្ស័យ​មក​ទីបញ្ជាការ​អាវុធហត្ថ​ខេត្ត​។​ចំពោះមុខ​សមត្ថកិច្ច​ជនសង្ស័យ​បាន​សារភាពថា​ខ្លួនគេ​ពិតជា​បាន​ប្រព្រឹត្ត​ដូច​ការចោទប្រកាន់​។​
បច្ចុប្បន្ន​ជនសង្ស័យ​ត្រូវបាន​កសាង​សំណុំរឿង​បញ្ជូនទៅ​តុលាការ​៕​អ ពៅ