​ប្រធានាធិបតី​ចិន ជួប​ជាមួយ​មហាសេដ្ឋី​ពិភពលោក Bill Gates ពិភាក្សាគ្នា​លើ​បញ្ហា​ការកាត់បន្ថយ​ភាពក្រីក្រ និង​គាំទ្រ​ដល់​សុខភាព​សាធារណៈ

0

​ទីភ្នាក់ងារ​ព័ត៌មាន​ចិន​ស៊ិន​ហួ ចុះផ្សាយ​នៅ​ថ្ងៃទី​២៩ ខែ​មិនា ឆ្នាំ​២០១៥​ថា កាលពី​ថ្ងៃ​សៅរ៍​ម្សិលមិញ​នេះ នៅក្នុង​វេទិកាសាធារណៈ ដែល​បាន​រៀបចំឡើង​នៅ​ក្រុង​បូ​អាវ ខេត្ត​ហៃ​ណាន ប្រទេស​ចិន គេ​ឃើញ​វត្តមាន​ថ្នាក់ដឹកនាំ​កំពូល​ចិន គឺ​លោក ស៊ី ជិន​ភីង (Xi Jinping)​ប្រធានាធិបតី​ចិន បាន​ជួប​ពិភាក្សាគ្នា​ជាមួយ​លោក Bill Gates មហាសេដ្ឋី​ពិភពលោក ដោយ​លោក​ទាំង​ពីរបាន​លើកយក នូវ​បញ្ហា​សុខភាព​សាធារណៈ និង​ការកាត់បន្ថយ ភាពក្រីក្រ​ដល់​ពលរដ្ឋ ដោយ​ធ្វើយ៉ាងណា​ឲ្យ​កិច្ចការ​នៃ​ការផ្តល់​សេវាកម្ម​លើ​ផ្នែក​សុខភាព​សាធ​រណៈ និង​ការកាត់បន្ថយ​ភាពក្រីក្រ​មាន​ភាពប្រសើរ​ឡើង ។​a3
​លោក ស៊ី បាន​ថ្លែងថា ការការពារ និង​ការត្រួតពិនិត្យ​ការឆ្លង​ជំងឺ​ជា​សាធារណៈ វា​ជាការ​ងារ​ដែល​ប្រឈមមុខ​ចំពោះ​សហគមន៍​អន្តរជាតិ​ទាំងអស់ ហើយ​តម្រូវ​ឲ្យ​ពង្រឹង​លើ កិច្ចសហប្រតិបត្តិការ​អន្តរជាតិ​ចូលរួម​ដើម្បី​ត្រួតពិនិត្យ​លើ​បញ្ហា​ទាំងនេះ ។​
​លោក ស៊ី បាន​សង្កត់ធ្ងន់ថា សេវាកម្ម​សុខភាព​សាធារណៈ និង​វិធាន​ដើម្បី​រក្សាបាន​នូវ​សុខភាព​ពលរដ្ឋ​ជា​កិច្ច​ការដែល​ចំបង​មួយ យើង​វា​ចាំបាច់​ត្រូវតែមាន ការចូលរួម​ដែល​នេះ​ជា​ចំណាប់អារម្មណ៍​ខ្លាំង​ពី​សំណាក់​រដ្ឋាភិបាល​ចិន ។​a1
​លោក​បាន​បញ្ជាក់ថា ចិន បាន​ត្រៀមខ្លួន​រួចជាស្រេច​ដោយ​បន្ត​នូវ​កិច្ចសហប្រតិបត្តិការ​ជាមួយ មូលនិធិ Bill និង Melinda Gates ។​​លោក​ស៊ី បាន​ថ្លែង​ទៀតថា ចិន ជា​គោលដៅ​សំខាន់​ក្នុងការ​សម្រេចបាន​នូវ​សមិទ្ធិផល​ចំបង​ទៅលើ​ការកាត់បន្ថយ​ភាពក្រីក្រ និង ការជួយ​គាំពារ ប៉ុន្តែ​ចិន បានធ្វើ​កិច្ចការងារ​នេះ​រួចហើយ ជាមួយនឹង​ការខិតខំ​ប្រឹងប្រែង​យ៉ាងខ្លាំង​ទៅលើ​គោលដៅ​ក្នុងការ​កាត់ បន្ថយ​ភាពក្រីក្រ ដែល​បានកំណត់​ទុក​នៅ​ឆ្នាំ​២០២០ ។​a4
​លោក Gates និង​ជា​សហប្រធាន​មូលនិធិ Bill & Melinda Gates Foundation បាន​ថ្លែងថា ចិន ជា​ប្រទេស​ដែល​ផ្តល់នូវ ធនធាន​ជាច្រើន ដែល​បាន​ចូលរួមចំណែក ក្នុង​សហគមន៍​អន្តរជាតិ ពិសេស​ការចូលរួម​ក្នុងការ​គាំទ្រ​ដល់​ការទប់ស្កាត់​ជំងឺឆ្លង អេ​បូ​ឡា ។ លោក បាន​បន្តថា ចិន ក៏បាន​អនុវត្តន៍​ជោគជ័យ​ក្នុងការ​ចូលរួម​ទប់ស្កាត់​ជំងឺឆ្លង​អេ​ដ​ស៏​ដែរ ដែល​កិច្ចការ​ទាំងនេះហើយ​ជា​ចំណែក​មួយ ក្នុងការ​ចូលរួម​កាត់​បន្ថយ​ភាពក្រីក្រ​ដល់​ពិភពលោក​ផងដែរ ។​
​លោក Gates បាន​គូសបញ្ជាក់ថា ចិន​នៅតែ​បន្ត​ពង្រឹង​កិច្ចសហប្រតិបត្តិការ​ល្អ​ជាមួយគ្នា​លើ​ផ្នែក​សុខាភិបាល​ផងដែរ ៕a2