ភ្នំពេញ ៖ បុរសម្នាក់ជិះម៉ូតូចេញពីផឹកស៊ីជួបជុំជាមួយមិត្តភ័ក្តិទៅកន្លែងធ្វើការ ដោយជិះធ្វើដំណើរក្នុងល្បឿនលឿន ស្រាប់តែមកដល់ចំណុចកើតហេតុក៏មានរថយន្តទួរីសមួយគ្រឿងបត់ឆ្វេងឆ្លងផ្លូវធ្វើអោយបុរសរងគ្រោះជាន់ហ្វ្រាំង មិនទាន់ក៏បុកចំរថយន្តពីមុខពេញទំហឹងពេញ
ទំហឹងរងរបួសឈាមស្រោចពេញខ្លួនស្លាប់យ៉ាងអាណោចអាធ័ម។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៩និង៤០នាទីយប់ ថ្ងៃទី២៩ ខែមិនា ឆ្នាំ២០១៥ តាមបណ្ដោយផ្លូវ ជាតិលេខ១ ស្ថិតក្នុងភូមិតាព្រហ្ម សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ។
ជនរងគោះមានឈ្មោះ ញិល សុភ័ក្រ ភេទប្រុស អាយុ២៤ឆ្នាំ មានទីលំនៅភូមិព្រែកធំ២ សង្កាត់គៀនស្វាយក្នុង ខណ្ឌច្បារអំពៅ។
ប្រភពព័ត៌មានពីកន្លែងកើតហេតុបានអោយដឹងថា នៅមុនពេលកើតហេតុបុរសរងគ្រោះជិះម៉ូតូមួយគ្រឿងម៉ាកស្មាស់រីវ៉ូ ពណ៌ទឹកក្រូចលាយខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1Q-1960 ធ្វើដំណើរតាមបណ្ដោយផ្លូវជាតិលេខ១ ទិសដៅពីកើតមក លិចក្នុងល្បឿនយ៉ាងលឿនដោយសារយប់ងងឹតផងនោះ ក៏មានរថយន្តតួរីសមួយគ្រឿង ពណ៌ទឹកប៊ិច ពាក់ស្លាកលេខ 2M-6340 ធ្វើដំណើរច្រាស់ទិសគ្នាហើយបានបត់ឆ្វេងឆ្លងផ្លូវក៏ត្រូវម៉ូតូបុរសរងគ្រោះបុកចំពីមុខពេញទំហឹង បណ្ដាល អោយរងរបួសឈាមស្រោចពេញខ្លួនស្លាប់យ៉ាងអាណោចអាធ័ម ចំណែកតៃកុងរថយន្តបានគេចខ្លួនពីកន្លែងកើត ហេតុបាត់។
បើតាមសម្ដីមិត្តភ័ក្តរបស់បុរសរងគ្រោះបានរៀបរាប់ថា ជនរងគ្រោះព្រមទាំងពួកគេទាំងអស់៥នាក់បាននាំគ្នាមកផឹកស៊ី នៅម្ដុំឡអិដ្ឋ តាំងពីម៉ោង៤ល្ងាចហើយជនរងគ្រោះគឺផឹកអស់តែ៣កែវប៉ុណ្ណោះព្រោះប្រាប់ថាប្រញ៉ាប់ទៅធ្វើការ ហើយក៏ បានជិះម៉ូតូចេញទៅ មួយសន្ទុះក្រោយមកក៏ទទួលបានដំណឹងថាជនរងគ្រោះជួបគ្រោះថ្នាក់ចរាចរស្លាប់បាត់ហើយ។
បន្ទាប់ពីកើតហេតុសមត្ថកិច្ចមូលដ្ឋានក៏បានចុះមកវាស់វែងយករថយន្តនិងម៉ូតូទៅរក្សាទុកនៅការិយាល័យចរាចរ ជើងគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញធ្វើការដោះស្រាយតាមច្បាប់ ចំណែកសពជនរងគ្រោះ សមត្ថកិច្ច ក៏បានប្រគល់អោយទៅក្រុមគ្រួសារយកទៅរៀបចំធ្វើបុណ្យតាមប្រពៃណី៕




































