ប្រាក់ចំណូល​កើនឡើង​សម្រាប់​កម្មករ​ដែលជា​ស្ត្រី​

0

​សារព័ត៌មាន​តំបន់​ឲ្យ​ដឹងថា ការងារ​ជា​កម្មករ​ប្រើ​កម្លាំង ធ្វើ​ដោយ​ស្ត្រី បានទទួល​នូវ​ប្រាក់កម្រៃ​ធំ​ជាង​អ្នកធ្វើ​អាជីព​មិនសូវ​ប្រើ​កម្លាំង​។ តាម​ការ​ឲ្យ​ដឹង​នៃ​របាយការណ៍​មួយ ដែល​ទទួលបាន​ពី​វ៉េបសាយ ganji.com ដែល​បង្ហាញថា ប្រាក់ខែ​សម្រាប់​ស្ត្រី​ជា​កម្មករ ក្នុង​ការងារ​ប្រើ​កម្លាំង នៅ​ប្រទេស​ចិន បាន​ទៅ អ្នកធ្វើ​សរសៃ អ្នក​មើលថែ​កូនតូច និង​អ្នក​សម្អាង ដែលមាន​ប្រាក់ខែ​ជា​មធ្យម​ប្រមាណ​ពី ៥០០០ ទៅ ៦២១២ យន់ ឬ​ប្រមាណ ពី ៨០១ ទៅ ១០០០ ដុល្លារ​។​
​កម្រិត​ប្រាក់ចំណូល បានដាក់​កម្មករ​ប្រើ​កម្លាំង​ទាំងអស់ មាន​ស្ថានភាព​ប្រហាក់ប្រហែលគ្នា​ជាមួយ​អ្នកធ្វើការងារ​នឹង​ខួរក្បាល នៅ​ប្រទេស​ចិន ដែលជា​ការបញ្ជាក់​ទៅលើ​ការសិក្សា​មួយ​ពីមុន ដែល​រកឃើញថា ប្រាក់ខែ​ជា​មធ្យម​នៃ​កម្មករ​នៅតាម​ការិយាល័យ នៅ​ទីក្រុង​ដែលមាន​s5

ប្រាក់ចំណូល​ល្អ ២០ កាលពី​ឆ្នាំ កន្លងទៅ មាន​ប្រមាណ ៥៤៥៣ យន់​។ របាយការណ៍​បាន​ពិនិត្យមើល​ប្រាក់កម្រៃ​នៃ​កម្មករ​ប្រើ​កម្លាំង នៅតាម​ទីក្រុង​ថ្នាក់ទីមួយ និង​ទី​ពីរ ដោយ​រកឃើញថា ប្រាក់ខែ​ជា​មធ្យម​របស់​ពួកគេ មាន ៤២៧៦ យន់​។ ហេតុផល​ដែល​ការងារ​នៃ​ក្រុមកម្មករ​ប្រើ​កម្លាំង បានទទួល​កម្រៃ​ខ្ពស់ជាង កម្មករ​នៅតាម​ការិយាល័យ គឺ​ដោយសារតែ​បន្ទុក​ការងារ ឬ​ជំនាញ ដែល​ត្រូវការ​សម្រាប់​ការងារ​ជាពិសេស​ណាមួយ​។​s4
​របាយការណ៍​ក៏បាន​គូសបញ្ជាក់​ពី ចំណងទាក់ទង​រវាង​ការ​រស់នៅក្នុង​កម្រិតជីវភាព​ខ្ពស់ និង​ការបង់​សង​ទៅវិញ​ក្នុង​កម្រិត​ខ្ពស់​។ ទីក្រុង Shenzhen, Shanghai, Beijing និង Guangzhou សុទ្ធតែជា​ទីក្រុង​បួន​ថ្នាក់​កំពូល សម្រាប់​កម្មករ​ស្ត្រី​ប្រើ​កម្លាំង​បានទទួល​ប្រាក់កម្រៃ​ល្អ​។ អ្នកធ្វើ​សរសៃ​នៅ​ប៉េកាំង មាន​កញ្ចប់​ប្រាក់កម្រៃ​ធំជាងគេ ដោយ​ប្រាក់ខែ​ជា​មធ្យម មាន ៧៣២១ យន់​s3

។ តែ​មិនមែន​គ្រប់​ស្ត្រី​ទាំងអស់​សុទ្ធ​តែមាន​ប្រាក់កម្រៃ​ខ្ពស់​ដូចគ្នា​ទេ ដោយសារតែ​មានការ​តម្រូវ​តឹងតែង​ឲ្យ​មាន​សញ្ញាប័ត្រ ដូចជា នៅ​ប៉េកាំង សញ្ញាប័ត្រ​ធ្វើ​សរសៃ​កម្រិត​កណ្តាល និង​ខ្ពស់ បានទទួល​ប្រាក់ខែ​ខ្ពស់ជាង​៕s2 s1