យានអវកាស NASA នៅ​ភព​ពុធ អាចមាន​ជីវិត តែមួយ​ខែ​ទៀត ប៉ុណ្ណោះ

0

​យានអវកាស រុករក​របស់​អង្គការ ណា​សា នៅ​ជុំវិញ​ភព​ពុធ ដែលជា​ភព​តូច​ជាង គេ​ក្នុងចំណោម​ភព ទាំង​៨ និង​ស្ថិតនៅ​ជិត​ព្រះអាទិត្យ​ជាងគេ​ដែរនោះ ត្រូវបាន​ក្រុម​អ្នកវិទ្យាសាស្ត្រ​អះអាងថា នឹង​បញ្ចប់​បេសកកម្ម​ជា ច្រើន​ឆ្នាំ​របស់ខ្លួន ក្នុង​រយៈពេល​មួយខែ​ទៀត ។​
​អង្គការ​ណា​សា បាន​ឲ្យ​ដឹង នៅ​ថ្ងៃអាទិត្យ ទី​២៩ ខែមីនា​ថា ម៉ាស៊ីន​របស់​យាន Messenger បាន​ឆាបឆេះ​ជា​លើក ដំបូង ដែលជា​ហេតុ​នាំ​ឲ្យ​វា​មិនអាច​ធ្វើ​ប្រតិបត្តិការ​បានយូរ​ទៀត​នោះទេ នៅ​ជុំវិញ​ភព​ពុធ ដូច្នេះ​ពេលវេលា ដែល​វា អាច​ធ្លាក់​ទៅលើ​ផ្ទៃ របស់​ភព​ខាងលើនេះ នឹង​អូសបន្លាយ​នៅ​រយៈពេល​មួយខែ​ទៀត​ប៉ុណ្ណោះ ។​

f1
​លោក ជី​ម ម៉ា​អាដាម​ស៍ វិស្វករ​ជំនាញ​ដឹកនាំ​បេសកកម្ម​យាន Messenger បាន​អះអាងថា “​យើង​បានសម្រេច​លើ យុទ្ធសាស្ត្រ​មួយ តាមរយៈ​ការថ្លឹងថ្លែង​ចំនួន​៥​ដង ក្នុង​រយៈពេល​ជាច្រើន​សប្តាហ៍ ដើម្បី​រក្សា​យាន​ខាងលើនេះ ឲ្យ​អាច ហោះហើរ​ក្នុង​រយៈកម្ពស់​ពី ៥​ទៅ​៣៩​គីឡូម៉ែត្រ​ពី​ផ្ទៃ​ភព​ពុធ ដែលជា​កម្ពស់​ទាប​បំផុត​មិន​ធ្លាប់មាន​” ។​f2
​ប្រសិនបើ​ដូច​ការ​គណនា ដោយ​គ្មាន​ការប្រែប្រួល​ទៀត​នោះ យាន​នឹង​អាចមាន​ជីវិត​រហូតដល់ ថ្ងៃទី​៣០ ខែមេសា ទើប​ធ្លាក់​កម្ទេច​ខ្លួនឯង នៅលើ​ផ្ទៃ​របស់​ភព​ពុធ​តែម្តង ។​
​គួរ​បញ្ជាក់ថា បេសកកម្ម​យាន Messenger មាន​ទឹកប្រាក់ ៤៥០​លាន​ដុល្លារ​អាមេរិក ដើម្បី​សិក្សា​ពី​ស្ថានភាព​ទូទៅ នៃ​ភព​ពុធ ដែល​បាន​បាញ់​បង្ហោះ​ចេញពី​ផែនដី កាលពី​ខែសីហា​ឆ្នាំf3

២០០៤ ។ បន្ទាប់ពី​ឆ្លងកាត់​ដំណើរ ដ៏​វែងឆ្ងាយ ទៅកាន់​តំបន់​ជិត​ព្រះអាទិត្យ​បំផុត​នេះ កាលពី​ខែមីនា ឆ្នាំ​២០១១ វា​បាន​ទៅដល់​ភព​ពុធ ជា​លើកដំបូង ដោយ​ផ្តើមធ្វើ ការគូសវាស​ផែនទី និង​សិក្សា​ពី​ស្ថានភាព​ទូទៅ នៃ​ភព​ដែលមាន​លក្ខណៈ​ស្រដៀង នឹង​ព្រះ​ច័ន្ទ របស់​ផែនដី​មួយ​នេះ​៕f4