ចោរ​គាស់​ផ្ទះ​វ័យក្មេង​ម្នាក់​ភ្លោះ​របង​បម្រុង​កាត់​សោរ​លួច​ទ្រព្យសម្បត្តិ​ក្នុង​បន្ទប់​ជួល​ក្នុង ដីឡូត៍​១​កន្លែង ត្រូវគេ​ទាន់​ចាប់ចង​ស្លាបសេក​ចង​ព្យួ​ជាប់​ជាមួយ​ដើមឈើ​

0

​ភ្នំពេញ​៖ ដោយសារតែ​ប្រមាណ​ជា​១​ខែ​ចុង​ក្រោយនេះ ចេះតែមាន​ចោរ​កាត់​សោរ​ទ្វារ​យក​ទ្រព្យសម្បត្តិ ជាហេតុ​ធ្វើ​ឲ្យ អ្នកភូមិ​មានការ​ប្រុងប្រយ័ត្ន ហើយ​ដាក់​វេណ​គ្នា ដើម្បី​ឃ្លាំ​ចាំមើល ក៏​ប្រទះឃើញ​ក្រុមចោរ​៣​នាក់​ដោយ​២​នាក់ ឈរ​ចាំ នៅ​ខាងក្រៅ​ចំណែក​ម្នាក់ទៀត​កំពុង​ផ្លោះv2​របង​ចូលទៅក្នុង​ដីឡូត៍ ដែល​នៅ​ក្នុងនោះ​មាន​សុ​ទ្ឋ​តែ​បន្ទប់​ជួល សរុប​១៦ បន្ទប់ នឹងមាន​មនុស្ស​ស្នាក់នៅ​គ្រប់​បន្ទប់​ទាំងអស់ ។ ភ្លាមៗ​នោះ​អ្នកភូមិ ក៏​ចាំ​មើលឃើញ​ចោរ​ខាងលើ​ដើរ​សំដៅ ទៅ បន្ទប់​ជួល​១​ដែល​ម្ចាស់​អត់​នៅ​ហើយ​ចាក់សោរ​ខាងក្រៅ​បម្រុង​កាត់​សោរ​នោះ ឃើញ​ដូច​នោះ​ពួកគាត់​ក៏បាន​នាំគ្នា ឡោម​ព័​ទ្ឋ​ចាប់បាន​ម្នាក់ រីឯ​២​នាក់​ទៀត​ចាំមើល​ផ្លូវ​បានដាក់​មេ​ប្រូច​បាត់ស្រមោល​អស់​ទៅ​។ ហេតុការណ៍​នេះ បានកើត ឡើង​កាលពី​វេលា​ម៉ោង​១​រំលងអធ្រាត្រ ឈានចូល​ថ្ងៃទី​៣០ ខែមីនា ឆ្នាំ​២០១៥ ស្ថិតក្នុង​ផ្ទះជួល​ក្នុង​ដីឡូត៍​លេខ​២៧B ក្នុងភូមិ​ត្រពាំង​ឈូក សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ ។ ជនសង្ស័យ​ដែល​អ្នកភូមិ​ឡោម​ព័​ន្ឋ​ចាប់បាន​ខាងលើ​មាន ឈ្មោះ ទូច ណា​រ៉ូ អាយុ​១៦​ឆ្នាំ មុខរប​មិន​ពិតប្រាកដ ស្នាក់នៅ​ក៏​មិន​ពិតប្រាកដ​។​v3
​តាម​ការ​អោយដឹងពីរ​ស្ត្រី​ម្នាក់​ឈ្មោះ​សម សុគ​ន្ឋា អាយុ​៤៣ ជា​អ្នកមើលការខុសត្រូវ​នៅ​បន្ទប់​ជួល​ក្នុង​ដីឡូត៍ ខាងលើ បាន​ប្រាប់​អោយដឹងថា ដោយសារ​តែមាន​ការខឹង​សម្បា​ពេក ព្រោះ​នៅក្នុង​ដីឡូត៍​ខាងលើ​មាន​បន្ទប់​ជួល​រហូតដល់ ១៦​បន្ទប់ ហើយ​ក្នុង​បន្ទប់​ជួល​នីមួយៗ​មាន​មនុស្ស​ប្រុស​ស្រី​ស្នាក់នៅ​ប្រមាណ​៤​ទៅ​៥​នាក់ ហើយ​ប្រមាណ​ជា​១​ខែ ចុងក្រោយ​នេះ​មាន​ចោរ​ផ្លោះ​របង​ចូល​កាត់​សោ​បន្ទប់​លួច​យក​ទ្រព្យសម្បត្តិ​ដូចជា ទូរស័ព្ទ កាបូប​លុយ រួម​ទាំ​ចានឆ្នាំង ជា​ញឹកញយ​ពេក​ទើប​ធ្វើអោយ​អ្នក​ជួល​បន្ទប់​ទាំងនោះ​មាន​អារម្មណ៍​ខឹងសម្បារ​យ៉ាង​ខ្លាំ​ក ទើប​នាំគ្នា​ដាក់​វេណ​គ្នា យាម​ចាំ​ឃ្លាំមើល ។ ស្រាប់តែ​នៅវេលា​ម៉ោង​១​រំលង​អា​ធ្រា​ត្រ ក៏​v1ប្រទះឃើញ​ក្រុមចោរ​វ័យក្មេង​៣​នាក់​ដោយ​២​នាក់ ឈរ​ចាំមើល​ផ្លូវ​ខាងក្រៅ ចំណែក​ម្នាក់ទៀត​បាន​ផ្លោះ​របង​ចូលក្នុង​ដីឡូត៍ រួច​បាន​ដើរ​សំដៅទៅ​បន្ទប់​១ ដែល​ម្ចាស់​អត់ នៅ​ហើយ​ចាក់សោរ​ទ្វារ​ខាងក្រៅ បំរុង​កាត់​សោរ​ទ្វ​សរ ឃើញ​ដូច​នោះ​ពួកគាត់​បាននាំគ្នា​ស្រែក​ឆោ​រ​ឡោ​ហើយ​ធ្វើការ ឡោម​ព័​ន្ឋ​ចាប់​បានតែ​ជនសង្ស័យ​ម្នាក់​ដែល​ផ្លោះ​របង​ចូល​កាត់​សោរ​បន្ទប់​ក្នុង​ដីឡូត៍​ខាងលើ​បាន​ហើយដោយ​ប្រជា ពលរដ្ឋ​ទាំងនោះ​ឃើញ​ក្មេង​ពេក​ក៏​អាណិត​ខ្ចិ​ល​វ៉ៃ ទើប​នាំគ្នា​ចាប់ចង​ស្លាបសេក​ទៅក្រោយ ហើយ​ចង​ព្យួរ​ជាប់​ជាមួយ ដើមឈើ​១​ដើម ចំណែក​ជនសង្ស័យ​២​នាក់​ទៀត​ដែល​ឈរ​មើលផ្លូវ​នៅ​ខាងក្រៅ​បានដាក់​មេ​ប្រូច​រត់​គេចខ្លួនបាត់ ស្រមោល​អស់​ទៅ​។​ក្រោយពេល​ឃាត់ខ្លួន​រួច​នាំគ្នា​ចាប់ចង​ស្លាបសេក​ជនសង្ស័យ​ខាងលើ​ហើយក៏​បាន​ប្តឹងទៅ​សមត្ថកិច្ច ប៉ូលិស​មូលដ្ឋាន មក​ទទួលយក​ជនសង្ស័យ​ខាងលើ​ទៅធ្វើ​កា​សាកសួរ​នៅ​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ទឹកថ្លា​ដើម្បី​ចាត់ការ ទៅតាម​នីតិវិធី​ច្បាប់ ៕