ប្រទេសឥណ្ឌា បានរៀបចំបាញ់បង្ហោះផ្កាយរណប ដោយខ្លួនឯងជាលើកទី៤ឆ្ពោះទៅកាន់ដងតារាវិថី លទ្ធផលនៃការបង្ហោះ គឺទទួលបានជោគជ័យ ទាំងស្រុង ដោយការបាញ់នោះបានផ្តើមចេញពីទីអវកាស Sriharikota ដែលនៅភាគខាងត្បូងប្រទេសនេះ ។នេះបើតាមការអះអាង ពីទីភ្នាក់ងារអវកាសឥណ្ឌា បានឲ្យដឹងយ៉ាងដូច្នេះ ។
ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានរាយការណ៍ថា ទីភ្នាក់ងារអវកាសឥណ្ឌា បានបញ្ជាក់ថា “ផ្កាយរណប IRNSS-1D ជាផ្កាយរណបដែលត្រូវបាន បាញ់បង្ហោះឡើងជាលើកទី៤ ហើយវាជាផ្កាយរណប ដែលផលិតឡើងដោយផ្ទាល់ ជាមួយនឹងការបំពាក់GPS របស់អាម៉េរិកាំង ។
ផ្កាយរណបនេះបានត្រូវបាញ់បង្ហោះឡើងកាលពីម៉ោង៥និង១៩នាទី ល្ងាច ម៉ោងនៅក្នុង តំបន់ ជាមួយនឹងគ្រាប់រ៉ុក្កែតដែលផលិត ដោយប្រទេសនេះឈ្មោះថា PSLV-C27” ។
សម្រាប់ចុងឆ្នាំនេះ អង្គការស្រាវជ្រាវ ផ្នែកអវកាសឥណ្ឌា បានគ្រោងនឹងបាញ់បង្ហោះផ្កាយរណប ដែលផលិតដោយខ្លួនឯងផ្ទាល់ ចំនួន០៣គ្រឿងទៀត ទៅកាន់ដងតារាវិថី ។
គួរបញ្ជាក់ថា ផ្កាយរណបដែលឥណ្ឌា បានបាញ់បង្ហោះឡើងនេះ វាមានតួនាទីបញ្ជូនព័ត៌មាន និងស្ថានភាពនៃភពដែនដី ពិសេស លើដែនដី ដែនទឹក និងគ្រប់គ្រងលើស្ថានការណ៍គ្រោះធម្មជាតិផងដែរ ៕