ខេត្តកំពត ៖ នៅវេលាម៉ោង13រសៀលថ្ងៃទី29/3/2015សមត្ថកិច្ចការិយាល័យកណ្តា-
លនគរបាលព្រហ្មទណ្ឌ័នៃស្នងការដ្ឋាននគរបាលខេត្ត ពត៌មានពីប្រជាពល
រដ្ឋល្អបានរាយការណ៍ជូនលោកឧត្តមសេនីយត្រី ម៉ៅ ចន្ទ័មៈធុរឹទ្ធ ស្នងការរងនិងជានាយ
ការិយាល័យកណ្តាលនគរបាលព្តរហ្មទណ្ឌ័នៃស្នងការដ្ឋាននគរបាលខេត្តថាៈ មានលេង
ល្បែងបញ្ជល់មាន់នៅក្នុងព្រៃមួយកន្លែង ស្ថិតក្នុងភូមិឈើទាល ឃុំជម្ពូវន្ត័ ស្រុកជុំគីរី ។
លោកវរៈសេនីយត្រី លក ញ៉ាវនាយរងការិយាលយ័ព្រហ្មទណ្ឌ័កំរឹតធ្ងន់នៃស្នងការដ្ឋាន
ខេត្តបានឲ្យកោះសន្តិភាពដឹងកាលពីព្រឹកថ្ងៃទី30/3/2015នេះថាៈ ក្រោយពីទទួលបាន
ពត៌មានខាងលើ លោកឧត្តមសេនីយត្រីស្នងការរងក៍បានរាយការណ៍និងសុំបញ្ជាទៅព្រះ
រាជអាជ្ញា ។លោកនាយរងការិយាល័យព្រហ្មទណ្ឌ័ករិតធ្ងន់បានឲ្យដឹងទៀតថាៈក្រោយពី –
មានបញ្ជានិងការឯកភាពពីលោក ខៃ សម្ផស្ស័ ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តលោ
កឧត្តមសេនីយស្នងការរងក៍បានដឹកនាំបញ្ជាកំលាំងផ្ទាល់ចុះដល់ទីតាំងបញ្ជល់មាន់នៅ
ចំណុចខាងលើស្ថិតក្នុងភូមិឈើទាលឃុំជម្ពូវន្ត័ ស្រុកជុំគីរី កំពុងធ្វើសកម្មភាពក៍បានបង្ក្រាប
ជាក់ស្តែង ព្រមទាំងឃាត់ខ្លួនជនល្មើសបានចំនួន7នាក់ នៅវេលាម៉ោង16,00នាទីរសៀល
ថ្ងៃដដែលរួចនាំខ្លួនមកកាន់ស្នងការដ្ឋានខេត្ត ។លោកនាយរងការិយាល័យព្រហ្មទណ្ឌ័កំ
រិតធ្ងន់បានបន្តទៀតថាៈជនសង្ស័យទាំង7នាក់មានឈ្មោះ 1- រុន ចន្តា ភេទប្រុស អាយុ
30ឆ្នាំមានទីលំនៅភូមិត្រពាំងវែង ឃុំត្រពាំងរាំង ស្រុកជុំគីរី 2 -ឈ្មោះតក់ សៅថន ភេទ
ប្រុស អាយុ 32ឆ្នាំ មានទីលំនៅភូមិឈូក ឃុំឈូក ស្រុកឈូក ទី3 -ឈ្មោះគន គៃភេទ
ប្រុស អាយុ 40ឆ្នាំ មានទីលំនៅភូមិឈើទាល ឃុំជម្ជូវន្ត័ ស្រុកជុំគីរី ទី4-ឈ្មោះឃិន សំ
អុល ភេទ ប្រុស អាយុ44ឆ្នាំ មានទីលំនៅភូមិ ត្រពាំងវែង ឃុំត្រពាំងរាំង ស្រុកជុំគីរី ទី 5
មានឈ្មោះ ឡេង វី ភេទប្រុស អាយុ 18ឆ្នាំ មានទីលំនៅភូមិមនោណុប ឃុំជម្ពូវន្ត័ ស្រុក
ជុំគីរី ។
ដោយឡែកជនសង្ស័យពីរនាក់ទៀត មានឈ្មោះ1-ណូយ សំណាង ភេទប្រុស
អាយុ20ឆ្នាំមានទីលំនៅភូមិឈើទាល ឃុំជម្ពូវន្ត័ ស្រុកជុំគីរី 2-ឈ្មោះទាក ដា ភេទ ប្រុស
អាយុ 32ឆ្នាំ មានទីលំនៅភូមិដំរីកូនឃុំជម្ពូវន្ត័ ស្រុកជុំគីរី ។ជនទាំងពីរនាក់នេះដោយសារ
មានជម្ងឺត្រូវបានព្រះរាជអាជ្ញារងអនុញ្ញាតឲ្យក្រុមគ្រួសារមកធានាយកទៅព្យាបាលជា –
បណ្តោះអាសន្នសិន។ ចំណែកជនល្មើសទាំងប្រាំនាក់ ត្រូវបានសមត្ថកិច្ចកសាងសំណុំ
រឿងបញ្ជូនទៅកាន់តុលាការដើម្បីចាត់ការតាមនីតិវិធី ។ គួររំលឹកផងដែរថាៈ ករណីល្បែង
សុីសងនិងល្បែងភ្នាល់ដាក់ប្រាក់ផ្សេងៗនៅតាមមូលដ្ឋាននិងបណ្តាឃុំស្រុកមួយចំនួន
បច្ចុប្បន្នកំពុងផ្គើននិងគោលនយោបាយភូមិឃុំមានសុវត្ថិភាពយ៉ាងខ្លាំង ហើយពុំឃើញ
កំលាំងសមត្ថកិច្ចចំរុះនៅមូលដ្ឋានជួយបង្ក្រាបម្តងណាសោះ ។ សូមបញ្ជាក់ផងដែរថាៈ
ក្នុងចំណោមជនសង្ស័យទាំង7នាក់ដែលសមត្ថកិច្ចឃាត់ខ្លួនពេលនេះក៍មានបុគ្គលិក
ខាងធនាគារអេស៊ីលីដាម្នាក់និងនាយកសាលាម្នាក់ផងដែរ ។




































