នៅព្រឹកថ្ងៃទី១ ខែមេសា ឆ្នាំ២០១៤ វេលាម៉ោង ០៨ :៣០នាទី នៅសាលាខេត្តព្រះវិហារ មានបើកពិធីកិច្ចប្រជុំគណៈបញ្ជាការរដ្ឋបាលឯកភាពខេត្ត។ក្រោមអធិបតីភាពឯកឧត្តម អ៊ុំ ម៉ារ៉ា អភិបាល នៃគណៈអភិបាល ខេត្តព្រះវិហារ និងជាប្រធានគណៈបញ្ជាការឯកភាពខេត្តកងកម្លាំងប្រដាប់អាវុធ
ទាំងបីប្រភេទ និងមន្ត្រីរាជការជុំវិញ ខេត្តព្រះវិហារ អញ្ជើញចូលរួម ។
ក្នុងឱកាសនោះដែរ ឯកឧត្តម អ៊ុំ ម៉ារ៉ា អភិបាល នៃគណៈអភិបាល ខេត្តព្រះវិហារ និងជាប្រធានគណៈបញ្ជាការខេត្ត បានផ្តល់មតិ ទៅលើកងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ សហការគ្នាការពារសណ្តាប់ធ្នាប់សន្តិសុខសង្គម និងធ្វើអោយភូមិឃុំមានសុវត្តិភាព នៅក្នុងរដូវចូលឆ្នាំប្រពៃណីខ្មែរ ខាងមុខនេះផងដែរ ។
ក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ត្រី ស៊ី គីរី ស្នងការនគរបាល ខេត្តព្រះវិហារ បានឡើងធ្វើសេចក្តីរាយការណ៍ លទ្ធផលសន្និបាតបូកសរុប ការងារត្រួតពិនិត្យ គ្រឿងញៀន ការងារសន្តិសុខ សណ្តាប់ធ្នាប់ សាធារណៈប្រចាំឆ្នាំ២០១៣ និងទិសដៅការងារឆ្នាំ២០១៤ រួមទាំងការអនុវត្តិន៍គោលនយោបាយ ភូមិ ឃុំ មានសុវត្តិភាព ៕