ស្ទឹងត្រែង៖ប្រជាពលរដ្ឋជាង៦០០គ្រួសារនៅឃុំស្រែឬស្សីស្រុកថាឡាបរិវ៉ាត់ខេត្តស្ទឹងត្រែងត្រេកអរទទួលបានផ្លូវគ្រួសក្រហមប្រវែងជាង៣គីឡូម៉ែត្រស្រួលធ្វើដំណើរនៅក្នុងភូមិ នៅដើមឆ្នាំនេះក្នុងពេលដែលពួកគាត់ជួបការលំបាកទៅមកអស់រយៈពេលជាច្រើនឆ្នាំមកនោះ។
ក្នុងឱកាសចុះពិនិត្យគុណភាពផ្លូវទើបជួសជុលហើយនិងប្រគល់ ជូនប្រជាពលរដ្ឋប្រើប្រាស់ នៅឃុំស្រែឬស្សីស្រុកថាឡាបរិវ៉ាតថ្មីៗនេះ លោកថោងស្រាន់អភិបាលស្រុកមានប្រសាសន៏ថា៖អាជ្ញាធរខេត្តនិងស្រុកបានអភិវឌ្ឍន៏នូវហេដ្ឋារចនាសម្ពន្ធ័គ្រប់បែបយ៉ាងទៅតាមផែនការឆ្នាំដើម្បីសំរួលនូវភាពលំបាកក្នុងភូមិ ឃុំ ជូនប្រជាពលរដ្ឋសំរាប់បំរើជីវភាពប្រចាំថ្ងៃ។
លោកអភិបាលស្រុកបញ្ជាក់ថាប្រជាពលរដ្ឋរស់នៅតាមភូមិឃុំឆ្ថាយៗពីទីរួមខេត្ត ហើយបើផ្លូវលំបាកទៀតនោះ វានិងធ្វើឲ្យសេដ្ឋកិច្ចគ្រួសារធ្លាក់ចុះ ហើយពួកគាត់មានជំងឺត្រូវទៅរកសេវាសុខភាព ក៏យឺតពេលដែរអញ្ចឹងយើងដឹកជញ្ជូនអ្នកជំងឺ ទៅមណ្ឌលសុខភាពឬក៏មន្ទីរពេទ្យបង្អែកខេត្ត គឺទៅមិនទាន់ពេលអ្នកជំងឺអាចស្លាប់បាន អញ្ចឹងយើងទាមទារ
ទាំងអស់គ្នា ឲ្យចូលរួមទាំងអស់គ្នា ហើយពិសេសអំពាវនាវ ហើយអំពាវនាវទៀតសូមឲ្យបងប្អូនប្រជាពលរដ្ឋ ក៏ដូចជាអាជ្ញាធរនិងសមត្ថកិច្ច នៅទីនេះនិងអាជ្ញធរឃុំ មេប៉ុសិ្តហ្នឹងចូលរួមទាំងអស់គ្នាដើម្បីទប់ស្កាត់ នូវការដឹកជញ្ជូនដឹកលើសទំម្ងន់ និងទង្វើរអ្វីធ្វើឲ្យប៉ះពាល់ហ្នឹងផ្លូវ និងងាយខូចខាតផ្លូវយើងនេះប្រើប្រាស់មិនបានយូរ។
លោកនួនណាង មេឃុំស្រែឬស្សីបានប្តេជ្ញាថា៖ វិធានការនេះលោកហ្នឹងសហការជាមួយសមត្ថកិច្ចក្នុងឃុំរៀបចំដាក់កំលាំងការពារ នៅតាមចំណុចគោលដៅ ដើម្បីរួមគ្នាការពារសមិទ្ធផល ដែលកសាងបានសំរាប់ប្រើប្រាស់បានយូរអង្វែងទាំងអស់គ្នា ខ្ញុំដែលតំណាងអាជ្ញាធរឃុំ នៅទីនេះគឺខ្ញុំហ្នឹងយកចិត្តទុកដាក់ ក្នុងការថែរក្សារផ្លូវនេះ ដែលលោកអភិបាលបានផ្តែផ្តាំដើម្បីថា ធ្វើយ៉ាងណាឲ្យធានាហើយត្រួតពិនិត្យ ទៅលើការហាមឃាត់ទាំងប៉ុន្មានហ្នឹង គឺសំរាប់ធានានូវសុវត្ថិភាពក្នុងការធ្វើដំណើរជូនប្រជាពលរដ្ឋ ពិសេសគឺការដឹកជញ្ជូនធនធ្ងន់មិនឲ្យគាត់ធ្វើដំណើរចូលទេ។
លោកមេង ហ៊ប្រជាពលរដ្ឋនៅភូមិចែងមែងក្នុងឃុំស្រែឬស្សី ជាអ្នកធ្លាប់ចេញចូលតាមផ្លូវនេះនិយាយថា៖ផ្លូវនេះពីមុននោះកុំថាឡើយជិះកង់ ម៉ូតូឬបរគោយន្តសូម្បីតែដើរ ក៏ពិបាកខ្លាំងដែរដោយសាខែវស្សាភក់ ខែប្រាំងជង្ហុក ដីហ៊ុយ ហើយ ពេលនេះអាជ្ញាធរសាងសង់ថ្មី បានស្រួលធ្វើដំណើរហើយ។
សូមបញ្ជាក់ថា៖ផ្លូវមួយខ្សែនេះចាប់ចេញពីភូមិស្រែឬស្សីទៅដល់ភូមិអន្លង់ក្រមួន នៅក្នុងឃុំស្រែឬស្សី ស្រុកថាឡាបរិវ៉ាត មានចំងាយជាង៣គឺឡូម៉ែត្រត្រូវចំណាយថវិការមូលនិធិឃុំជាង៧៤លានក្នុងនោះមានថវិការបដិភាគរបស់ប្រជាពលរដ្ឋមួយចំនួនថែមទៀតទើបស្ថាបនាបាននេះ៕



































