> បាត់ដំបង: នៅព្រឹកថ្ងៃទី29-3-15 ក្នុងបរិវេណវត្តសំរោងក្នុង ស្ថិតក្នុងភូមិសំរោងក្នុង ឃុំសំរោងក្នុងស្រុកឯកភ្នំ ខេត្តបាត់ដំបង មានរៀបចំពិធីកាត់ឫសសីមា បន្ទាប់ពីបានធ្វើបុណ្យបញ្ចុះសីមាអស់រយ:ពេលជិតមួយសប្តាហ៍កន្លងទៅថ្មីៗនេះ ក្រោមអធិបតីភាពរបស់លោកឧបនាយករដ្ឋមន្ត្រីស ខេង
> រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាតំណាងរាស្ត្រមណ្ឌលបាត់ដំបង ព្រមទាំងប្រតិភូអមដំណើរជាច្រើនរូប លោកច័ន្ទ សុផល អភិបាលនៃគណ:អភិបាលខេត្ត មន្ត្រីរាជការ កងកំលាំងប្រដាប់អាវុធ សិស្សានុសិស្ស និងប្រជាពលរដ្ឋយ៉ាងច្រើនកុះករ។
> ជាកិច្ចចាប់ផ្តើម លោកអភិបាលស្រុកឯកភ្នំ បានលើកឡើងនូវប្រវត្តិខ្លះៗរបស់ព្រះវិហារ
> វត្តសំរោងក្នុងនេះ ដែលបានកសាងឡើងតាំងពីឆ្នាំ1707 បើគិតមកដល់ពេលនេះគឺមានរយ:ពេល
> 308ឆ្នាំមកហើយ ដោយព្រះវិហារចាស់នោះបានបន្សល់ទុករហូតមកដល់បច្ចុប្បន្ន និងស្ទើរតែក្លាយជាវត្ថុបុរាណទៅហើយ ហើយក៏មានសភាពកាន់តែទ្រុឌទ្រោមខ្លាំងណាស់ទៅហើយដែរ។ ដោយសារតែបញ្ហានេះហើយទើបព្រះវិហារថ្មីត្រូវបានសាងសង់ឡើងនាថ្ងៃទី29ខែសីហាឆ្នាំ2002 ព្រមទាំងបានរួចរាល់ជាស្ថាពរ ក្នុងរយ:ពេល13ឆ្នាំ ដោយចាំំយថវិកាអស់ជាង69មុឺនដុល្លារ
> សហរដ្ឋអាមេរិក ដោយឡែកតួព្រះវិហារចាស់ត្រូវរក្សាទុកនៅដដែល។
> ក្នុងឱកាសដ៏មហោឡារិកនោះដែរលោកមស ខេង ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រី
> ក្រសួងមហាផ្ទៃ បានមានប្រសាសន៍ថា នៅក្នុងស្រុកឯកភ្នំទាំងមូលគឺមានព្រះវិហារដែលមានវ័យ
> ចំណាស់ចំនួនពីរគឺ ក្នុងវត្តសំរោងក្នុងនេះមួយ និងមួយទៀតស្ថិតក្នុងឃុំព្រែកនរិន្ទ ប៉ុន្តែនៅទីនោះក៏មានការសំណូមពរពីអាចារ្យ គណ:កម្មការ ក៏ដូចជាព្រះចៅអធិការវត្តដែរ ដោយសុំវ៉ៃចោលនូវព្រះវិហារចាស់ដើម្បីយកទីតាំងសាងសង់ព្រះវិហារថ្មី ប៉ុន្តែច្បាប់មិនទាន់បានអនុញ្ញាតិនៅឡើយទេ។
> លោកឧបនាយករដ្ឋមន្ត្រីបានណែនាំដល់អាជ្ញាធរខេត្ត ធ្វើយ៉ាងណាត្រូវបង្កើតគណ:កម្មការ
> ចំរុះមួយជាមួយនឹងអង្គភាពពាក់ព័ន្ធដើម្បីធ្វើការសិក្សា និងត្រួតពិនិត្យទៅលើព្រះវិហារដែលមានអាយុកាលរាប់រយឆ្នាំមកហើយនេះថាតើត្រូវធ្វើយ៉ាងណា? ត្រូវជួសជុល កែលំអរបែបណា? ដើម្បី
> បញ្ជៀសនូវការបាក់ស្រុត ដោយមិនអនុញ្ញាតិអោយវាយកំទេចចោលជាដាច់ខាត។
> ឆ្លៀតក្នុងឱកាសនេះដែរ លោកស ខេង បានក្រើនរំលឹកដល់អាជ្ញាធរ ពិសេសសមត្ថកិច្ច
> ជំនាញ ត្រូវធ្វើយ៉ាងណាជំរុញអោយបានក្លាំងក្លាក្នុងការចុះជំរឿន និងធ្វើអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ
> ដល់ប្រជាពលរដ្ឋគ្រប់ទិសតំបន់ ព្រមទាំងបំរើអោយបានល្អនូវសេវាសាធារណ: ពាក់ព័ន្ធនឹងការធ្វើឯកសារផ្សេងៗ ដើម្បីបំរើប្រជាពលរដ្ឋអោយបានសមរម្យ និងឆាប់រហ័ស។
> បន្ទាប់មកលោកឧបនាយករដ្ឋមន្ត្រីស ខេង ព្រមទៃងប្រតិភូអមដំណើរទាំងអស់ បានអញ្ជើញ
> កាត់ខ្សែបូរ ជានិមិត្តរូបក្នុងការបើកអោយប្រើប្រាស់នូវសម្មិទ្ធិផលថ្មី ព្រមទាំងបានកាត់ឫសសីមាដើម្បីបញ្ចុះនូវបឋមសីលា ក្នុងព្រះវិហារវត្តសំរោងក្នុងនេះផងដែរ ដែលប្រកបដោយភាពអធិកអធមក្រៃលែង៕



































