ឯកឧត្តម​ជីវ កេង​និង​លោកជំទាវ​អ​ញ្ចើ​ញ​ជា​អ​ធិ​តិ​យ​ភាព​ក្នុង​ពិធី​សម្ភោ​ធ​ផ្លូវ​ចូល​វត្ត​ឈូក​

0

 

​កំពង់ធំ​= ឯកឧត្តម បណ្ឌិត ជីវ កេង សមាជិក​ក្រុម​ប្រឹក្សាជាតិ​ប្រឆាំង​អំពើពុករលួយ និង​ជា​អនុប្រធាន​តុលាការ​កំពូល និង លោកជំទាវ ឆាយ ស៊ីណា បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​សម្ភោ​ធ​ផ្លូវ​ចូល​វត្ត​ឈូក​ដែល ស្ថិតនៅក្នុង​ឃុំ​សំបូរ ស្រុក​ប្រាសាទ​សំបូរ កាលពី​ព្រឹក​ថ្ងៃទី​៣០​ខែមីនា Image2ឆ្នាំ​២០១៥ ដោយមាន​ចូលរួម​ពី​មន្ត្រីរាជការ​និង​ប្រជាពលរដ្ឋ​សិស្សានុសិស្ស​សរុប​៤៥០​នាក់​។​
​បន្ទាប់ពី លោក ខៀវ ប៉ាង អភិបាលស្រុក​ប្រាសាទ​សំបូរ បាន​អា​នស​ន្ទ​រថា​ស្វា​គម​ន៏​ជា​កិច្ច​បើក​កម្មវិធី​និង​រាយការណ៍​សង្ខេប​ស្តីពី​ការរីកចំរើន​នូវ​សមិទ្ធផល​នានា​នៅក្នុង​វត្ត​ឈូក រួមជាមួយ​ផ្លូវ​គ្រួស​ក្រហម​១​ខ្សែ​ដែល​បាន​សាងសង់​រួច​ចូលមក​កាន់​ទីវ​ត្ត​អារាម​នេះ ដែលមាន​ប្រវែង ៦៧០​ម៉ែត្រ កម្ពស់​១,៦០​ម៉ែត្រ ខ្នង​លើ​៤,៥០​ម៉ែត្រ ដាក់លូ​មុខកាត់​០,៨០​ម៉ែត្រ​ចំនួន​២​កន្លែង ចំណាយ​ថវិការ​សាងសង់​អស់ ១២០០០​ដុល្លា ជាថ​វិការ​របស់​ឯក​ឧ​ត្ត​ម ជីវ កេង​និង​លោកជំទាវ ឆាយ ស៊ីណា ទទឹង​និង​នោះ​ឯ​ឧ​ត្ត​ម​ជួយ​ចាក់ដី​បំពេ​ឡ​ទីធ្លា​វត្ត អស់​ថវិការ​២០០០០០០​រៀល​។​

Image13
​ឯកឧត្តម បណ្ឌិត ជីវ កេង បាន​មាន​ប្រសា​ស​ន៏​ថា រំលឹក​ពីរ​បប​ប្រល័យ​ពូជ​សាស​ន៏ ប៉ុល ពត ប្រជាពលរដ្ឋ​ខ្មែរ​រស់​រងទុក្ខវេទនា​ត្រូវ​ពួកវា​វាយ​ធ្វើបាប និង​កាប់សម្លាប់​ឥតមាន​ត្រា​ប្រណី ចំណែក​ទីវ​ត្ត​អារាម​ត្រូវគេ​វាយ​កំទេចចោល និង​យកទៅ​ធ្វើជា​ឃ្លាំង​ដាក់​សម្ភារៈ ឬ​ជា​កន្លែង​ឃុំឃាំង​មនុស្ស រហូត​ត្រូវបាន សម្ដេច​ទាំង​៣​ដឹកនាំ​រណសិរ្ស​រំដោះ​ប្រទេសជាតិ រួមជាមួយ​កងទ័ព​ស្ម័គ្រចិត្ត​វៀតណាម ឲ្យ​រួច​ពី​ឋាននរក​អ​វចី​យ៏​នេះ​! លោក​ក៏​សូម​សម្តែង នូវ​ការសប្បាយរីករាយ​ឥតឧបមា​ចំពោះ ព្រះគ្រូ​ចៅអធិការ លោកតា​អាចារ្យ គ​ណះ​កម្ម​ការ ពុទ្ធ​បរស័ត​ចំណុះជើងវត្ត ព្រមទាំង​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់ ដែលមាន​សទ្ធា ជ្រះថ្លា​នៅក្នុង​

Image3

ព្រះពុទ្ធសាសនា រួមគ្នា​ក៏​សាង​នូវ​សមិទ្ធិផល​ជាច្រើន​នៅក្នុង​វត្ត​នេះ ដើម្បី​តំកល់ទុក​ក្នុង​ព្រះ ពុទ្ធសាសនា​!​ក្នុងនោះដែរ​ឯកឧត្តម និង​លោកជំទាវ មាន​សទ្ធារ​ជ្រះថ្លា​បាន​ចូល​ប​ច្ឆ័​យ ចំនួន​៣​លាន​រៀល​កសាង​វត្ត ឧបត្ថម្ភ នគរបាល​ស្រុក និង​ឃុំ ១​លាន​រៀល អា​វុ​ហត្ថ ៥០​ម៉ឺន​រៀល យោធា ៤០​ម៉ឺន​រៀល ពេទ្យ ៥០​ម៉ឺន​រៀល ប្រជា​ការពារ​២០​នាក់ ៤០​ម៉ឺន គ្រូ​២២​នាក់ ម្នាក់​២​ម៉ី​ន​រៀល​៤៤​ម៉ឺន​រៀល លោកតា លោកយាយ​ជាង​៣៤០​នាក់​ក្នុង​ម្នា​ក់អាវ​១ ថវិការ​៥០០០​រៀល ព្រមទាំង​ថវិការ​ចំណាយ​ផ្សេងៗ ក្នុង​កម្មវិធី ចុងក្រោយ​គណអធិបតី​អញ្ជើញ​កាត់​ខ្សែបូរ​សម្ភោ​ផ្លូវលំ​ចូលមក​កាន់​វត្ត​ឈូក ដាក់​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ​នូវ​សមិទ្ធិផល​ក្នុង​វត្ត​ចាប់ពី​ថ្ងៃនេះ​ទៅ​៕
​ ​ ​ ​ ​ ​ ​ ​ប៊ុន​រិទ្ធី​

Image6

Image4Image5