នគរបាល​បង្ហាញមុខ​អ្នកជួញដូរ​គ្រឿងញៀន​ ​ប្រុស​ស្រី​៤​នាក់​បញ្ជូនទៅ​តុលាការ​

0

​ខេត្តសៀមរាប​៖ នគរបាល ខេត្តសៀមរាប នៅ រសៀល​ថ្ងៃទី​៣០​មីនា​នេះ បានបង្ហាញ​មុខ អ្នកជួញដូរ​គ្រឿងញៀន​៤​នាក់ បញ្ជូនទៅ​ស្ថាប័ន​តុលាការ ក្រោយពីរ​ឆែក​រកឃើញ​វត្ថុតាង​។​
​លោក​វរសេនីយ៍ទោ អ៊ុំ សា​អាត នាយការិយាល័យ ប្រឆាំង​គ្រឿងញៀន នៃ​ស្នងការ​នគរបាល DSC06942ខេត្តសៀមរាប បាន​ឲ្យ​ដឹងថា ជនសង្ស័យ ទាំង​៤​នាក់​ត្រូវបាន សមត្ថកិច្ច​ធ្វើការ​ឃាត់ ខ្លួន​នៅ​ម៉ោង​៩​និង​៣០​នាទី ព្រឹក​ថ្ងៃទី​២៩​មីនាឆ្នាំ​២០១៥ ត្រង់ចំណុច​ផ្ទះជួល ក្រុមទី​៦ ភូមិ សាលាកន្សែង សង្កាត់​ស្វាយដង្គុំ ក្រុង​សៀមរាប ដោយបាន សហការ​ជាមួយ កម្លាំង នគរបាល ព្រហ្មទណ្ឌ កំរិត​ស្រាល និង​នគរបាល ប៉ុស្ដិ៍​សង្កាត់​ស្វាយដង្គុំ​។​
​លោកនាយ​ការិយាល័យ ប្រឆាំង​គ្រឿងញៀន បន្ថែមថា មនុស្ស ប្រុស​ស្រី​ទាំង​៤​នាក់ ដែល​សមត្ថកិច្ច ឃាត់ខ្លួន​ពាក់​ព័​ន្ទ​គ្រឿងញៀន ទី​១​ឈ្មោះ សុ​វ៉ាន់​គីម ភេទ​ប្រុស អាយុ​២១​ឆ្នាំ មាន​ទីលំនៅ​ភូមិ ស្ទឹង​ថ្មី សង្កាត់​ស្វាយដង្គុំ ក្រុង​សៀមរាប (​ជួញដូរ​) ទី​២​ឈ្មោះ​ឆោម​នីសា ហៅ​ទី​ភេទ​ស្រី អាយុ​១៩​ឆ្នាំ មាន​ទីលំនៅ ភូមិ បន្ទាយស្រី ឃុំ​ដំ​ដែក ស្រុក​សូទ្រនិគម ខេត្តសៀមរាប (​សំរួល​ប្រើប្រាស់​) ទី​៣​ឈ្មោះ​ស៊ុន រស្មី ហៅ​វិ​ទ័​រ ភេទ​ប្រុស​អាយុ ១៥​ឆ្នាំ មាន​ទីលំនៅ ភូមិ​ស្ទឹង​ថ្មី សង្កាត់​ស្វាយដង្គុំ ក្រុង​សៀមរាប (​រក្សាទុក​ប្រើប្រាស់​) ទី​៤​ឈ្មោះ ចាន់​រក្សា ហៅ​មួយ ភេទ​ស្រី ទីលំនៅ ភូមិ​ចាន់​ស ស្រុក​សូទ្រនិគម ខេត្តសៀមរាប​(​ប្រើប្រាស់​)​។​DSC06945
​មន្ត្រី​ប្រឆាំង​គ្រឿងញៀន​បន្ថែមថា ក្រោយ ឃាត់ខ្លួន សមត្ថកិច្ច ឆែកឆេរ ឬ​ក​ឃើញ វត្ថុតាង រួមមាន ម្សៅ​មេ​តំ​ហ្វេ​តា​មីន ចំនួន ១១​កញ្ចប់​តូច ទំងន់​២,៤​ក្រាម ទូរស័ព្ទដៃ ០៣​គ្រឿង ដាវ​មួយ​ដើម និង​ឧ​បរ​ណ៍ ប្រើប្រាស់​មួយចំនួន​។ ជនសង្ស័យ​ត្រូវបាន​កសាង​សំណុំរឿង បញ្ជូន​ទៅកាន់ សាលាដំបូង ខេត្តសៀមរាប នៅ​រសៀល​ថ្ងៃទី​៣០​មីនាឆ្នាំ​២០១៥​នេះ ដើម្បី​អនុវត្ត​ទៅតាម​ផ្លូវច្បាប់​៕DSC06943