កំពង់ធំ=បុរសម្នាក់បានស្លាប់ភ្លាមៗនៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយបង្កឡើងដោយរថយន្ដកូរ៉េ១តោនកន្លះបុកទ្វារថយន្ដសាំយ៉ុងដែលកំពុងចតដាក់អីវ៉ាន់នៅអែបចិញ្ចើមថ្នល់រួចជ្រុលទៅបុកប្រូឡានម្នាក់ទៀតស្លាប់ភ្លាមៗនៅនិងកន្លែងកើតហេតុ
ហេតុការណ៍ដ៏រន្ធត់នេះបានកើតឡើងកាលពីវេលាម៉ោង៦និង៤០នាទីព្រឹកថ្ងៃទី៣១ខែមិនាឆ្នាំ២០១៥ត្រង់ចំណុចមុខហាងបាយក្បែរការ៉ាសសាំងសូគឺម៉ិចក្នុងភូមិកំពង់ក្ដីឃុំកំពង់ចិនត្បូង ស្រុកស្ទោង ខេត្តកំពង់ធំ។

ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថាមុនពេលកើតហេតុគេឃើញរថយន្តកូរ៉េចំនុះ១តោនកន្លះខ្លោបមួយគ្រឿងពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2AC 9061 បានធ្វើដំណើរពីផ្សាររ៉ា ប៉ោយប៉ែតខេត្តបន្ទាយមានជ័យ ឆ្ពោះមកខេត្តកំពង់ធំលុះមកដល់ចំណុចកើតហេតុក៏បុករាសរថយន្តសាំយ៉ុងពណ៍ទឹកប្រាក់ ដែលពាក់ផ្លាកលេខភ្នំពេញ2N 8069ធ្វើអោយកោសរថយន្ដសាំយ៉ុងបែកកញ្ចក់ម្ខាង់ខាងឈ្វេងរួចជ្រុលទៅបុកប្រូម្នាក់ទៀតស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុតែម្តង។

តាមប្រភពបន្ថែមថាជនរងគ្រោះដែលស្លាប់បាត់បង់ជីវិតមានឈ្មោះជារិទ្ធី ភេទប្រុសអាយុ២០ឆ្នាំរស់នៅភូមិត្រពាំងជ្រុំត្បូង ឃុំសព្រោច ស្រុកស្ទោងខេត្តកំពង់ធំ។ដោយឡែកអ្នកបើកបររថយន្តបង្កត្រូវបានគេស្គាល់ថាមានឈ្មោះ អ៊ុក ចំរើន អាយុ ៤៤ឆ្នាំនិងប្រពន្ធឈ្មោះ ឈាន ធីតា អ្នកទាំង២រស់នៅភូមិ ស្លែង ឃុំស្លែង ស្រុក ច្បារអំពៅ ក្រុងភ្នំពេញ បើតាមចំលើយសារភាពពីប្រពន្ធប្រាប់ថាខ្លួនបានបើកបរចេញពីផ្សាររ៉ាប៉ោយ ប៉ែត
ខេត្តបន្ទាយមានជ័យ នៅពេលយប់មកដល់ពាក់កណ្ដាលផ្លូវក៏ដូរដៃអោយប្ដីបើកម្ដង លុះបើកមកដល់ត្រង់ចំនុចកើតហេតុប្ដីគាត់ងងុយដេកពេកក៏ជ្រុលចង្កូតបុករាសស្លាប់មនុស្សដែរម្ដង។
បន្ទាប់ពីកើតហេតុសមត្ថកិច្ចបានចុះមកធ្វើការវាស់វែងរួចបញ្ចូនជនបង្កទាំង២នាក់ប្ដីប្រពន្ធ ព្រមទាំងរថយន្ដ២គ្រឿងទៅកាន់ ទីស្នាការអធិការដ្ថាននគរបាលស្រុកស្ទោង ដើម្បីធ្វើកំណត់ហេតុរងចាំការដោះស្រាយទៅតាមច្បាប់ រីឯសាកសពជនរងគ្រោះត្រូវបានក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕
ប៊ុន រិទ្ធី







































