កំពង់ឆ្នាំង៖អាជីវកលក់ដូររស់នៅក្នុងភូមិផ្សារឆ្នាំង និងភូមិកំពង់អូសលើ សង្កាត់ផ្សារឆ្នាំង ជាង២០នាក់នរសៀលថ្ងៃទី៣០ ខែមីនា ឆ្នាំ២០១៥ បានលើគ្នាមកតវ៉ានៅមុខសាលាដំបូងខេត្តកំពង់ឆ្នាំង សូមឲ្យលោក តេង រតនា ចៅក្រមស៊ើបសួរ សំ ណុំរឿងឆរបោកប្រាកតុងទីនពួកគាត់របស់មេកុងទីនម្នាក់ឈ្នោះ ហុក ល័ក្ខណា ជាង២០១លានរៀល ដែលពួកគាត់ចំនួន៣៣នាក់បានដាក់ពាក្យប្តឹងជាង១ឆ្នាំហើយត្រូវគេបិតមិនព្រមដោះស្រាយទេ។
តំណាងអាជីវករជាដើមបណ្តឹងបាននិយាយឲ្យដឹងថា៖នៅថ្ងៃទី១៨.១១.២០១៣ស្ត្រីជាមេតុងទីនឈ្មោះ ហុក ល័ក្ខ ណា ហៅឌីណា អាយុ២៦ឆ្នាំ មានមុខរបរជាមេតុងទីនរស់នៅភូមិផ្សារឆ្នាំង សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំងបានមកបបួ លនិងលួងលោមពួកគាត់ឲ្យលេងកុងទីន
ជាមួយ ដែលកុងទីនមួយក្បាលតម្លែ១ម៉ឺនរៀលត្រូវលេងបង់ប្រចាំថ្ងៃ ដោយគេបានសន្សាថាបើមានការបាត់បង់ឬកូនកុងទីនណាមួយឆរបោកគេជាមេកុងទីននឹងទទួលខុសត្រូវសងប្រាក់កុងទីនឲ្យពួកគាត់វិញគ្រប់ចំនួន ទោះបីត្រូវលក់ទ្រព្យសម្បត្តិក៏ដោយដើម្បីកុំឲ្យកូនកុងទីនទាំងអស់លំបាក់ឬភ័យព្រួយឡើយ។
បន្ទាប់មកដល់ថ្ងៃទី ២០ ខែមករា ឆ្នាំ២០១៤ក៏មានការផ្អើលថា មេកុងទីនខាងលើនេះបោកប្រាស់ និងឆរបោកដោយគេប្រើរូបភាពថា កូនកុងទីនអ្នកនេះឬអ្នកនោះបានដេញយកលុយកុងទីនអស់មួយចំនួនធំហើយ តែតាមការពិតកូនកុងទីនមួយចំនួននោះមិនបានដេញយកលក់កុងទីននោះឡើយ ក្រោយមកនៅថ្ងៃទី០៣ ខែកុម្ភះ ឆ្នាំ២០១៤ ពួកគាត់ចំនួន៣៣នាក់ដែលត្រូវមេកុងទីនខាងលើឆរបោកយកប្រាក់ ២០១,១៩៦,៥០០រៀលគត់បាននាំគ្នាធ្វើពាក្យប្តឹងដាក់ជូនលោកប្រធាននាយកដ្ឋាននគបាលក្រសួងមហាផ្ទៃជួយដោះស្រាយ ហើយលោក អិន បូរ៉ា ប្រធាននាយកដ្ឋាននគបាលក្រសួងមហាផ្ទៃបានចារលើពាក្យបណ្តឹងបញ្ជូនមកសាលាដំបូងខេត្ត ដោះស្រាយរឿងឆរបោកខាងលើនេះតាមនិតិវិធី។
យោងតាមដីកាសន្និដ្ឋានបញ្ជូនរឿងឲ្យស៊ើបសួររបស់លោក យូ ទិត្យវឌ្ឍនៈ ព្រះរាជអាជ្ញាអមតុលាការខេត្តកំពង់ឆ្នាំង លេខ៩៩៤អ.កចុះថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០១៤ បានប្រគល់សំណុំរឿងនេះឲ្យលោក តេង រតនា ជាចៅក្រមស៊ើបសួរនិងជាប្រធានសាលាដំបូងខេត្តកំពង់ឆ្នាំង ចាត់ការតាមនិតិវិធីច្បាប់។នៅងក្នុងដីកាសន្និដ្ឋា នបញ្ជូនឲ្យស៊ើបសួរនេះ លោក យូ ទិត្យវឌ្ឍនៈ បានធិចសុំឲ្យចៅក្រមស៊ើបសួរដាក់ជនជាប់ចោទ ឈ្មោះ ហុក ល័ក្ខណា ឲ្យស្ថិតនៅក្រោមការឃុំខ្លួនបណ្តោះអសន្នដើម្បីបញ្ចប់បទល្មើស។ប៉ុន្តែលោក តេង រតនា មិនបានឃុំខ្លួន
ជនជាប់ចោទតាមសំណូមពរលោកព្រះរាជអាជ្ញាឡើយ គឺលោកសម្រេចឲ្យជនជាប់ចោទឲ្យនៅក្រៅឃុំដោ យស្ថិតនៅក្រោមការត្រួតពិនិត្យរបស់តុលាការ។
ការតវ៉ារបស់អាជីវកដែលជាដើមបណ្តឹងខាងលើនេះ រយៈពេលជិត២ម៉ោងនៅមុខសាលាដំបូងខេត្ត បានធ្វើឲ្យមានការភ្ញាក់ផ្អើល និងព្រួយបារម្ភយ៉ាងខ្លាំងដល់មន្ត្រីតុលាការក្នុងសាលាដំបូងខេត្ត រហូតដល់មន្ត្រី នគរបាល់ការពារសាលាដំបូងខេត្តបានបិទទ្វារ ច្រកទាំងពីរ
នៃសាលាដំបូងខេត្តអស់ជិត២ម៉ោងនិងដោយមានការអន្តរាគមន៍ពីសមត្ថិកិច្ចនគរបាលក្រុងកំពង់ឆ្នាំងជាច្រើននាក់ផងដែរ ដើម្បីទប់ស្កាត់ការតវ៉ារបស់អាជីវកជាដើមបណ្តឹង។នៅម៉ោង៤រសៀល តំណាងអ្នកដើមបណ្តឹង៤នាក់ត្រូវបានលោក តេង រតនា ឲ្យចូលជួបដើម្បីដោះស្រាយការតវ៉ាខាងលើនេះ។ក្រោយពីជួបដោះស្រាយគ្នារួចមកតំណាងអ្នកដើមបណ្តឹង៤នាក់ ១សុន លីម៉េង, ២ឈ្នោះ មែន ឡុង,៣រស់ ប៉ាណូ,៤ម៉ាក់ សារ៉ាត់ បាននិយាយឲ្យអ្នកយកព័តមានយើងដឹងថា លោកតេង រតនា ជាចៅក្រមស៊ើបសួរបានសន្យាជាមួយពួកគាត់ថានិងពន្លឿន
ការដោះស្រាយសំណុំរឿងឆរបោកខាងលើនេះ។កន្លងមកការយឺតយ៉ាវក្នុងសំណុំរឿងខាងលើនេះព្រោះតែក្នុងឯកសារលេងតុងទីនមានឈ្មោះខ្មោចមួយចំនួន ដែលតម្រូវឲ្យមានការស៊ើសង្តេតឲ្យបានច្បាស់លាស់សិនទើបបញ្ចប់និតិវិធីសេបសួរបញ្ជូនសំណុំរឿងចៅក្រមជំណុំជំរះ។
តំណាងដើមបណ្តឹង និងម្ចាស់បណ្តឹងទាំងអស់បានសម្តែងនូវការមិនពេញចិត្តថា ពួកគាត់នឹងទុកឱកាសឲ្យចៅក្រមសេបសួរមួយរយៈទៀតប្រសិនបើនៅតែយឺតយ៉ាវមិនព្រមដោះស្រាយសំណុំរឿងខាងនេះឲ្យចប់នោះទេពួកគាត់នឹងលើកគ្នាមកតវ៉ាជាថ្មីម្តងទៀត។ពួកគាត់នូវមិនអស់ចិត្តថាមេតុងទីនឆរបោកខាងលើនេះបោកប្រាស់យកប្រាក់ពួកគាត់ជា២០០លានរៀលប៉ុណ្តឹងហើយនៅតែមិនព្រមឃុំខ្លួនទៀតប្រសិនបើគេរត់បាត់តើអ្នកណាទទួលខុសត្រូវសងប្រាក់ជំនួសឲ្យពួកគាត់៕



































