​ឪពុក​ស្លាប់​គ្មាន​ផ្លូវ​ដឹក​សព​ទៅ​បូជា​ព្រោះ​ដីកា​សម្រេច​រក្សា​ការពារ​សុំ​បើកផ្លូវ​របស់​តុលាការ​សាលាឧទ្ធរណ៍​ ​សម្រេច​អោយ​បើក​ហើយ​តែ​តុលាការខេត្ត​អនុវត្តន៍​មិនបាន​

0

​កំពង់ឆ្នាំង​៖​សំណុំ​រឿងក្តី​រដ្ឋប្បវេណី​លេខ​២០៤​ចុះ​ថ្ងៃទី​២០.០៨.២០១៤ តុលាការ​សាលាឧទ្ធរណ៍​បានចេញ​ដីកា​សម្រេច​លេខ​១៨ ដ​.​ក​.​ស ចុះ​ថ្ងៃទី​១៧.១១.២០១៤ អោយ​ដើមបណ្តឹង​ជំទាស់​បើកផ្លូវ​ដើរ​ទំហំ​៤​ម៉ែត្រ​គុណ​១៤, ៤០​ម៉ែត្រ​ទៅអោយ​ចុង​បណ្តឹង​ជំទាស់ ប៉ុន្តែ​តុលាការខេត្ត​កំពង់ឆ្នាំង​អនុវត្តន៍​ដីកា​សម្រេច​របស់​សាលាឧទ្ធរណ៍​
​មិនបាន ឥឡូវ​ដល់​យប់​ថ្ងៃទី​២៩ ខែ​មិនា ឆ្នាំ​២០១៥​ឪពុក​ខាងចុង​បណ្តឹង​ជំទាស់ បាន​ស្លាប់​គ្មាន​ផ្លូវ​ដង្ហែរ​សព​DSC02819
​ទៅ​បូជា ស្នើសុំ​តុលាការ​សាលាឧទ្ធរណ៍ និង​សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រី ជួយ​អន្តរាគមន៍​បើកផ្លូវ​ខាងលើនេះ​ជាបន្ទាន់​ផង ដើម្បី​ពួកគាត់​បាន​ផ្លូវ​ដើរ​និង​ផ្លូវ​ដង្ហែ​សព​ឪពុក​ចេញទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​។​នៅ​ព្រឹក​ថ្ងៃទី​៣០ ខែ​មិនា ឆ្នាំ​២០១៥ ស្ត្រី​ជា​ចុង​បណ្តឹង​ឈ្មោះ ទុំ សុផល អាយុ​៤៧​ឆ្នាំ និង​ស្ត្រី​ឈ្មោះ ទុំ​សុឃឿន អាយុ​៦២​ឆ្នាំ រស់នៅ​ភូមិ​សាលា​លេខ​៥ ឃុំ​អូរ​ឬ​ស្សី ស្រុក​កំពង់ត្រឡាច កំពុង​ធ្វើបុណ្យ​ឪពុក ឈ្មោះ ទុំ​
​យ៉​ន អាយុ​៨២​ឆ្នាំ ដែល​បាន​ស្លាប់​កាលពី​ម៉ោង​៩​និង​៩​នាទី​យប់​ថ្ងៃទី​២៩ ខែ​មិនា ឆ្នាំ​២០១៥ បាន​និយាយ​អោយ​​ដឹងថា​៖ ឪពុក​គាត់​ស្លាប់​គ្មាន​ផ្លូវ​ដង្ហែ​សព​ចេញទៅ​ធ្វើបុណ្យ​បូជា​ទេ ព្រោះថា​រឿងក្តី​ខាងលើនេះ​ទោះបី​តុលាការ​សាលាឧទ្ធរណ៍​បានចេញ​ដីកា​សម្រេច​រក្សា​ការពារ​អោយ​ដើមបណ្តឹង​បើកផ្លូវ​ដើរ​ដែរ​ពួកគាត់​ធ្លាប់​ដើរ​តាំងពី​ឆ្នាំ​DSC02809
១០៧៩​ហើយក៏​ដោយ ក៏​តុលាការខេត្ត​កំពង់ឆ្នាំង​អនុវត្តន៍​ដីកា​នោះ​មិនបាន​សម្រេច​នៅឡើយ​។ ពួកគាត់​ទទូច​ស្នើសុំ​តុលាការ​សាលាឧទ្ធរណ៍ ពិសេស​សម្តេច ហ៊ុន សែន ជួយ​អន្តរាគមន៍​បើកផ្លូវ​ខាងលើនេះ​ជាបន្ទាន់​អោយ​ពួកគាត់​បាន​ដើរ ដង្ហែ​សព​ឪពុក​នៅ​ថ្ងៃទី​១០.០៤.២០១៥ ចេញទៅ​ធ្វើបុណ្យ​បូជាសព​ដោយ​ក្តី​អនុគ្រោះ​ផង​។​
​ ​សូមបញ្ជាក់ថា​៖​នៅក្នុង​ដីកា​សម្រេច​ការពារ​លេខ​០៦​ចុះ​ថ្ងៃទី​១៣.១១.២០១៣​របស់​សាលាដំបូង​ខេត្ត​និង​
​ដីកា​សម្រេច​លេខ​១៨ ចុះ​ថ្ងៃទី​១៧.១១.២០១៥ របស់​សាលាឧទ្ធរណ៍ បានសម្រេច​អោយឈ្មោះ អ៊ឹង ហុ័​ង ភេទ​​ស្រី​អាយុ​៤៦​ឆ្នាំ ឈ្មោះ​សុខ ថន ភេទ​ប្រុស អាយុ​៥៥​ឆ្នាំ ឈ្មោះ គង់ កែម ភេទ​ស្រី អាយុ​៥៩​ឆ្នាំ និង​កូនស្រី​ឈ្មោះ​ឆឹង ពុទ្ធា ( ជាដើម​បណ្តឹង​ជំទាស់ )​មាន​ទីលំនៅ​ភូមិ​សាលា​លេខ​៥ ឃុំ​អូរ​ឬ​ស្សី ស្រុក​កំពង់ត្រឡាច បើកផ្លូវ​ច្រកចេញចូល​ទំហំ​៤​ម៉ែត្រ គុណ​១៤,៤០​ម៉ែត្រ (​ដែល​ខ្លួន​បានធ្វើ​របង​បិត​នៅ​ថ្ងៃទី​២៤.០៩.២០១៣ និង​ចុង​បណ្តឹង​បាន​ប្តឹង​នៅ​ថ្ងៃទី​២៥.០៩.២០១៣) អោយឈ្មោះ ទុំ សុផល និង​ឈ្មោះ ទុំ សុឃឿន ដែល​ពួកគាត់​ធ្លាប់​ដើរ​តាំងពី​ឆ្នាំ​១៩៧៩ ដើរ​ជា​បណ្តោះអាស្ន​ន​សិន​ដោយ​រង់ចាំ​តុលាការ​សម្រេច​អង្គសេចក្តី​ជា​ក្រោយ​។​DSC02825
​នៅក្នុង​រឿងនេះ​ដើមបណ្តឹង​ជំទាស់​បាន​អះអាងថា ដី​របស់ខ្លួន​មាន​ប្លង់​កម្ម​សិទ្ធ​ត្រឹមត្រូវ និង​មិនមែនជា​ផ្លូវ​សំរាប់​ដើរ​ទេ តែ​កន្ល​មក​ចុង​បណ្តឹងសុំ​ខ្លួន​ដើរទៅ​ស្រែ ខ្លួន​ក៏​អោយ​ដើរ​សិន​ទៅ នៅពេល​ខ្លួន​មាន​លុយ​ធ្វើ​របង​ក៏បាន​ធ្វើ​របង​បិត​ទៅ ហើយ​ចុង​បណ្តឹង​ក៏មាន​ផ្លូវ​ផ្សេង​សំរាប់​ដើរ​ដែរ​តែ​ពួកគេ​មិន​ព្រម​ដើរ នៅតែ​ទាមទារ​សុំ​ដើរ​លើដី​កម្ម​សិទ្ធ​របស់ខ្លួន​។​ទាក់ទង​និង​ចំណុច​នេះ ចុង​បណ្តឹង​បាន​និយាយថា​៖​ផ្លូវ​ផ្សេង​ដែល​អាច​ដើរ​បាន​នោះ​គឺ​ម្ចាស់​ដី​ផ្លូវ​ត្រូវអោយ​គាត់​បង់លុយ​មួយ​ពាន់​ដុល្លា​ទើប​គេ​អោយ​គាត់​ដើរ គាត់​គ្មាន​លុយ​បង់​អោយគេ​ទេ​។​
​ទាក់ទង​ក្នុង​រឿងនេះ លោក ឯក ស៊ុន​រស្មី ( ព្រះរាជអាជ្ញារង​សាលាដំបូង​ខេត្ត )​ត្រូវបាន​គេ​ចាត់តាំង​អោយធ្វើជា​អាជ្ញាសាលា​ចុះទៅ​អនុវត្តន៍​ដីកា​សម្រេច​រក្សា​ការពារ​បើកផ្លូវ​នេះ លោក​បានបញ្ជាក់​អោយដឹង​នៅ​ល្ងាច​ថ្ងៃទី​៣០ ខែ​មិនា ឆ្នាំ​២០១៥​នេះ​ថា​៖​ពេល​លោក​ចុះទៅ​អនុវត្តន៍​ដីកា​នេះ លោក​បាន​ពិនិត្យ​ជាក់ស្តែង​នៅលើ​ដី​ទំនាស់​ទៅ​មិនអាច​អនុវត្តន៍​បានទេ ព្រោះ​ដីកា​

មិនបាន​កំណត់​ប្លង់​អោយ​បើកផ្លូវ​នោះ​ចំណុច​ណា​ច្បាស់លាស់​។​ម្យ៉ាងទៀត​មាន​ចំណុច​ខ្វែងគ្នា​២ គឺ​ការសុំ​បើកផ្លូវ​របស់​ចុង​បណ្តឹង សុំ​បើកផ្លូវ​តែ​ទំហំ​៤​ម៉ែត្រ​គុណ​១៤,៤០​ម៉ែត្រ ហើយ​បើក​នៅ​ចំណុច​ដែល​គាត់​សុំ​នោះ​ក៏​មិនអាច​ដើរ​បាន​ដល់​ផ្លូវលំ​មួយទៀត​ដែរ លុះត្រា​គាត់​សុំ​បើកផ្លូវ​ចំ​ណុ ច​នោះ​ប្រវែង​២៥​ម៉ែត្រ​ឯណោះ ទើប​អាច​ដើរ​ដល់​ផ្លូវលំ​មួយទៀត​បាន​។​ក្នុង​រឿងនេះ​លុះត្រា​ចៅក្រម​ជុំនំ​ជុំ​រះ​សា លា​ឧទ្ធរណ៍​ចេញ​ប្លង់​កំណត់​ទើប​អនុវត្តន៍​បាន និង​ម្យ៉ាងទៀត​មេធាវី​ដើមបណ្តឹង​ប្តឹង​ជំទាស់​ទៀតផង សុំអោយ​ចាំ​សម្រេច​អង្គសេចក្តី​សិន​ទៅ ចាំ​អនុវត្តន៍​សម្រេច​តែម្តង​៕

​ ​