បញ្ជូន​ចោលួច​លុយ​លោកសង្ឃ​ទៅ​តុលាការ​

បុរស​ម្នាក់​ត្រូវបាន​ប៉ូលីស​ចាប់ខ្លួន កសាង​សំណុំរឿង បញ្ជូនទៅ​តុលាការ កាលពី​ថ្ងៃ​ទី​២ ខែ​មេសា ឆ្នាំ ២០១៤ ដោយសារ​បុរស​នេះ បាន​ចូល​ទៅ​លួច​លុយ របស់​លោក​សង្ឃ​នៅក្នុង​កុដិ វត្ត​ស្វាយ​អំ​ពារ ស្ថិតនៅ​ឃុំ​អង្កា​ញ់ ស្រុក​ព្រៃកប្បាស ខេត្តតាកែវ កាលពី​ថ្ងៃ​ទី ៣១ ខែ​មិនា ២០១៤ កាលពី​

វេលា​ម៉ោង ១១​និង​៣០ នាទី ពាក់កណ្តាល​អាធ្រា​ត ។​
 លោក ជុំ ឈឿន អធិការ​ស្រុក​ព្រៃកប្បាស បានឱ្យដឹងថា ជនសង្ស័យ​ឈ្មោះ ប៉ិច រស្មី ភេទ​ប្រុស អាយុ​២២​ឆ្នាំ រស់នៅ​ភូមិ​ស្នោ ឃុំ​ស្នោ ស្រុក​ព្រៃកប្បាស ខេត្តតាកែវ បាន​ចូល​ទៅ​លួច​លុយ​លោកសង្ឃ ចំនួន ១២​ម៉ឺន​រៀល ។ ខណៈពេល​ដែល​កំពុងតែ​ធ្វើ​សកម្មភាព​លួច ក៏​ត្រូវ​កូនសិស្សលោក និង​តាអាចារ្យ ចាប់បាន រួច​ប្រគល់​មក​ឱ្យ​ប៉ូលីស​ចាត់ការ​ទៅតាម​ច្បាប់ ។
​ជនសង្ស័យ​បាន​សារភាពថា រូបគេ​ពិតជា​បាន​លួច​លុយ របស់​លោក​សង្ឃ​ចំនួន ១២​ម៉ឺន​រៀល​ប្រាកដ​មែន ៕​

BonHok.Still043 BonHok.Still042