​រថយន្ត​ធុន​ធំ​បើក​បត់​មិន​ប្រយ័ត្ន​ជ្រុល​កិន​ម៉ូតូ​ស្កូ​ប​ពី​បណ្តាល​ឲ្យ​រង​ការខូចខាត​ទាំង​ស្រុក​សំណាង​មិនមាន​នាក់​របួស​

0

​ភ្នំពេញ​៖ នារី​ម្នាក់​បាន​រងរបួស​ស្រាល​ខណៈ​រួប​នាង​បាន​ជិះ​ម៉ូតូ​ស្កូ​ប​ពីមួយ​គ្រឿង​ចេញពី​រៀន​ក្នុង​បំណង​ត្រលប់ ទៅផ្ទះ​ត្រូវ​រថយន្ត​ធុន​ធំ​បើក​បត់​មិន​ប្រយ័ត្ន​ជ្រុល​បុក​និង​កិន​បណ្តាល​ឲ្យ​ម្ចាស់​ម៉ូតូ​ដួល​ខ្ទៀត​ចេញពី​ម៉ូតូ​រងរបួស​ស្រាល​ចំណែក​ម៉ូតូ​រង​ការ​ខូច​ទាំងស្រុង​។​
​ ​ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​២០​និង​៣០​នាទី​យប់ ថ្ងៃទី​៣០ ខែ​មិនា ឆ្នាំ​២០១៥ នៅ​ចំណុច​មុខ​ស្ថានីយ៍​ប្រេង​ឥ​ន្ទះ​សូគីម៉ិច តាម​បណ្តោយ​ផ្លូវ​វេ​ង​ស្រេង​កែង​ផ្លូវ​ណត​ប្រី​ត ស្ថិតក្នុង​សង្កាត់​ស្ទឹងមានជ័យ ខណ្ឌមានជ័យ​។​1
​ ​តាម​សាក្សី​នៅ​កន្លែងកើតហេតុ​បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ​គេ​បានឃើញ​នារី​ម្នាក់​ជិះ​ម៉ូតូ​ម៉ាក​ស្កូ​ប​ពី ពណ៌​ក្រហម ពាក់​ស្លាក​លេខ​ភ្នំពេញ​1BH-5426 ធ្វើដំណើរ​តាម​បណ្តោយ​ផ្លូវ​វេ​ង​ស្រេង ក្នុងទិសដៅ​ពី​កើ​តទៅ​លិច ខណៈ​មកដល់​ចំណុចកើតហេតុ​ស្រាប់​តែមាន​រថយន្ត​ធុន​ធំ​មួយគ្រឿង ពណ៌​ស្លែ ពាក់​ស្លាក​លេខ​ព្រះសីហនុ 3A-0667 ធ្វើដំណើរ​ស្រប​ទិស​គ្នា​ហើយ​បាន​បត់​ស្តាំ​ទៅ​ផ្លូវ​ណត​ប្រី​ត​ក៏​ជ្រុល​កិន​ម៉ូតូ​បណ្តាល​ឲ្យ​រង​ការខូចខាត​ទាំងស្រុង តែ​សំណាងល្អ​មិន​ម្ចាស់​ម៉ូតូ​ខ្ទៀត​ផុត​កង់​រថយន្ត​រងរ​បួស​ស្រាល​។​2
​ ​ជនរងគ្រោះ​ឈ្មោះ ផន ចន្ទ្រា ភេទ​ស្រី អាយុ​២៤​ឆ្នាំ ជា​និ​សិ​ត្ស​ឆ្នាំ​ទី ស្នាក់នៅ​ភូមិ​ត្រពាំង​ថ្លឹង សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ​។​​ក្រោយពេល​កើតហេតុ​ភាគី​ទាំងសងខាង​បាន​សម្រស​សម្រួល​គ្នា​ដោយ​ភាគី​ខាង​រថយន្ត​បង្ក​បានចេញ​ថ្លៃ​ខូចខាត​ទៅលើ​ម្ចាស់​ម៉ូតូ​ដើម្បី​បញ្ចប់រឿង​នៅ​កន្លែងកើតហេតុ​ដោយ​មិន​រំខាន​ដល់​សមត្ថកិច្ច​៕