​យុវជន​៣​នាក់​ជិះ​ម៉ូតូ​លឿន​ជ្រុល​បុក​រ៉ឺម៉ក​កង់​បី​ពីក្រោយ​បណ្តាល​ឲ្យ​រងរបួស​ធ្ងន់​ស្រាល​

0

​ភ្នំពេញ​៖ ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​មួយ​បង្កឡើង​ដោយសារតែ​យុវជន​៣​នាក់​ជិះ​ម៉ូតូ​សេ​១២៥ មួយគ្រឿង​ក្នុង​ល្បឿន​លឿន​ជ្រុល​បុក​រ៉ឺម៉ក​កង់​បី​ពីក្រោយ​ពេញទំហឹង​បណ្តាល​ឲ្យ​រងរបួស​ធ្ងន់​។​
​ ​ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​២១​និង​១០​នាទី​យប់ ថ្ងៃទី​៣០ ខែ​មិនា ឆ្នាំ​២០១៥ នៅតាម​បណ្តោយ​ផ្លូវ​៦០​ម៉ែត្រ ស្ថិតក្នុង​សង្កាត់​ចាក់អង្រែលើ ខណ្ឌមានជ័យ​។​
​ ​តាម​សាក្សី​នៅ​កន្លែងកើតហេតុ​បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ​គេ​បានឃើញ​បុរស​ម្នាក់​ជិះ​រ៉ឺម៉ក​កង់​បី​ដឹក​បន្លែ ក្នុង​បំណង​យកមក​លក់​នៅ​ផ្សារ​ដើម​គរ​ធ្វើដំណើរ​តាម​បណ្តោយ​ផ្លូវ​លេខ​៦០​2

ម៉ែត្រ​ក្នុងទិសដៅ​ពី​ត្បូង​ទៅ​ជើង​ខណៈ​មកដល់​ចំណុចកើតហេតុ​ស្រាប់តែ​យុវជន​៣​នាក់​ជិះ​ម៉ូតូ​សេ​១២៥​មួយគ្រឿង​ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​កំពង់ស្ពឺ 1B-7502 ធ្វើដំណើរ​ស្រប​ទិស​គ្នា ក្នុង​ល្បឿន​លឿន​ដោយ​ផ្លូវ​ង​ងឹ​ង​ផង​នោះ​ក៏​ជ្រុល​បុក​រ៉ឺម៉ក​កង់​បី​ពីក្រោយ ពេញទំហឹង​បណ្តាល​ឲ្យ​បោក​ខ្ទប់​និង​រ៉ឹ​ម៉ក​រងរបួស​ធ្ងន់​ទាំង​៣​នាក់ ចំណែក​ម៉ូតូ​រង​ការខូចខាត​យ៉ាងដំណំ​។​2 (1)
​ ​ក្រោយពេល​កើតហេតុ​ជនរងគ្រោះ​ត្រូវបាន​រថយន្ត​សង្គ្រោះ​ដឹក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ភ្លាម​ចំណែក​ម៉ូតូ​និង​រ៉ឺម៉ក​កង់​បី​សមត្ថកិច្ច​បានធ្វើការ​វាស់វែង​យកទៅ​រក្សាទុក​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌមានជ័យ​ដើម្បី​រងចាំ​ដោះស្រាយ​ពេល​ក្រោយ​៕1 1 (1) 4