​យុវជន​២​នាក់​ជិះ​ម៉ូ​តូប​ញ្ជ្រា​ស់​ផ្លូវ​ជ្រុល​បុក​ម៉ូតូ​មួយគ្រឿង​ទៀត​របួសធ្ងន់​ស្រាល​៤​នាក់​

0

​ភ្នំពេញ​៖ មនុស្ស​ចំនួន​៤​នាក់​បាន​រងរបួស​ធ្ងន់​ស្រាល​ដោយសារ​ពួកគេ​ជិះ​ម៉ូតូ​២​គ្រឿង​ជ្រុល​បុក​គ្នា​ពេញទំហឹង កលា​ពី​វេលា​ម៉ោង​១២​និង​៤០​នាទី​រំលង អា​ធ្រា​ត ឈានចូល​ថ្ងៃទី​៣១ ខែ​មិនា ឆ្នាំ​២០១៥ នៅ​ចំណុច​មុខ​អគ្គនិ​យក​ដ្ឋា​ន​កសិកម្ម តាម​បណ្តោយ​ផ្លូវ​លេខ​២៧១ ស្ថិតក្នុង​សង្កាត់​ទឹកល្អក់​ទី​២ ខណ្ឌទួលគោក​។​
​ ​យោងតាម​សាក្សី​នៅ​កន្លែងកើតហេតុ​បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ​គេ​បានឃើញ បុរស​២​ជិះ​ម៉ូតូ​វីវ៉ា​មួយគ្រឿង​ពណ៌ ក្រហម ពាក់​ស្លាក​លេខ​បាត់ដំបង​1C-7141 ធ្វើដំណើរ​តាម​បណ្តោយ​ផ្លូវ​លេខ​២៧១ ក្នុងទិសដៅ​ពី​ត្បូង​ទៅ​ជើង ខណៈ​មកដល់​ចំណុចកើតហេតុ​ស្រាប់​តែមាន​យុវជន​២​នាក់ ជិះ​ម៉ូតូ​មួយគ្រឿង ម៉ាក​សេ​១២៥ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​ភ្នំពេញ​1CN-32974

ធ្វើដំណើរ​ក្នុងទិសដៅ​ប​ញ្ជ្រា​ស់​ផ្លូវ ល្បឿន​លឿន​បាន​ជ្រុល​បុក​ម៉ូតូ​វីវ៉ា​ចំ​ពីមុខ​ពេញទំហឹង បណ្តាល​ឲ្យ​រងរបួស​ធ្ងន់​និង​ស្រាល ចំណែក​ម៉ូតូ​រង​ការខូចខាត​យ៉ាងដំណំ​។​
​ ​ក្រោយពេល​កើតហេតុ​ភាគី​ទាំងសងខាង​បានធ្វើការ​សម្របសម្រួល​គ្នា​ដោយ​ភាគី​ខាង​ម៉ូតូ​បង្ក​ព្រម​ចេញថ្លៃ​ខូចខាត​ទៅលើ​ជនរងគ្រោះ​ចំនួន​៦០​ដុល្លារ​ដើម្បី​បញ្ជ​ប់​រឿង​នៅ​កន្លែងកើតហេតុ​៕3