ភ្នំពេញ៖ ក្រុមជនសង្ស័យ៦នាក់ជិះម៉ូតូមិនស្គាល់ម៉ាក២គ្រឿងប្រដាប់ដោយកាំភ្លើងខ្លីមួយដើមបានធ្វើសកម្មភាពភ្ជង់ប្លន់យកម៉ូតូសេ១២៥សេរីឆ្នាំ២០១៥ពីបុរសម្នាក់ឌុបនារីម្នាក់ហើយគេចខ្លួនបាត់ដោយសុវត្តភាពខណៈដែលជនរងគ្រោះជិះម៉ូតូមកពីជូនមិត្តភ័ក្កឡើងយន្តហោះពោធិ៍ចិនតុង។
ហេតុការណ៍នេះបានកើតឡើតកាលពីវេលាម៉ោង១២និង១០នាទីរំលងអាធ្រាតឈានចូលថ្ងៃទី៣១ ខែមិនា ឆ្នាំ២០១៥ នៅចំណុចមុខវត្តអង់តាមេញ តាមបណ្តោយផ្លូវ២០០៤ ស្ថិតក្នុងសង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ ។
យោងតាមការៀបរាប់ពីជនរងគ្រោះដោយសុំមិនបញ្ចេញឈ្មោះបានឲ្យដឹងថា នៅមុនពេលកើតហេតុរួបគេមិត្តភ័ក្ក៣នាក់ទៀតជិះម៉ូតូ២គ្រឿងមួយគ្រឿងម៉ាកវេវ ពណ៌ខ្មៅ ជិះគ្នា២នាក់(ស្រីម្នាក់ប្រុសម្នាក់)និងមួយគ្រឿងទៀតម៉ាសសេ១២៥សេរីឆ្នាំ២០១៥ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ ៨០៦០ (ស្រីម្នាក់ប្រុសម្នាក់) ដែលទើបតែមកពីជួនមិត្តភ័ក្កឡើងយន្តហោះនៅពោធិ៍ចិនតុងអន្តរាជាតិ ហើយត្រលប់មកវិញក្នុងបំណងត្រលបទៅផ្ទះវិញ ខណៈមកដល់
ចំណុចមុខវត្តអង់តាមេញ ស្រាប់តែលេចមុខជនសង្ស័យចំនួន៦នាក់ ជិះម៉ូតូមិនស្គាល់ម៉ាក២គ្រឿង ប្រដាប់ដោយកាំភ្លើងខ្លីមួយដើម បានជិះមកក្បែរហើយដក់កាំភ្លើងពីចង្កោះភ្ជង់ឲ្យរួបគេឈប់ម៉ូតូ។បន្ទាប់មកជនសង្ស័យក៏បានដណ្តើមយកម៉ូតូមួយគ្រឿងម៉ាកសេ១២៥មួយគ្រឿងនាំគ្នាជិះគេចខ្លួនបាត់ស្រមោល ដោយទុកមិនបានយកម៉ូតូវេវទៅទេ។
ក្រោយពេលកើតហេតុជនរងគ្រោះបានជិះម៉ូតូទៅប្តឹងសមត្ថកិច្ចដើម្បីដាក់ពាក្យបណ្តឹងនិងកំណត់មុខសញ្ញាតាមចាប់ជនសង្ស័យយកមកដាក់ទោសតាមផ្លូវច្បាប់ ៕



































