អាវុធហត្ថ​បន្ទាយ​ឃាត់ខ្លួន​ជនជាតិ​វៀតណាម​នាំ​បន្តោង​រូប​ព្រះ​រាប់ពាន់​ចូល​កម្ពុជា​

0

​ ​បន្ទាយមានជ័យ ៖ បុរស​ដែលជា​ជនជាតិ​វៀតណាម​ម្នាក់​ត្រូវបាន​កម្លាំង​កងរាជអាវុធហត្ថ​ខេត្តបន្ទាយមានជ័យ​ធ្វើការ​ឃាត់ខ្លួន​បន្ទាប់ពី​បាន​នាំយក​បន្តោង​រូប​ព្រះ និង​បដិមាករ ចំនួន​រាប់ពាន់ ចូល​កម្ពុជា កាលពី​ថ្ងៃទី​៣០ មីនា ២០១៥ ត្រង់ចំនុច​ភូមិ​-​សង្កាត់​-​ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។​
​ ​លោក ឱ បូ​រិន្ទ មេបញ្ជាការ​អាវុធហត្ថ​ខេត្តបន្ទាយមានជ័យ​បានអោយដឹងថា បុរស​ជនជាតិ​វៀតណាម​ខាងលើ​មាន ឈ្មោះ វៀង ជិ​ថា​ន់ អាយុ​៤២​ឆ្នាំ បាន​នាំ​បន្តោង​រូប​ព្រះ និង​បដិមាករ​តូច ៗ រាប់ពាន់ ពី​ប្រទេស​ថៃ​ចូល​កម្ពុជា ក្នុង​គោលបំណង​យកទៅលក់​នៅ​ប្រទេស​វៀតណាម ហើយ​ត្រូវបាន​កម្លាំង​អាវុធហត្ថ​ក្រុង​ប៉ោយប៉ែត​ដឹកនាំ​ដោយ​លោក​អនុ​សេនីយ៍​ឯ ជា ដា មេបញ្ជាការ​អាវុធ​ក្រុង​ប៉ោយប៉ែត ។IMG-20150330-WA0018
​ ​ជាមួយនិង​ការឃាត់ខ្លួន​នេះ​ផងដែរ​លោក យ៉ុង តាំង​គួ​យ ប្រធាន​មន្ទីរ​វប្បធម៌​ខេត្តបន្ទាយមានជ័យ ក៏បាន​ធ្វើការ​ណែនាំ​ជនជាតិ​វៀតណាម​ខាងលើ​ថា បដិមាករ ដែល​គេ​នាំចូល​នេះ​វា​ខុសពី​រចនាបទ បដិមាករ​កម្ពុជា ហើយ​ច្បាប់​គឺ​មិន​អនុ​ញ្ញ​ត​អោយ​ធ្វើការ​នាំចូល​នោះទេ ។​ ​ក្រោយ​ឃាត់ខ្លួន និង​ធ្វើ​ការណែនាំ​ជនជាតិ​វៀតណាម​រូបនេះ​ត្រូវបាន​ដោះ​លេង​អោយ​ត្រលប់​ទៅ​ប្រទេស​វិញ ៕IMG-20150330-WA0016