​សមត្ថកិច្ច​ប៉ូលីស​បន្ទាយមានជ័យ​ឃាត់ខ្លួន​ជនសង្ស័យ​១៨​នាក់​ពីបទ​ជួញដូរ​និង​ប្រើប្រាស់​គ្រឿងញៀន​

0

​ ​បន្ទាយមានជ័យ​៖ ក្នុង​ថ្ងៃ​តែ​១​ជនសង្ស័យ​ចំនួន​១៨​នាក់ ត្រូវបាន​កម្លាំង​សមត្ថកិច្ច​ប៉ូលីស​នៃ​ស្នងការ​នគរបាល​ខេត្តបន្ទាយមានជ័យ ធ្វើការ​ឃាត់ខ្លួន​ដោយ​ចោត​ប្រកាន់​ពីបទ ជួញដូរ​និង​ប្រើប្រាស់​គ្រឿង ក្នុង​២​ករណី​ផ្សេងគ្នា កាលពី​ថ្ងៃទី ៣០ មីនា ២០១៥ ។
​ ​លោក ធិ​ន ស៊ិន​ដេ​ត នាយការិយាល័យ​ប្រឆាំង​គ្រឿងញៀន​នៃ​ស្នងការ​នគរ​បា​ខេត្តបន្ទាយមានជ័យ​បានអោយដឹងថា ដោយ​ទទួលបាន​ផែនការ​ពី​លោក ឧ​ត្ត​ម​សេនីយ៍ អាត់ ខែម ស្នងការ​នគរបាល​ខេត្តបន្ទាយមានជ័យ​លើ​បញ្ហា​គ្រឿងញៀន ទើប​កម្លាំង​ជំនាញ​សហការ​ជាមួយ​អធិការ​គ្រប់​ស្រុក​ក្រុង​ធ្វើការ​ស្រាវជ្រាវ រហូត​ឈានដល់​ការបង្ក្រាប់​ករណី​គ្រឿងញៀន​image8

ចំនួន​២ ដែល ករណី​ទី​១​កម្លាំង​ជំនាញ​ប្រឆាំង​គ្រឿងញៀន​បាន​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​១៧​នាក់ ដែល​៧​នាក់​មាន​គ្រឿងញៀន​ជាប់​ខ្លួន និង​វត្ថុតាង​រួមមាន ម្សៅ​ក្រាម​ពណ៌​សរ​ថ្លា​ចំនួន​២៣​កញ្ចប់​តូច ម៉ូតូ​ចំនួន​៦​គ្រឿង និង​សំភារៈ​ជក់​គ្រឿងញៀន​មួយចំនួន នៅក្នុង​ផ្ទះសំណាក់​ថ្ម​ពេជ្រ ស្ថិត​ក្នុ​ភូមិ​គាប សង្កាត់​ទឹកថ្លា ក្រុង​សិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ។ ករណី​ទី​២ កំលាំង​image9

នគរបាល​ជំនាញ​ព្រហ្មទណ្ឌ​នៃ​អធិការដ្ឋាន​ស្រុក​មង្គល​បូរី​បាន​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ និង​វត្ថុតាង​មាន ម្សៅ​ក្រាម​ពណ៌​សរ​ថ្លា ១​ថង់​តូច ទូរស័ព្ទដៃ​១​គ្រឿង ម៉ូតូ​១​គ្រឿង ហើយ​ការឃាត់ខ្លួន​នេះ​ធ្វើឡើង​នៅក្នុង​ភូមិ​ជំទាវ ឃុំ​ឬ​ស្សី​ក្រោក ស្រុក​មង្គល​បូរី ខេត្តបន្ទាយមានជ័យ ។image5
​ ​លោក​បន្តថា ក្នុងចំណោម​ជនសង្ស័យ​ទាំង​១៨​នាក់​មាន​៨​នាក់​ត្រូវបាន​កសាង​សំនុំរឿង​បញ្ជូនទៅ​តុលាការ រីឯ​១០​នាក់​ផ្សេងទៀត​នឹងធ្វើ​ពិសោធន៍​ទៅលើ​ទឹកនោម​បើ​រកឃើញថា មាន​សារធាតុ​ញៀន​ក្នុង​ខ្លួន​នឹងត្រូវ​បញ្ជូនទៅ​តុលាការ​ដូចគ្នា ៕image2
​ ​ ​ ​ ​ ​