(ឧត្តរមានជ័យ)ប្រជពលរដ្ឋរស់នៅភូមិបាត់ត្កាវ ឃុំចុងកាល់ ស្រុកចុងកាល់ ខេត្តឧត្តរមានជ័យ កើតទុកមិនសុខចិត្តព្រោះលោកវុន ប៊ុន ធឿន នាយសង្កាត់រដ្ឋបាលព្រៃឈើ ចុងកាល់ បានបោះដំរាយចូលមកក្នុងដីរបស់ពួកគាត់ជាច្រើនម៉ែត្រ ដែលដីនោះបានអាស័យផលជាច្រើនឆ្នាំមកហើយ។ប្រជាពលរដ្ឋឈ្មោះធិក រាត្រី ភេទស្រីអាយុ៣៩ឆ្នាំរស់នៅភូមិ ឃុំ ខាងលើបានឲ្យកម្ពុជាថ្មីដឹងថា កាលពីឆ្នាំ២០១៤នាយសង្កាត់រដ្ឋបាលព្រៃឈើចុងកាល់ឈ្មោះវុន ប៊ុន ធឿននោះបាននាំកម្មករទៅដកដំឡូងមីរបស់គាត់ចោល អស់ចំនួន៩រងរួចម្តងទៅហើយ គាត់មិនបានប្តឹងអ្វីនោះទេ រហូតមកដល់ចុងខែមិនា ឆ្នាំ២០១៥ ស្រាបតែលោកវុន ប៊ុន ធឿន នាយ
សង្កាត់រដ្ឋបាលព្រៃឈើចុងកាល់ បានយកដំរាយមកបោះរំលោភលើដីរបស់គាត់ជាច្រើនម៉ែត្រដែលបានភ្ជួររាស់បំរុងដាំដំឡូងមីនោះ ហើយនៅពេលបងស្រីទៅហាមឃាត់មិនឲ្យបោះបង្គូលដំរាយចូលដីរបស់គាត់ក៏មានការប្រកែកគ្នា ជេគ្នាយ៉ាងតឹងសសៃក.ហើយលោកមេព្រៃសង្កាត់រដ្ឋបាលព្រៃឈើចុងកាល់ឈ្មោះវុន ប៊ុន ធឿន នោះនៅតែបំពានចូលមកលើដីរបស់គាត់ទៀត។រួចហើយបងស្រីឈ្មោះធិក រាត្រី ជាប្រជាពលរដ្ឋបានបន្តទៀតថា បងស្រីបាន
តេទូរស័ព្ទទៅប្តឹងលោកអភិបាលស្រុកចុងកាល់និងលោកស ថា វី អភិបាលនៃគណះអភិបាលខេត្តឧត្តរមានជ័យ ដើម្បី ឲ្យបានជ្រាប ពីរឿងលោកនាយសង្កាត់រដ្ឋបាលព្រៃឈើចុងកាល់ ឈ្មោះវុន ប៊ុន ធឿន ដែលបានរំលោភយកដីរបស់គាត់នោះ។លោកមេភូមិឈ្មោះសៀន សឿននិងលោកមេឃុំចុងកាល់ឈ្មោះកូយ វណ្ណា បានឲ្យដឹងតាមទូរស័ព្ទថា ទាក់ទិនទៅនិងការរំលោភយកដីរបស់នាយសង្កាត់រដ្ឋបាលព្រៃឈើចុងកាល់ឈ្មោះវុន ប៊ុន ធឿន
នោះដោយគេមកវាស់វេដីធ្លី នៅចំការនោះ មិនបានហៅគូភាគ្គីដែលនៅជាប់ព្រំដីគ្នាមកវាស់វេនោះទេ សូម្បីតែអាជ្ញាធរភូមិនិងឃុំមិនដឹងផង ដែលគេនាំគ្នាមកវាស់វេដីធ្លីស្ងាត់ៗតែគ្នាគេប៉ុណ្ណោះ។ហើយតាមការអះអាងរបស់លោកមេភូមិនិងលោកមេឃុំចុងកាល់បានបន្តទៀតថា ការដែលមានប៉ុញ្ហាដីធ្លីនោះ មានជាច្រើនកន្លែងទៀតដោយប្រជាពលរដ្ឋនៅតំបន់នោះ មិនហ៊ានមាត់ ក ខ្លាចគេយកដីអស់ខានធ្វើស្រែចំការ។លោកវុន ប៊ុន ធឿន នាយសង្កាត់រដ្ឋបាលព្រៃឈើចុងកាល់ បានឲ្យដឹងថានៅថ្ងៃទី២៥លោកអុិន បញ្ញាបានប្រាប់ឲ្យប្អូនរ៉ាតហៅប្អូនវ៉ាន់ទៅជួបគ្នាដើម្បីទៅវាស់ព្រំដីដែលនៅជាប់គ្នាហើយពេលនោះល្ងាចជ្រុល លុះដល់ព្រឹកឡើង
ថ្ងៃទី២៦ខែមិនាឆ្នាំ២០១៥នៅម៉ោង១០និង៣០នាទី ប្អូនវ៉ាន់បានទូរសព្ទ័ហៅលោកអុិន បញ្ញាមកជួបគ្នានៅចំណុចព្រំដីដែលកើតហតុ លុះដល់ម៉ោង១១និង១៥នាទី ខែ ឆ្នាំដដែលបានលោកអុិន បញ្ញា មកដល់ហើយបានជជែកគ្នាយ៉ាងតឹងសសៃដាក់គ្នា ហើយលោកវរសេនីយ៍ទោអិុន បញ្ញាបានប្រមាថរកបាញ់ប្អូនវ៉ាន់និងកម្មករបំបាក់ជើង.ហើយទូរសព្ទ័ហៅកំលាំងចំនួនបួនទៅប្រាំនាក់នៅពេលនោះប្អូនវ៉ាន់និងកម្មករបើករថយន្តចេញទៅថ្លឹងដំឡូងមីលុះមកដល់ពាក់កណ្តាលផ្លូវ លោកអិុន.បញ្ញាបានបើករថយន្តពីក្រោយហើយបានវ៉ារថយន្ត
ប្អូនវ៉ាន់ ទៅឈប់ពីខាងមុខរថយន្តប្អូនវ៉ាន់ ហើយបានយកទូរសព្ទ័ថតកម្មករដែលឈរនៅលើរថយន្តបានស្រែកជេប្អូនវ៉ាន់និងរកវាយកម្មករ ហើយលោកអិុន បញ្ញា បានស្រែកថា អាញមិនជៀសទេពួកឯងបើកវាងទៅ។ទាក់ទិនជំលោះដីធ្លីខាងលើនេះ កម្ពុជាថ្មីសូមការបំភ្លឺពីលោកវរសេនីយ៍ទោអុិន បញ្ញា នៅកងពលលេខ៤១ ត្រូវជាប្តីបងស្រីធិក រាត្រីបានឲ្យដឹងថា ការដែលលោកវុន ប៊ុន ធឿន នាយសង្កាត់រដ្ឋបាលព្រៃឈើចុងកាល់ថា រូបលោកអិុន បញ្ញា
ប្រមាថរកបាញ់បាក់ជើងនោះមិនម៉ែនជាការពិតនោះទេ នោះជារឿងប្រឌិថ នៅពេលនោះរូបលោកអិុន បញ្ញាមានតែម្នាក់ឯង ហើយនៅក្នុងដៃគ្មានអ្វីទាំងអស់ ហើយចំណែកកូនចៅរបស់លោកវុន ប៊ុន ធឿននាយសង្កាត់រដ្ឋបាលព្រៃឈើចុងកាល់ ដែលមានគ្នា៥ទៅ៦នាក់ដែលមានកាំបិតបាន ចុះពីលើរថយន្តមករករឿងលោកអុិន បញ្ញា ហើយលោកអុិន បញ្ញា
បានដកទូរស័ព្ទតេហៅសមត្ថកិច្ចប៉ូលិសមកដើម្បីជួយអន្តរាគមន៍ ដល់រូបលោកដែលនៅកណ្តាលព្រៃតែម្នាក់ឯង។ហើយលោកវរសេនីយ៍ទោអិុន បញ្ញា បានបន្តទៀតថា កាលដែលរូបលោកបានវ៉ារថយន្តទៅឈប់ពីខាងមុខរថយន្តឈ្មោះវ៉ាន់នោះ រូបលោកចង់ថតរូបកម្មករដែលនៅលើរថយន្តនោះដើម្បីទុកធ្វើជាវត្ថុតាងទៅថ្ងៃក្រោយខ្លាចមានរឿងអ្វីនៅថ្ងៃក្រោយជា យថាហតុ៕



































