ខេត្តបន្ទាយមានជ័យមន្ត្រីនគរបាលតាមបណ្តាប៉ុស្តិ៍នៃអធិការដ្ឋាននគរបាលក្រុងសិរីសោភ័ណខេត្តបន្ទាយមានជ័យកាលពីព្រឹកថ្ងៃទី៣០ខែមីនា ឆ្នាំ២០១៥បានបន្តចែកអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរជូន ប្រជាពលរដ្ឋនៅក្នុងក្រុងសិរីសោភ័ណដើម្បីឲ្យពួកគាត់យកទៅប្រើប្រាស់ជាផ្លូវការក្នុងជីវភាព ។មន្ត្រីនគរបាលក្រុងសិរិសោភ័ណបានឲ្យដឹងថាប៉ុស្តិ៍នគរបាលរដ្ឋបាលទឹកថ្លាបានចុះប្រគល់អត្តសញ្ញាណប័ណ្ណដល់ផ្ទះប្រជាពលរដ្ឋ5នាក់ស្រី 3 នាក់និងប៉ុស្តិ៍នគរបាលរដ្ឋបាលភ្នៀតបានចុះប្រគល់អត្តសញ្ញាណប័ណ្ណដល់ផ្ទះប្រជាពលរដ្ឋ3នាក់ស្រីម្នាក់។តាមមន្ត្រីនគរបាលរូបនេះដោយមានការណែនាំពីសំណាក់លោកអាត់ខែមស្នងការ
នគរបាលខេត្តបន្ទាយមានជ័យស្តីអំពីការខិតខំ ធ្វើអត្តសញ្ញាណប័ណ្ណជូនប្រជាពលរដ្ឋនៅតាមមូលដ្ឋានឲ្យបានគ្រប់ៗគ្នានោះនគរបាលតាមក្រុងស្រុកបានចុះទៅធ្វើជាបន្តបន្ទាប់និងលោកក៏ធ្វើការអំពាវនាវដល់ប្រជាពលរដ្ឋទាំងឡាយណាដែលមានអាយុគ្រប់សូមមកថតរូបដើម្បី
អត្តសញ្ញាណប័ណ្ណឲ្យបានគ្រប់គ្នា។ជាមួយគ្នានេះដែរនៅចំពោះ មុខប្រជាពលរដ្ឋ ដែលមកទទួលយកអត្តសញ្ញាណប័ណ្ណ ខាងលើនេះមន្ត្រីនគរបាលក្រុងសិរីសោភ័ណបានផ្ដាំផ្ញើឱ្យប្រជាពលរដ្ឋត្រូវថែរក្សាឱ្យបានល្អពីព្រោះវាមានសារប្រយោជន៍ ហើយបើបាត់ឬខូចខាតដោយប្រការណាមួយត្រូវរាយការណ៍ ទៅអាជ្ញាធរ និងមន្ដ្រីនគរបាល មូលដ្ឋានធ្វើជូនវិញ៕




































