​​អាជ្ញាធរ​ខេត្តកំពង់ធំ​រៀបចំ​តុបតែង​កែលំអរ​សោ​ភ័ព​ភាព​សំអាត​បរិស្ថាន​ក្រុង​ស្ទឹងសែន

0

​កំពង​ធំៈ ក្រោម​ការយកចិត្តទុកដាក់ ពី​សំណាក់ ឯកឧត្តម អ៊ុត សំអន អភិបាលខេត្ត​កំពង់ធំ បាន​ផ្តោត​សារៈសំខាន់​ទៅលើ​ផ្នែកអនាម័យ ទីក្រុង​ស្អាត មាន​អានា​ម័​យ​ល្អ និង​ជម្រុញ​ឲ្យ​មន្ត្រីរាជការ អង្គការ​សង្គម​ស៊ីវិល កងកម្លាំងប្រដាប់អាវុធ សិស្សានុសិស្ស ចូលរួម​សំអាត​បរិស្ថាន ដើម្បី​លើកកម្ពស់​សោភ័ណភាព​ក្រុង​ស្ទឹងសែន ក៏ដូចជា​ការត្រៀម​អបអរសាទរ ក្នុង​ពិធីបុណ្យ​ចូលឆ្នាំ ប្រពៃណី​ខ្មែរ ដែល​កំពុងតែ​រំកិល​ខិត​មក​យ៉ាង​ឆាប់​ខាងមុខនេះ​។​
​សកម្មភាព​ការធ្វើ​ពលកម្ម​នេះ ដោយមាន​ការចូលរួម​កម្លាំង ពី​សំណាក់​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់ធំ ចំនួន ជាង​២០០​នាក់ បូករួម​នឹង​កម្លាំង​អាជ្ញាធរ​ក្រុង និង​កម្លាំង​អធិការ​ក្រុង​ស្ទឹងសែន ប្រជា​ការពារ ព្រមទាំង​សិស្ស ប្រជាពលរដ្ឋ ជាង​៦០០​នាក់ ចូលរួម​ក្នុង​អត្តពលកម្ម​នេះ តែ​ដោយឡែក​នៅតាម​មន្ទីរ​អង្គរ​ភាព គ្រប់​ស្ថាប័ន បាននាំគ្នា​ប្រ​រ​ព្វ​ពិធី​អត្ត​ព​កម្ម​នៅតាម​មុខ​មន្ទីរ​រាងៗ​ខ្លួន ។​Image23
​ឯកឧត្តម ឧ​ត្ត​ម​សេនីយ៍​ត្រី សោម ស៊ុន មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់ធំ បាន​ឲ្យ​ដឹងថា កា​ដឹកនាំ​កម្លាំង​មកជួយ​សំអាត​បរិស្ថាន​នេះ គឺជា​ការផ្សាភ្ជាប់​នូវ​ចំណង​សាមគ្គី រវាង​អាជ្ញាធរ​ក្រុង អាជ្ញាធរខេត្ត និង​មន្ត្រី​អង្គការ​សង្គម​ស៊ីវិល ដើម្បី​បំផុស​ចលនា​មហាជន ទូទាំង​ខេត្តកំពង់ធំ ចូលរួម​សំអាត​នូវ​បរិស្ថាន​មុខផ្ទះ​របស់ខ្លួន ម្យ៉ាងទៀត​នោះ​មន្ត្រី​នៃ​កងយោធពល​ខេមរៈភូមិន្ទ គឺជា​កម្លាំង​អន្តរាគមន៍​របស់​ខេត្ត បាន​ត្រៀម​ចូលរួម​គ្រប់​សកម្មភាព ទាំង​ការថែរក្សា អភិរក្ស និង​បង្ក្រាប​បទល្មើស និង​ចូលរួម​សហការ​គ្រប់​សកម្មភាព​របស់​ខេត្ត ជាពិសេស​វិញ​នោះ ថ្ងៃ​ចូលឆ្នាំថ្មី​បាន​និង​រំកិល​មក ប្រជា​ប្រុស​ស្រី ក្នុង​ទឹកដី​ខេត្តកំពង់ធំ រីករាយ​ទទួល ភ្ញៀវ​ជាតិ និង​អន្តរជាតិ មក​កំសាន្ត​ខេត្តកំពង់ធំ​នេះ​។​Image16
​លោក ហុក រិ​ន អភិបាលក្រុង​ស្ទឹងសែន បាន​ឲ្យ​ដឹងថា កម្លាំងប្រដាប់អាវុធ និង​អាជ្ញាធរ ក្រុង ខេត្ត និង​ព្យាយាម​កាត់បន្ថយ​ទំលាប់​ចាស់​របស់​ប្រជាពលរដ្ឋ ជាពិសេស​នៅតាម​មុខផ្ទះ​របស់គាត់ ឲ្យ​មានការ​ថែរក្សា នូវ​អនាម័យ ដើម្បី​ជួយ​គ្នា​គិត ជួយ​គ្នា​ធ្វើ ជួយ​គ្នា​សំអាត ដើម្បី​សុខភាព អានា​ម័​យ ក៏ដូចជា​ការលើកកម្ពស់ សោភ័ណភាព​មុខមាត់ ក្រុង​ស្ទឹងសែន ក្នុង​ពិធីបុណ្យ​ចូលឆ្នាំ និង​ការចូល​រួមសហការ​នៃ គឺ​ត្រូវបាន​ចាប់​អនុវត្ត​ជា​រៀងរហូត ស្របតាម​គោលនយោបាយ​របស់​រាជ​រដ្ឋាភិបាល និង​ក្រសួងទេសចរណ៍ ផងដែរ​។​Image17 Image18 Image19 Image15 Image20 Image13 Image14
​ដោយ ប៊ុន រដ្ឋា