​រថយន្ត​ដឹកឈើ​ផ្ទះ​ចាស់​មួយគ្រឿង​ត្រូវបាន​កម្លាំង​គណៈបញ្ជាកា​រ​ស្រុក​អន្លង់វែង​ជំរិត​ទារលុយ​៤​ពាន់​ដុល្លា​សម្រួល​គ្នា​នៅសល់​១៤៥០​ដុល្លា​

0

​ខេត្ត​ឧ​ត្ត​រ​មានជ័យ​៖ ម្ចាស់​រថយន្ត​ដឹកឈើ​ផ្ទះ​ចាស់​មួយគ្រឿង​បាន​រាយការណ៍​ថា គាត់​បាន​ស៊ីឈ្នួល​ដឹកឈើ​ផ្ទះ​ចាស់​ចេញពី​ស្រុក​ត្រពាំង​ប្រាសាទ​ឆ្ពោះទៅ​ខេត្តតាកែវ ដោយ​ធ្វើដំណើរ​តាម​បណ្ដោយ​ផ្លូវជាតិ​RP174​ឆ្លងកាត់​ស្រុក​អន្លង់វែង​នៅវេលា​ម៉ោង​៤​ទៀបភ្លឺ​យប់​ថ្ងៃទី​២៩​ខែមីនា ឆ្នាំ​២០១៥ មកដល់​ចំនុច​ផ្លូវ​លេខបូក​ក្នុងភូមិ​ថ្លែង​ពណ៌ ឃុំ​ត្រពាំង​ព្រៃ ស្រុក​អន្លង់វែង​ត្រូវបាន​កម្លាំង​គណៈបញ្ជាកា​រ​ឯកភាព​ស្រុក​ដែលមាន​កម្លាំង​សមត្ថកិច្ច​ចំរុះ​ជំរិត​ទារលុយ​ពី​រូបគាត់​ចំនួន​៤​ពាន់​ដុល្លា ។ ពី​ម៉ោង​៤​ទៀបភ្លឺ​រហូតដល់​ម៉ោង​៩/៣០​នាទី​ព្រឹក​ថ្ងៃទី​៣០​ទើប​កម្លាំង​គណៈបញ្ជាកា​រ​ឯកភាព​ស្រុក​ព្រម​ទទួល​យកលុយ​ចំនួន​១៤៥០​ដុល្លា​ជា​ថ្នូរ​ក្នុងការ​ដោះលែង​រថយន្ត​។​20150331_001046
​ម្ចាស់​រថយន្ត​ដឹកឈើ​ផ្ទះ​ចាស់​ត្រូវបាន​គេ​ស្គាល់ឈ្មោះ ចាន់ ថុល ភេទ​ប្រុស អាយុ​៣៦​ឆ្នាំ រស់នៅក្នុង​ភូមិ​ចំបក់ ឃុំ​អង្កាញ់ ស្រុក​ត្រាំ​ង ខេត្តតាកែវ បើកបរ​រថយន្ត​ម៉ាក ហ៊ីយ៉ាន់ដាយ មិន​ស្គាល់​ស្លាក​លេខ ដឹកឈើ​ផ្ទះ​ចាស់​ចំនួន​១២​ម៉ែត្រ​គីប ដែល​ស៊ីឈ្នួល​ដឹក​អោយគេ​ក្នុងតម្លៃ​៣​លាន​រៀល​។ នៅ​យប់​ថ្ងៃទី​៣០​ខែ ឆ្នាំ​ដដែល កម្លាំង​គណៈបញ្ជាការ​ឯកភាព​ស្រុក​អន្លង់វែង បាន​កាក់​ស្ទាក់​រថយន្ត​ម៉ាក ហ៊ីយ៉ាន់ដាយ មួយគ្រឿង​ផ្សេងទៀត​ដែលមាន​ផ្ទុក​វ័ល្ល​ផ្ដៅ​ប្រគល់​20150330_235755

អោយទៅ​ជំនាញ​រដ្ឋា​បាល​ព្រៃឈើ​ស្រុក​អន្លង់វែង ដោយ​មិនមាន​ការត្រួត​ពិ​និ​ត្រ​ទៅលើ​ឯកសារ​ពាក់ព័ន្ធ​ធ្វើ​តាមតែ​អំពើ​ចិត្ត​ប្រើប្រាស់​អំណាច​ខុស​គោលដៅ ដែល​ធ្វើអោយ​ប្រជាពលរដ្ឋ​ស្លូតត្រង់​ដែល​ប្រក​បរបរ​សុចរិត​រងគ្រោះ​ជា​រៀងរាល់ថ្ងៃ​។​
​ក្រោយពី​មានការ​ផ្លាស់ប្ដូរ​ចូលកាន់​តំណែង​អភិបាលស្រុក​អន្លង់វែង​ថ្មី​គេ​ឃើញ​មាន​សកម្មភាព​កង​ត្រូល​ជជុះ ពី​សំណាក់​ស្ថាប័ន​ពាក់ព័ន្ធ​និង​កងកម្លាំង​គណៈបញ្ជាកា​រ​ឯកភាព​ស្រុក​មានការ​កើនឡើង​នៃ​ភាពអណាធិបតេយ្យ​ដោយមាន​ការឃាត់ទុក​និង​គំរាមកំហែង​ជំរិត​ទារលុយ20150330_235709

នៅតាម​ដងផ្លូវ​យ៉ាង​ចាស់ដៃ​ព្រៀបដូចជា​ក្រុម​ចោរកម្ម​។ ពីព្រោះ​សកម្មភាព​នៃ​ការដឹកជញ្ជូន​បទល្មើស​ព្រៃ​ឈ‌ើ​អត់​ច្បាប់​កើតមាន​គក្រឹកគក្រេង​ជា​រៀងរាល់ថ្ងៃ​របស់​មេ​ឈ្មួញ​បែរជា​គ្មាន​វិធានការ​បង្ក្រាប រីឯ​ប្រជាពលរដ្ឋ​គ្មាន​ខ្សែរ​គ្មាន​វ័ល្ល​នាំគ្នា​ទៅ​ជំរិត​ធ្វើបាប​គ្មាន​ស្រណោះ​អាសូរ​។​
​លោក ឳ​ជិន វីរៈ​យុទ្ធ អភិបាលស្រុក​អន្លង់វែង​បានអោយដឹង​តាម​ទូរស័ព្ទ​ថា ពាក់ព័ន្ធ​និង​រឿង​20150331_001039

លុយកាក់​ខាងលើ​គឺ​លោក​បានទទួល​ពត៌មាន​ដែរ តែ​មិនទាន់បាន​បំភ្លឺរ​ព្រោះ​ជាប់​ប្រជុំ​នៅ​ភ្នំពេញ​ហើយ​នេះ​ជាការ​ព្រមព្រៀងគ្នា​បញ្ចប់​រឿង​នៅ​និង​កន្លែង​អស់ហើយ អញ្ចឹង​គ្មាន​ការងារ​អ្វី​ត្រូវ​ត្រួតពិនិត្យ​ទៀត​ទេ​មានតែ​ត្រួតពិនិត្យ​ក្រុមការងារ​យើង​វិញ​។​
​សកម្មភាព​ទាំងអស់​ខាងលើ​របស់​សាលាស្រុក​អន្លង់វែង​ត្រូវបាន​គេ​រិះគន់ថា​ជា​សកម្មភាព​ចោរកម្ម​ស្របច្បាប់​ដែល​កើតឡើង​តាមរយៈ​ស្ថាប័ន​មាន​សមត្ថកិច្ច​និង​អាជ្ញារ​ស្រុក​៕