​ថ្នាក់ដឹកនាំ​ទីក្រុង​កិន​ថឺ​ប្រទេស​វៀត​ណា​បាន​ដឹកនាំ​គណៈប្រតិភូ​អញ្ជើញ​មក​បំពេញ ទស្សនៈកិច្ច​ជា​មិត្តភាព​នៅ​ខេត្តកំពង់ឆ្នាំង​

0

​កំពង់ឆ្នាំង ៖ លោក ចេង ញ៉ា​ន់ អភិបាលរង​ខេត្ត​តំណាង ឯកឧត្តម ឈួ​រ ច័ន្ទ​ឌឿ​ន អភិបាលខេត្ត​កំពង់ឆ្នាំង​ព្រមទាំង​លោក​អភិបាលរង​ខេត្ត ប្រធាន​អង្គភាព​ជុំវិញ​ខេត្ត​និង​កងកំលាំង​ទាំង​៣​ប្រភេទ នៅ​ព្រឹក​ថៃ្ង​ទី​៣០ ខែមីនា ឆ្នាំ​២០១៥​នៅក្នុង​សាលាខេត្ត​កំពង់ឆ្នាំង បានទទួល​គណៈប្រតិភូ​មួយក្រុម​របស់​ទីក្រុង​កិន​ថឺ​ប្រទេស​វៀតណាម​ដឹកនាំ​ដោយ ឯកឧត្តម ត្រឹង​វ៉ុ ត​ជុង អនុ​លេខា​បក្ស​ទីក្រុង​កិន​ថឺ និង​ឯក​ឧ​ត្ត ម​ហ្វា​ម វាំង​ហ៊ី​វ ប្រធាន​ក្រុមប្រឹក្សា​គណៈកម្មាធិការ​ប្រជាជន​ក្រុង​កិន​ថឺ និង​ប្រតិភូ​អមដំណើរ​ជាច្រើនរូប​ទៀត​បានមក​បំពេញ​ទស្សនកិច្ច​ជា​មិត្តភាព​នៅ​ខេត្តកំពង់ឆ្នាំង ដើម្បី​រិត​ចំណង​សាមគ្គីភាព​រវាង​ខេត្តកំពង់ឆ្នាំង​និង​ទីក្រុង​កិន​ថឺ​ប្រទេស​វៀតណាម​។​DSC07752
​មានប្រសាសន៍​ស្វាគមន៍​ក្នុងឱកាស​នោះ​លោក ចេង ញ៉ា​ន់ បាន​ថ្លែងថា​៖​វត្តមាន​របស់​ប្រតិភូ​របស់​ទីក្រុង​កិន​ថឺ​ប្រទេស​វៀតណាម​នៅពេលនេះ​បានបញ្ជាក់​ច្បាស់​ពី​ចំណង​សាមគ្គីភាព​មិត្តភាព​រវាង​ប្រជាជន​នៃ​ប្រទេស​ទាំង​២​កម្ពុជា​វៀតណាម និយាយ​ដោយឡែក​រវាង​ទីក្រុង​កិន​ថឺ​និង​ខេត្តកំពង់ឆ្នាំង អោយ​កាន់​តែមាន​ភាព​រឹង​ម៉ាំ​និង​ជិតស្និត​ថែមទៀត​។​លោក​ក៏បាន​រំលឹក​ឡើងវិញ​នូវ​ការរួម​សហការគ្នា​រវាង​កម្ពុជា​វៀតណាម​បាន​ផ្តួលរំលំ​របប​វាលពិឃាត​ប៉ុលពត នាំមក​នូវ​ជីវិត​លើក​ទី​២​ជូន​ប្រជាជន​កម្ពុជា​ទូទាំង​ប្រ ទេសនា​ថៃ្ង​៧​មករា ឆ្នាំ​១៩៧៩ ដែលជា​ថៃ្ង​ប្រវត្តិសាស្ត្រ​មួយ​ដែល​ប្រជាជន​កម្ពុជា​ទូទាំងប្រទេស​មិនអាច​បំភ្លេច​បានឡើយ​។​DSC07737
​ជាក់ស្តែង​ពេល​ចុងក្រោយ​នេះ ដោយសារតែ​នយោបាយ​ឈ្នះ​ឈ្នះ​របស់​សម្តេច​តេ​ជោ​សែន​បាន​រំលាយ​អង្គ​ការចាត់​តាំងរបស់​របស់​ប្រល័យពូជសាសន៍​ទាំងស្រុង ហើយ​ធ្វើអោយ​ប្រទេស​កម្ពុ​ជាមាន​ស្ថេរភាព​សន្តិភាព​និង​ការអភិវឌ្ឍន៍​រីកចំរើន​គ្រប់​ទីកន្លែង​។​ក្នុងឱកាស​នោះដែរ​លោក សូមអោយ​ថ្នាក់ដឹកនាំ​ទីក្រុង​កិន​ថឺ​បន្ត​ជួយ​ដល់​ខេត្តកំពង់ឆ្នាំង លើ​វិស័យ​បណ្តុះបណ្តាល​ធនធានមនុស្ស​ជា​បន្តទៀត​។​
​ ​ឯកឧត្តម ត្រឹង វ៉ុ​ត​ជុង អនុ​លេខា​បក្ស​ទីក្រុង​កិន​ថឺ​បាន​មានប្រសាសន៍​កោតសរសើ​រ​ចំពោះ​ការរីក​ចំ​
​រើ​ន​យ៉ាង​ឆាប់រហ័ស​លើ​គ្រប់​វិស័យ​ក្រោម​ការដឹកនាំ​ប្រកបដោយ​គតិបណ្ឌិត​រប​ស់ស​ម្តេច​អគ្គមហាសេនា​ទាំងបី ជា​ប្រមុខ​ដឹក​ដឹកនាំ​ដ៏​ឈ្លាសវៃ​របស់​គណបក្ស​ប្រជាជន​កម្ពុជា​។​ដោយឡែក​ខេត្តកំពង់ឆ្នាំង​មានការ​អភិវឌ្ឍន៍​និង​រីកចំរើន​យ៉ាង​ឆាប់រហ័ស​ផងដែរ​។​DSC07733
​ឯកឧត្តម​បាន​បន្តទៀតថា​ទីក្រុង​កិន​ថឺ​និង​ខេត្តកំពង់ឆ្នាំង​និង​បន្ត​សហការ​យ៉ាង​ជិតស្និត​ជាមួយគ្នា​បន្តទៀត​ដើម្បី​ចែករំលែក​បទពិសោធន៍​លើ​ការអភិវឌ្ឍន៍ ចូលរួម​យ៉ាងសកម្ម​ក្នុងការ​កាត់បន្ថយ​ភាពក្រីក្រ​របស់​ប្រជាជន​នៃ​ប្រទេស​យើង​ទាំងពីរ​អោយ មានកំ​រិត​ទាប​បំផុត​។​ចំពោះ​សំណើរ​របស់លោក ចេង ញ៉ា​ន់​អភិបាលរង​ខេត្តកំពង់ឆ្នាំង​សុំ​ជួយ​បណ្តុះបណ្តាល​ធនធានមនុស្ស ឯកឧត្តម និង​យកទៅ​ពិនិត្យ​ពិភាក្សា​ជាមួយ​ថ្នាក់​នាំ​ក្រុង​កិន​ថឺ ដើម្បី​បន្ត​ជួយ​បណ្តុះបណ្តាល​ធនធានមនុស្ស​តាម​ការស្នើសុំ​។​
​ ​ចុងបញ្ចប់​លោក ចេង ញ៉ា​ន់ បាន​ជូនពរ​និង​សូម​ប្រ​សិ​ទិ្ធ​ពរជ័យ​សិរី​មង្គល​គ្រប់ប្រការ​ដល់​ថ្នាក់ដឹកនាំ​ខេត្តកំពង់ឆ្នាំង​មន្ត្រីរាជការ កងកំលាំងប្រដាប់អាវុធ ប្រជាពលរដ្ឋ​ទូទាំង​ខេត្តកំពង់ឆ្នាំង​ក្នុងឱកាស​ចូលឆ្នាំថ្មី​ប្រពៃណី​ខែ្មរ​ខាងមុខនេះ ។​គណៈប្រតិភូ​ក៏បាន​ផ្តល់ជូន​នូវ​ថវិកា​ចំនួន​៥​ពាន់​ដុល្លា​ដល់​ខេត្តកំពង់ឆ្នាំង​និង​ជូន​វត្ថុ​អនុស្សាវរីយ៍​ដល់​ថ្នាក់ដឹកនាំ​ខេត្ត និង​ថ្នាក់​នាំ​មន្ទីរ​អង្គភាព​ជុំវិញ​ខេត្តកំពង់ឆ្នាំង ដែល​បាន​អញ្ជើញ​មក​ចូលរួម​ផងដែរ​៕

​ ​