​ចោរ​បាញ់​ប្លន់​គោ​៣​ក្បាល​ស្លាប់​នឹង​កន្លែង​ខ​ណះ​ពេល​ ​បច្ចុប្បន្ន​ការពង្រឹង​សុវត្ថិភាព​ភូមិ​ឃុំ​គ្មាន​ប្រសិទ្ធភាព​

0

​ខេត្តព្រះវិហារ​​ក្រុម​ចោរលួច​គោក្របី​ឈានទៅ​ប្រើប្រាស់​អាវុធ​និង​បាន​ត្រៀម​មធ្យោបាយ​ដឹកជញ្ជូន​រួចជាស្រេច​ដើម្បី​ប៉ុនប៉ង​បាញ់សម្លាប់​ហ្វូងគោ​នៅតាម​តំបន់​ព្រៃ​ដាច់​ស្រ​យ៉ា​លពី​ភូមិ​ដែល​ប្រជាពលរដ្ឋ​មាន​ទម្លាប់​យកទៅ​ព្រលែង​ចោល​អោយ​ដើរ​ស៊ី​ស្មៅ​។​ករណី​បាញ់​ប្លន់​នេះ​បាន​បន្សល់ទុក​សត្វ​គោ​ចំនួន​៣​ក្បាល​ស្លាប់​នៅនឹងកន្លែង​នៅវេលា​ម៉ោង​៤​រសៀល​ថ្ងៃទី ៣០ ខែ មិនា ឆ្នាំ ២០១៥​នៅ​ចំនុច​ស្រះ​ទឹក ស្ថិត​ក្នុងភូមិ ត្មាត​ប៉ើយ ឃុំ ព្រីង​ធំ ស្រុក​ជាំ​ក្សាន្ត​ខេត្តព្រះវិហារ ។​PIC_2305
​តាម​សេចក្ដីរាយការណ៍​ពី​សាក្សី​ដែល​ដឹង​ហេតុការណ៍​បានអោយដឹង​នៅ​ព្រឹក​ថ្ងៃទី​៣១​មិនា​ថា គាត់​បានឮ​សូរ​គ្រាប់កាំភ្លើង​ផ្ទុះ​ចំនួន​៤​ទៅ​៥​គ្រាប់​ដែលមាន​ចំងាយ​ពី​កន្លែង​គាត់​ភ្ជួរ​ដី​ប្រមាណ​៥០០​ម៉ែត្រ ដែល​ក្រុមចោរ​បាន​បាញ់សម្លាប់​សត្វ​គោ ។​បន្ទាប់មក​គាត់​បាន​ទៅពិនិត្យ​មើល​កន្លែង​ផ្ទុះអាវុធ​នោះ​ស្រាប់តែ​ឃើញ​គោ​ចំនួន​៣​ក្បាល​បាន​ស្លាប់​នៅនឹងកន្លែង​ហើយ​មានការ​ភ្ញាក់ផ្អើល​ដល់​ប្រជាពលរដ្ឋ​និង​ម្ចាស់​គោ​បាននាំគ្នា​មកដល់​កន្លែងកើតហេតុ​ការណ៍​រីឯ​ក្រុមចោរ​បាន​រត់គេចខ្លួន​ដោយ​សុវត្ថិភាព​។​
​សាក្សី​បាន​បន្ត​រថា ក្រោយពេល​ក្រុមចោរ​បាន​បាញ់សំលាប់​សត្វ​គោ​រួចហើយ គាត់​បានឃើញ​រថយន្ត កាមរី ពណ៌​ស​១​គ្រឿង​បើក​ក្រឡឹង​ចុះ​ក្រឡឹង​ឡើង​ចំនួន​៣​ជុំ​បម្រុង​លើក​គោ​ទាំង​៣​ក្បាល​នោះ​ដាក់​រថយន្ដ​របស់ខ្លួន​បន្ទាប់មក​បាន​រត់គេច​ខ្លួន​វិញ​ព្រោះតែ​បែកការណ៍​ដល់​ប្រជាពលរដ្ឋ​និង​សមត្ថកិច្ច​នគរបាល​មូលដ្ឋាន ។​សាក្សី​និយាយថា​សមត្ថកិច្ច​នគរបាល​មូលដ្ឋាន​បានប្រគល់​គោ​ស្លាប់​ទាំង​៣​ក្បាល​នោះ​ទៅអោយ​ម្ចាស់​វិញ​រីឯ​ក្រុមចោរ​ត្រូវ​សមត្ថកិច្ច​នគរបាល​កំ​ពុង​ស្រាវជ្រាវ​តាម​ចាប់ខ្លួន​យកមក​ផ្តន្ទាទោស​តាមផ្លូវ​ច្បាប់​។​
​អ្នកសារព័ត៌មាន​មិនអាច​ជួប​ទំនាក់ទំនង​សួរនាំ​លោក​ជា​គឹម​សេង​អភិបាលស្រុក​និង​ជា​ប្រធាន​គ​ណះ​បញ្ជា​ការឯកភាព​ស្រុក​ជាំ​ក្សាន្ដ​បានទេ​ដើម្បី​ចង់ដឹងថា​លោក​អភិបាលស្រុក​មាន​វិធានការ​យ៉ាងណាដែរ​ដើម្បី​ចូលរួម​បង្ក្រាប​លុបបំបាត់​អោយមាន​ប្រសិទ្ធភាព​ចំពោះ​សកម្មភាព​ក្រុម​ចោរលួច​ប្លន់​គោក្របី​របស់​ប្រជាពលរដ្ឋ​ដែល​តែងតែ​កើតមានទ្បើង​ជា​ញឹកញាប់​លើ​ទឹកដី​ស្រុក​ជាំ​ក្សាន្ត​នោះ​។​អ្នកសារព័ត៌មាន​បាន​ព្យាយាម​ហៅ​ទូរស័ព្ទ​ទៅ​គាត់​ចូល​ចំនួន​៣​ដង​ប៉ុន្តែ​មិនមាន​អ្នក​លើក​ទទួល​នោះទេ​នៅ​ព្រឹក​ថ្ងៃទី​៣១​មិនា​២០១៥៕

​ ​