ភ្នំពេញ ៖ កម្មករ កម្មការិនីរោងចក្រកាត់ដេរ យូវ៉ាយប្មាណ៣៧នាក់ទៀតបាន ដួលសន្លប់ជាបន្ដបន្ទាប់ នៅព្រឹកថ្ងៃទី០២ ខែមេសា ឆ្នាំ២០១៤ នេះ ស្ថិតនៅក្នុងភូមិទួលពង្រ សង្កាត់ ចោមចៅ ខណ្ឌពោធិ៍សែនជ័យ បន្ទាប់ពីដួលសន្លប់កាលពីល្ងាចថ្ងៃទី០១មេសាជាង២០នាក់រួចមក។
កម្មករបាននិយាយថា មូលហេតុដែលនាំឱ្យមាន ការដួលសន្លប់បណ្តាលមកពីខាង រោងចក្រ បានបាញ់ថ្នាំសម្លាប់មេរោគ។
ដូច្នេះពេលកម្មករ ដែលកំពុងធ្វើការ ធុំក្លិនក៏ទុន ដៃទុនជើង ដួលសន្លប់តែម្ដងទៅ ។ ក្រោយកើតហេតុ ជនរងគ្រោះទាំងអស់ត្រូវបានដឹកបញ្ជូនភ្លាមៗតាមម៉ូតូខ្លះតាមរថយន្ដសង្គ្រោះបន្ទាន់ខ្លះ ទៅកាន់មន្ទីរពេទ្យឯកជនមូលមិត្តដើម្បីសង្គ្រោះ ។ ពុំទាន់ទាន់មានព័ត៌មាននៃការស្លាប់បាត់បង់ជីវិតរបស់កម្មករណាម្នាក់នោះទេនៃ គ្រោះថ្នាក់មួយនេះ ៕